ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ម្ល៉េះ​! ឈប់​ម៉ូតូ​ចាប់ចងដៃ​នាង​តូច​អូស​ចូល​ព្រៃ​ដំឡូង​មី​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​ចាប់ចង​ក្មេង​ស្រី​ជនជាតិ​គ្រឹ​ង​ម្នាក់​អូស​ចូល​ព្រៃ​ដំឡូង​មី រួច​ចាប់រំលោភ​រហូត​សម្រេច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ចំការ​ដំឡូង​មី…

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​ចាប់ចង​ក្មេង​ស្រី​ជនជាតិ​គ្រឹ​ង​ម្នាក់​អូស​ចូល​ព្រៃ​ដំឡូង​មី រួច​ចាប់រំលោភ​រហូត​សម្រេច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ចំការ​ដំឡូង​មី ស្ថិត​ក្នុង​ឃុំ​ចា​អ៊ុ​ង ស្រុក​អូរ​ជុំ​។

ពាក់ព័ន្ធ​ករណី​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​អូរ​ជុំ​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​អាយុ​៩​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​សិស្ស​ថ្នាក់បឋមសិក្សា​។ ក្រោយ​ពេល​កើតហេតុ​ត្រូវ​បាន​អាណា​ព្យាបាល​ក្មេង​ស្រី​រង​គ្រោះ​បាន​មក​រាយការណ៍ និង​ប្តឹង​ដល់​សមត្ថកិច្ច​ស្រុក​ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ​។

ក្រោយមក​ទៀត​សមត្ថកិច្ច​បាន​សួរនាំ​ដោយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​នោះ ឪពុក​ម្តាយ​បាន​ទុក​នាង និង​ប្អូនស្រី​ម្នាក់​ទៀត​អាយុ​២​ឆ្នាំ​កន្លះ​នៅ​ចាំ​ខ្ទម​ចំការ​មួយ​តែ​ពីរ​នាក់​បងប្អូន ដោយ​ម្តាយ​និង​ឪពុក​ជិះ​ម៉ូតូ​ទៅ​ផ្សារ​បាន​លុង ដើម្បី​ទិញ​គ្រឿង​បរិភោគ ។

ក្មេង​ស្រី​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​បន្ត​ថា ពេល​ឪពុក​ម្តាយ​ចេញ​ផុត​ក្មេង​ស្រី​រង​គ្រោះ និង​ប្អូនស្រី​នាង​នៅ​ចាំ​ឪពុក​ម្តាយ​យូរ​ពេក ក៏​ចេញពី​ខ្ទម​ចំការ​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ប្រហែល​៥០០​ម៉ែត្រ​ក្នុង​ចំការ​ដំឡូង​មី​មួយ​ជា​តំបន់​ដាច់​ស្រយាល​គ្មាន​ផ្ទះ​អ្នក​ភូមិ​នោះ​ទេ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សង់កា​រ៉េ ពណ៌​ស្លា​ទុំ ស្លៀកខោ​កា​ប៊ូ​យ​អាវយឺត​ពណ៌​ខ្មៅ និង​ក​.​អាវ​មាន​មួក មាឌ​រាង​ខ្ពស់ សម្បុរ​ខ្មៅ ថែម​ទាំង​ដុះ​ពុកមាត់​សា​ម៉ូ​ម​ទៀត​។

ក្មេង​ស្រី​រង​គ្រោះ​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ពេល​នោះ​ដើរ​ពីរ​នាក់​បងប្អូន ក្នុង​ដៃ​នាង​មាន​​កាន់​ក្រ​ម៉ា​មួយ ចំណែក​បុរស​នោះ​បាន​ឈប់​ម៉ូតូ ហើយ​ចាប់​ក្មេង​ស្រី​រង​គ្រោះ ដោយ​យក​​ក្រ​ម៉ា​របស់​ក្មេង​ស្រី​ចងដៃ​ជាប់ ហើយ​អូស​ចូល​ព្រៃ​ដំឡូង​មី រួច​រំលោភ​នាង​រហូត​បាន​សម្រេច ក្រោយ​ពី​ជនសង្ស័យ​នោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បន្ត​ទៅ​មុខ​បាត់​។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្មេង​ស្រី​រង​គ្រោះ​គ្មាន​ការ​រង​វាយដំ​ពី​ជនសង្ស័យ​នោះ​ទេ គ្រាន់តែ​រំលោភ​បាន​សម្រេច​តែ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ដុត​ដៃ​ដុត​ជើង​តាម​ចាប់​ជនសង្ស័យ​ខាងលើ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ