ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​រឿង​ប្រដាប់​ភេទ ដាច់​ចិត្ត​ធ្វើ​អត្តឃា.ត​ខ្លួនឯង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​ទៅ​ម៉ោង​៦​ព្រឹក​ថ្ងៃ​៣០ សីហា មាន​បុរស​ម្នាក់​ធ្វើ​អត្តឃាត ដោយ​ចងក​សម្លាប់​ខ្លួន នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​ទៅ​ម៉ោង​៦​ព្រឹក​ថ្ងៃ​៣០ សីហា មាន​បុរស​ម្នាក់​ធ្វើ​អត្តឃាត ដោយ​ចងក​សម្លាប់​ខ្លួន នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក​ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ វ៉ា ណា​រិ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ទាក់ទិន​ករណី​ខាងលើ​នេះ ស្រី្ត​ជា​ម្តាយ​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​យប់​ថ្ងៃ​ទី​៣០ សីហា នោះ​ជន​រង​គ្រោះ​បាន​ប្រាប់​ម្តាយ​ថា ខ្លួន​ឈឺ​ប្រដាប់​ភេទ និង​ឈឺ​ស្ទើ​ទ្រាំ​មិន​បាន​ទៀត​ផង ឮ​ដូច្នោះ​ស្ត្រី​ជា​ម្តាយ​បាន​យក​ថ្នាំ​ឲ្យ​កូនប្រុស​លេប ពេល​លេបថ្នាំ​រួច បាន​ធូរស្រាល​បន្តិច ជន​រង​គ្រោះ​ក៏​បាន​ចូល​បន្ទប់ដេក​ធម្មតា ។ លុះដល់​ម៉ោង​ប្រហែល​ជាង​៥​ព្រឹក បងថ្លៃ​ស្រី​ក៏​ហៅ​ជន​រង​គ្រោះ តែ​មិន​ឮ​ឆ្លើយ ពេល​នោះ​ទើប​​ដឹង​ថា ជន​រង​គ្រោះ​ចងក​ស្លាប់​បាត់​ទៅ​ហើយ រួច​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​សមត្ថកិច្ច ។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​បាន​សហការ និង​បង្កើត​គណៈ​ក​ម្មា​ការ​ចំរុះ​មួយ ដើម្បី​ធ្វើការ​ពិនិត្យ​សព រួម​មាន​កម្លាំង​ជំនាញ​ស្រុក​ចំនួន​៣​នាក់ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​ភ្នំ និង​មេ​ភូមិ និង​គ្រូពេទ្យ​ឃុំ ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព ។ ក្រោយ​ពី​បាន​ធ្វើការ​ពិនិត្យ​សព​រួច គឺ​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ផ្សេង​គួរ​ឲ្យ​កត់សំគាល់​ឡើយ ។

តាម​ការ​ពិនិត្យ​សព​ជន​រង​គ្រោះ​ខាងលើ គណ​:​កម្ម​ការ​ចម្រុះ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​គឺ​ពិតជា​ស្លាប់​ដោយសារ​ចងក​ពិតប្រាកដ​មែន ។ ​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ