ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូត​ច្រើន​ចាញ់​អាត្មាលោក សុខ ឥ​សានថា​អតីត​មេ​បក្ស​ប្រឆាំង​កំពុង​ភូត​កុហក​សកម្មជន​របស់​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) លោក សុខ ឥ​សាន បានហែកកេរ្តិ៍​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) លោក សុខ ឥ​សាន បានហែកកេរ្តិ៍​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ថា បាន​និង​កំពុង​ភូត​កុហក​សកម្មជន​របស់​ខ្លួន តាម​រយៈ​ការ​បង្ហោះ​រូប​លើ​បណ្តាញ​សង្គម​ថា ជួប​ជាមួយថ្នាក់ដឹកនាំ​ប្រទេស​ធំ​ៗ​ទាំង​គេ​មិន​បាន​ជួប ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​បង្ហោះ​រូបភាព​ថា នឹង​ជួប​ថ្នាក់ដឹកនាំ​បណ្តា​ប្រទេស​មួយ​ចំនួន រួម​ទាំង​នៅ​អង្គការ​សហ​ប្រជាជាតិ និង​សហគមន៍​អឺរ៉ុប​ជាដើម ។
លោក សុខ ឥ​សាន បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​៣០ខែសីហា​ថា លោក សម រ​ង្ស៊ី បាន​អួត​ក្អេងក្អាង​ថា បាន​ទៅ​ជួប​មន្ត្រីជាន់ខ្ពស់​នៃ​សហគមន៍​អឺរ៉ុបនិង​មន្ត្រី​កំពូល​ៗ​នៃ​អង្គការសហប្រជាជាតិ​(​អ​.​ស​.ប​) នៅ​ពេល​ដែល​មិន​បាន​ជួប​មន្ត្រី​ណា​ទាំងអស់ ។នេះ​គឺជា​ការ​កុហក និង​បោកប្រាស់ ។

អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូប​នេះ​បាន​ដាក់​ជា​សំណួរ​ថា តេ​ី​ទណ្ឌិត សម រ​ង្ស៊ី មាន​ឋានៈ​ជា​ស្អី ដែល​មន្ត្រីជាន់ខ្ពស់​ស្ថាប័ន​កំពូល​ពិភពលោក​ឲ្យ​ជួប​នោះ? ទណ្ឌិត សម រ​ង្ស៊ី គ្មាន​តួនាទី​អ្វី ត្រូវ​គេ​ឲ្យ​ជួប​នោះ​ទេ ។
លោក​បញ្ជាក់​ថា «​តាម​ការ​ពិត ទណ្ឌិត សម រ​ង្ស៊ី គ្រាន់តែ​ទៅ​ឈរ​ពីមុខ​ឡូ​ហ្គោ EU ឬ អ​.​ស​.​ប ហេ​ី​យ​ថតរូប​យក​មក​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ដេ​ី​ម្បី​បោកប្រាស់​និង​ភូត​កុហក​ប៉ុណ្ណោះ ។ សម រ​ង្ស៊ី និយាយ​ថា ខ្លួន​បាន​ទៅ​ជួប​មេដឹកនាំ​បណ្តា​ប្រទេស ជា​ពិសេស​មេដឹកនាំ​ប្រទេស​ធំ​ៗ តែ​ធាតុ​ពិត គ្មាន​មេដឹកនាំ​ប្រទេស​ណា​ឲ្យ​ទណ្ឌិត សម រ​ង្ស៊ី ជួប​គេ​ទេ​» ។

តាម​ពិត​ទណ្ឌិត សម រ​ង្ស៊ី គ្រាន់តែ​ទៅ​អេ​ី​ត​ឡឺម​នៅ​មុខក្រសួង​ឬ​ការិយាល័យ​គេ ហេ​ី​យយក​រូបថត​មក​បង្អួត​គេឯង បន្ទរ​ឲ្យ​ឮ​ក្តុងក្តាំង​តែ​ប៉ុណ្ណោះ ។ នេះ​គឺជា​ល្បិច​ភូត​កុហក និង បោកប្រាស់​របស់​ទណ្ឌិត សម រ​ង្ស៊ី ជា​ពិសេស​អ្នក​ដែល​ឈ្លក់​វង្វេង​នឹង​មេ​បក្ស​ក្បត់ជាតិ ។ជាមួយ​គ្នា​នេះ លោក សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ថា លោក សម រ​ង្ស៊ី បាន​ទៅ​ជួប ប្រធានរដ្ឋសភា​ប្រទេស​ណាមួយ នោះ​វា​គ្រាន់តែ​បាន​ជួប​តំណាងរាស្ត្រ ឬ​សមាជិក​ព្រឹទ្ធសភា​របស់បក្ស​ប្រឆាំង​ប៉ុណ្ណោះ ។ ទាក់ទិន​នឹង​ទ​ង្វើ​របស់​លោក សម រ​ង្ស៊ី នៅ​ក្រៅប្រទេស​នោះ ត្រូវ​បាន​លោក ជេ​ម សុខ ឬ​ហៅ​ថា សុខ សុគន្ធ អ្នកវិភាគ​សង្គម​មួយ​រូប​ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក ហៅ​ទ​ង្វើរបស់​លោក សម រ​ង្ស៊ី ថា​ជា​ការ​អស់​ផ្លូវ​ដើរ ហើយ​បរទេស​ក៏​គេ​លែង​ស្តាប់​ដែរ ។

លោក​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី៣០ ខែសីហា ទៅ​កាន់់​លោក សម រ​ង្ស៊ី​ថា «​វីរបុរស​ខាង​មិត (​រត់​ឬ​ដាក់​មេ​ផាយ​)​។ ប្រ​សិនបើ​លោក សម រ​ង្ស៊ី មានចិត្ត​មោះមុត​បែប​នេះ​តាំងពី​យូរ​មក​ហើយ ម្ដេច​ចាំ​ខាត​ពេល​យូរ​ម្លេ​៉ះ​។ ម្ដេច​លោក រ​ង្ស៊ី មិន​លបចូល​ទៅ​វិញ​តាម​ដែន គោក ដូច​ជា​តាម​ច្រក​ថៃ ឡាវ ឬ​វៀតណាម ទៅ​ឈរ​ក្ដី​ទៅ ។ ឥឡូវ សម្ដី​លោក រ​ង្ស៊ី ឥត​សូវ​នរណា​ជឿ​ទេ ។ យើង​មិន​ចង់​ឲ្យ​លោក រ​ង្ស៊ី មានទុក្ខ​ទោស​ដោយ​អយុត្តិធម៌​ឡើយ តែ​សូម​អង្វរ កុំ​បន្លំ​ធ្វើ​គង់​ហ៊ាន​អី​» ។ លោក​បន្ថែម​ថា «​ខ្ញុំ​ចេះ​តែ​សង្កេត​…​រឿង​អ្នកនយោបាយ​សម្ដី​មុត និង​ពូកែ​ខាង​ដាក់មេ​ផាយ​នេះ ទំនងជា​ឲ្យ​ចំណេញ​ទៅ​សម្តេច​តេជោ ហ៊ុន សែន វិញ​ទេ ។ ដំបូង ប្រជាជន​លោក​អាណិតអាសូរ​អ្នក​ដាក់​មេ​ផាយ​មែន តែ​ដល់​យូរ​ៗ​ទៅ ប្រជាជន​លោក​នឿយណាយ
និង​លែង​អំពល់​ចិត្ត ហើយ​លោក​គិត​ថា «​ស្រេចតែ​វា​ទៅ​….​អា​ប្រកាច់​ហ្នឹង​វា​រស់​ស្រួល​នៅ​បរទេស វា​មិន​ដែល ធ្វើ​អ្វី​កើត​ទេ បើ​វា​ពូកែ​តែ​ចាក់​ហើយ​រត់​….​ក៏​ឈប់​គិត​ខ្វល់​ពី​វា​ទៅ​» ។ ពេល​នោះ​លោក ហ៊ុន សែន ចំណេញ​កប់​ក្ដោង​បាត់​» ។

លោក​បន្ថែម​ថា ខ្ញុំ​ចេះ​តែ​សង្កេត​…​ពួក​បរទេស ក៏​មិន​ខុស​គ្នា​ពី​ប្រជាជន​ខ្មែរ ។ គេ​ជួយ​តែ​ពេល​អ្នកនយោបាយ​ប្រឆាំង​នោះ​ខិតខំ​ធ្វើការងារ និង​មិន​បង្កើត​បញ្ហា​អង្កា​ច់​អ​ង្កោ​ច​ច្រើន​ពេក ។ តែ​ដល់​ពេល​ពួក​បរទេស​គេ​សង្កេត​ឃើញ​ថា អា​អ្នក​បង្កើត​រឿង​តូចតាច ដើម្បី​បំពេញ​ភាពកម្ជិល​របស់​វា​នោះ ពួក​បរទេស​គេ​នឹង​គិត​ថា «​តើ​វា​ចោលស្រុក​អី​អា​មួយ​នេះ​…​វា​ជា​មនុស្ស កំសាករត់​ដូច​កណ្ដុរ ។ អា​មូ​ួ​យ​នេះ​មិនមែន​ជា​អ្នក
នយោបាយ​ច្បាស់លាស់​ទេ ។ អុ​ី​ចឹ​ង​វា​មិន​មាន​ស្ថិរភាព ។ ឲ្យ​សម្តេច ហ៊ុន សែន កាន់​អំណាច​ទៅ ព្រោះ​មាន​ស្ថិរភាព​ជាង ។

យោង​តាម​ដីកា​ចុះ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ២០១៨ លោក ហម ម៉េ​ង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​លោក សម រ​ង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ និង​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូល​ទៅ​កាន់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក​ពី​បទ «​ប្រមាថ​ចំពោះ​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ និង​កន្លែង​ផ្សេង​ទៀត កាល​ថ្ងៃ​ទី​៦-៧​និង​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ បទល្មើស​ដែល​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា៤៣៧​ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ ។ តុលាការ​បាន​បញ្ជាក់​ថា លោក សម រ​ង្ស៊ី អាយុ​៦៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់​អង្រែលើ​ខណ្ឌមានជ័យ មាន​ប្រពន្ធ​ឈ្មោះ ជូ​ឡុ​ង សូ​មួ​រ៉ា ។ សាមីខ្លួន​ត្រូវ​យក​មក​ជាមួយ​នូវ​លិខិត​ផ្សេង​ៗ​ដែល​ទាក់ទង​នឹង​រឿង​ខាងលើ​ប្រ​សិនបើ​មាន ។

សូម​បញ្ជាក់​ថា លោក សម រ​ង្ស៊ី ត្រូវ​បានគេ​ដឹង​ថា​កំពុង​ស្ថិត​នៅ​ឯ​បរទេស ខណៈ​ដែល​លោក​មាន​សំណុំរឿង​ជា​ច្រើន​នៅ​តុលាការ​កំពុង​រង់ចាំ​លោក​ចូល​មក​បំភ្លឺ​និង​សវនាការ ព្រមទាំង​មាន​ដីកាចាប់ខ្លួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ