ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ផ្អើល​ទាំង​ព្រឹក ខណៈ​អ្នក​ដាក់​មង​…​ទន្លេមេគង្គ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នគរបាល និង​មនុស្ស​ម្នា​យ៉ាងច្រើន​កុះករ​មក​ចោមរោម​មើល ខណៈ​អ្នក​ដាក់​មង​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹកទន្លេ​មេគង្គ​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ ចម្ងាយ​ពី​ច្រាំង​ទន្លេ​ប្រហែល​១៥​ម៉ែត្រ​ទល់មុខ​វត្ត​គគីរ​ធំ​«​ហៅ​វត្ត​ចាស់​»​ស្ថិត​ក្នុងភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ…

ខេត្តកណ្តាល ៖ ដោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នគរបាល និង​មនុស្ស​ម្នា​យ៉ាងច្រើន​កុះករ​មក​ចោមរោម​មើល ខណៈ​អ្នក​ដាក់​មង​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹកទន្លេ​មេគង្គ​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ ចម្ងាយ​ពី​ច្រាំង​ទន្លេ​ប្រហែល​១៥​ម៉ែត្រ​ទល់មុខ​វត្ត​គគីរ​ធំ​«​ហៅ​វត្ត​ចាស់​»​ស្ថិត​ក្នុងភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ កង អូន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ប្រពន្ធ​ឈ្មោះ គិត ស្រ៊ា​ង អាយុ​៥១​ឆ្នាំ មានកូន​ចំនួន​៧​នាក់ ក្នុង​បន្ទុក​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ ។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ គិត ស្រ៊ា​ង បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ប្រាប់​ថា ប្តី​របស់​គាត់​«​ជន​រង​គ្រោះ​» កាលពីមុន គឺជា​មនុស្ស​ញៀន​ស្រា ប៉ុន្តែ​គាត់​ខំប្រឹង​ធ្វើ​កិច្ច​ការងារ​ផ្ទះ​ណាស់ ហើយ​ប្រហែលជា​១០​ថ្ងៃនេះ គាត់​ផ្អាក​ឈប់​ហូប​ស្រា ចេះ​តែ​ដើរ​រត់​ពេញ​ភូមិ​នៅ​ពេល​យប់ ។ ដោយ​ដឹង​ថា ស្ថានភាព​ប្តី​មិនសូវ​ស្រួល​រូប​គាត់​ជា​ប្រពន្ធ​ក៏​បាន​ទៅ​សុំ​បើក​ថ្នាំ​សរសៃប្រសាទ​ពី​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​រុ​ស្សី ភ្នំពេញ យក​មក​ឲ្យ​ប្តី​លេប ទើបតែ​បាន​២-៣ ថ្ងៃ​ក៏​ស្រាប់តែ​ប្តី​រត់​បាត់​ចេញពីផ្ទះ តាំងពី​វេលា​ម៉ោង​ប្រហែល​៣​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែសីហា​នេះ មក​ម្ល៉េះ ។

ស្ត្រី​ជា​ប្រពន្ធ​បញ្ជាក់​បន្ត​ថា បន្ទាប់​ពី​បាត់​ប្តី​រូប​គាត់ និង​ក្រុម​គ្រួសារ​សាច់ញាតិ និង​អ្នក​ភូមិ​បាន​ជួយ​ដើរ​រក​ផង ជិះ​ម៉ូតូ​តាម​រក​គ្រប់​ច្រកល្ហក​នៅ​តែ​រក​មិនឃើញ​ប្តី ។ លុះដល់​ព្រឹក​ថ្ងៃ​ទី​៣១ សីហា​នេះ មាន​អ្នក​ភូមិ​ហែល​ទឹក​ទៅ​មើល​មង​បាន​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ទៅ​មើល ទើប​ស្គាល់​ថា សព​នោះ គឺជា​ប្តី​របស់​គាត់​ពិតប្រាកដ​មែន ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ការពារ​ជុំវិញ​បរិវេណ​កើតហេតុ និង​រាយការណ៍​ជូន​លោក​អធិការ​បញ្ជា​ឲ្យ​មន្ត្រី​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ និង​នគរបាល​ព្រហ្មទណ្ឌ​ចុះ​មក​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ភូមិ និង​លោកគ្រូ​ពេទ្យ​ឃុំ​បង្កើត​គណៈ​ក​ម្មា​ការ​ចម្រុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​យ៉ាង​យកចិត្តទុកដាក់​បំផុត ។ បន្ទាប់​ពិនិត្យ​រួច​នគរបាល​ជំនាញ​បាន​ធ្វើការ​ស​ន្និ​ដ្ធា​ន​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន មិន​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទៅ​នឹង​ករណី​ផ្សេង​នោះ​ទេ ។

ដោយ​មានការ​ឯកភាព​ពី​ក្រុម​គ្រួសារ​សព​ត្រូវ​ក្រុម​គណៈ​ក​ម្មា​ការ​ចម្រុះ​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ប្រពន្ធ និង​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុង​វត្ត​គគីរ​ធំ​ហៅ​វត្ត​ចាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ