ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកក្រុងស្វាយរៀងអត់ពេញចិត្តទាល់តែសោះ…សុំជួយ​បន្ទាន់​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជ្រូកព្រៃ​មួយ​ហ្វូង​ មាន​​តូចមាន​ធំ​​ជា​ច្រើនក្រុម​មាន​រាប់​សិប​ក្បាល ​ដើរ​រក​ចំណី​ស៊ី​ពាស​វាល​ពាស​កាល​ក្នុង​ទី​រួម​ខេត្តស្វាយរៀង ដោយ​ឈ្មុស​ដី​តាម​ចិញ្ចើមថ្នល់ និង​ខាំ​ហែក​ថង់​សំរាម ដែល​គេ​ដាក់​តាម​ចិញ្ចើម​ផ្លូវ​នៅ​មុខ​ផ្ទះរាយ​ប៉ាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​ប្រមូល​សំរាម​ខណៈ​រថយន្ត​ដឹក​សំរាម​មិន​ទាន់​មក​ប្រមូល ។ អ្នកក្រុង​ស្វាយ​រៀង​ខ្លះ​សំណូមពរ​សុំ​ឱ្យ​អាជ្ញាធរ​ក្រុង…

ខេត្តស្វាយរៀង ៖ ជ្រូកព្រៃ​មួយ​ហ្វូង​ មាន​​តូចមាន​ធំ​​ជា​ច្រើនក្រុម​មាន​រាប់​សិប​ក្បាល ​ដើរ​រក​ចំណី​ស៊ី​ពាស​វាល​ពាស​កាល​ក្នុង​ទី​រួម​ខេត្តស្វាយរៀង ដោយ​ឈ្មុស​ដី​តាម​ចិញ្ចើមថ្នល់ និង​ខាំ​ហែក​ថង់​សំរាម ដែល​គេ​ដាក់​តាម​ចិញ្ចើម​ផ្លូវ​នៅ​មុខ​ផ្ទះរាយ​ប៉ាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​ប្រមូល​សំរាម​ខណៈ​រថយន្ត​ដឹក​សំរាម​មិន​ទាន់​មក​ប្រមូល ។

អ្នកក្រុង​ស្វាយ​រៀង​ខ្លះ​សំណូមពរ​សុំ​ឱ្យ​អាជ្ញាធរ​ក្រុង ​មេត្តា​ជួយ​មើល​ផង ដោយសារ​ហ្វូង​ជ្រូកព្រៃ​រាប់​សិប​ក្បាល​ដើរ​ឈ្មូ​ស និង​ហែក​ថង់​សំរាម​ឱ្យ​រាយ​ប៉ាយ​បែប​នេះ​ជា​ច្រើន​ខែ​មក​ហើយ រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ខែសីហា គឺ​នៅ​តែ​ដើរ​រក​ចំណី​ស៊ី​ម៉ា​សេរី ។

បើ​តាម​អ្នក​រស់នៅ​ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយ​រៀង​បានឱ្យ​ដឹង​ថា សត្វ​ជ្រូក​ទាំង​អស់នេះ គឺជា​ពូជ​ជ្រូកព្រៃ​ចិញ្ចឹម​របស់​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយ​រៀង បាន​ចិញ្ចឹម​ប្រមាណ​១០០​ក្បាល ដាក់​ទ្រុង​នៅ​ក្នុង​បន្ទាយ ហើយ​ពេល​ខ្លះ​គេ​បញ្ចេញ​ពី​ក្នុង​ទ្រុង​ឱ្យ​ដើរ​រក​ចំណី​នៅ​ខាងក្រៅ​ ដើម្បី​ឱ្យ​វា​ដូច​ជ្រូកព្រៃ​ធម្មជាតិ​ឡើង​វិញ ។ មន្ត្រី​យោធា​ម្នាក់​បាន​បំភ្លឺ​ថា មិនមែន​លែង​ទេ គឺ​ជ្រូកព្រៃ​ទាំងនោះ​វា​ផ្អើល​នាំ​គ្នា​លោត​ចេញពី​ទ្រុង ។

ទោះ​បីជា​យ៉ាងណា​ក៏​ដោយ អ្នកក្រុង​ស្វាយ​រៀង​ខ្លះ​ ដែល​ធ្លាប់​រំខាន​ដោយ​ហ្វូង​ជ្រូកព្រៃ​នេះ​ បាន​សំណូមពរ​ដល់​អាជ្ញាធរ​មេត្តា​ជួយ​អន្តរាគមន៍ ​សុំ​ឱ្យ​ខាង​យោធា​ចាប់​ជ្រូកព្រៃ​ចិញ្ចឹម​ទាំងនោះ​បញ្ចូល​ទ្រុង​វិញ​ផង កុំឱ្យ​វា​ដើរ​ឈ្មុស​ដី​ និង​ហែក​ថង់​សំរាម​ពាសពេញ​ក្រុង​បែប​នេះ​មិនល្អ​ទេ ជួនកាល​ស៊ី​ដើម​ចេក​គេ​ ក៏​មាន​ដែរ ៕

អត្ថបទសរសេរ ដោយ