ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ធ្វើ​អត្តឃា.ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើ​ចងក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ត្របែកព្រៃ​មួយ​ដើម​ក្បែរ​របង​កំពង់​ផែ​ថ្ម ខណៈ​ពេល​អ្នកដំណើរ​តាម​ផ្លូវ​ប្រទះ​ឃើញ និង​រាយការណ៍​ទៅ​ប្រាប់​កម្លាំង​សមត្ថកិច្ច​នោះ ។ ហេតុការណ៍​នេះ​ដែរ​កើតឡើង​នៅ​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​របង​កំពង់​ផែ​ថ្ម…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើ​ចងក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ត្របែកព្រៃ​មួយ​ដើម​ក្បែរ​របង​កំពង់​ផែ​ថ្ម ខណៈ​ពេល​អ្នកដំណើរ​តាម​ផ្លូវ​ប្រទះ​ឃើញ និង​រាយការណ៍​ទៅ​ប្រាប់​កម្លាំង​សមត្ថកិច្ច​នោះ ។ ហេតុការណ៍​នេះ​ដែរ​កើតឡើង​នៅ​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​របង​កំពង់​ផែ​ថ្ម ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ (​ខាងកើត​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា សព​ស្ត្រី​ខាងលើ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​អាយុប្រមាណ​ជាង​៥០​ឆ្នាំ ស្លៀកពាក់​ខោអាវ​ឈុត ហើយ​នៅ​ក្រោម​ដើម​ត្របែកព្រៃ​ជា​កន្លែង​កើតហេតុ​នោះ គេ​ឃើញ​មាន​ស្បែកជើង​មួយគូរ​ពណ៌​ខ្មៅ​ជា​របស់​ស្ត្រី​ខាងលើ ធ្វើ​អត្តឃាត​ដោយ​យក​ខ្សែ​អង្រឹង​នៅ​លើ​ដើមឈើ​ដែល​មានកំ​ពស់​ពី​ដី​ប្រមាណ​២​ម៉ែត្រ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​បាន​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ចងក​សម្លាប់​ខ្លួន​ខាងលើ​ភ្លាម សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ទាក់ទង​សមត្ថកិច្ច​ជំនាញ​ឱ្យ​ចុះ​មក​ធ្វើ​កោសល្យ​
វិ​ច្ច័​យស​ព​តែ​ម្តង​។ ក្រោយ​ពេល​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​មក​សមត្ថកិច្ចបាន​​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ។ សព​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ​ដើម្បី​រង​់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ