ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះសន្តិភាព​នាំ​អំណោយ​ស្រី​មុំ​ ទៅ​ចែក​នៅ​ស្រុក​គងពិសី

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ អំណោយ​ជា​សម្លៀក​បំពាក់​តូច​-​ធំ​៥​កេស និង​៣​ថង់ ដែល​ជា​របស់​ស្រី​មុំ និង​ស្វាមី​លក់​ផ្លែ​ឈើ​នៅ​គីឡូម៉ែត្រ​លេខ​៤​រាជធានី​ភ្នំពេញ ផ្តល់​ជូន​តាម​រយៈ​កោះសន្តិភាព​ដើម្បី​ចែក​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ខ្វះខាត​នោះ ។ នា​រសៀល​ថ្ងៃ​ទី​២៩…

ខេត្តកំពង់ស្ពឺ ៖ អំណោយ​ជា​សម្លៀក​បំពាក់​តូច​-​ធំ​៥​កេស និង​៣​ថង់ ដែល​ជា​របស់​ស្រី​មុំ និង​ស្វាមី​លក់​ផ្លែ​ឈើ​នៅ​គីឡូម៉ែត្រ​លេខ​៤​រាជធានី​ភ្នំពេញ ផ្តល់​ជូន​តាម​រយៈ​កោះសន្តិភាព​ដើម្បី​ចែក​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ខ្វះខាត​នោះ ។ នា​រសៀល​ថ្ងៃ​ទី​២៩ សីហា ២០១៨​នៅ​សាលាឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្ត​បាន​នាំ​យក​ទៅ​ចែក​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ចំនួន​៨​គ្រួសារ​រស់នៅ​ភូមិ​ស្នួល​ជ្រុំ និង​ភូមិ​បឹង​ងោង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

ជួសមុខ​អោយ​ថ្នាក់ដឹកនាំ​កោះសន្តិភាព និង​ម្ចាស់​អំណោយ​នា​ឱកាស​នោះ​ភ្នាក់ងារ​យើង​បាន​ប្រាប់​បងប្អូន​ដែល​មក​ទទួល​អំណោយ​ស​ម្កៀ​ក​បំពាក់​ខ្នើយ និង​ភួយ​ទាំង​៨​គ្រួសារ​ថា «​តាមរយៈ​កោះសន្តិភាព​សប្បុរស
ជន​បាន​ចែករំលែក​របស់​ប្រើប្រាស់​ទាំងនេះ​ដើម្បី​យក​មក​ប្រគល់​ជូន​ដល់​បងប្អូន​ដើម្បី​យក​ទៅ​ប្រើប្រាស់​តាម​កាល​វេលា​ដែល​ចាំបាច់ អំណោយ​ទាំងនេះ​សបញ្ជាក់​អោយ​ឃើញ​អំពី​ទឹកចិត្ត​របស់​សប្បុរសជន​ដែល​លោក​មាន​មេត្តាធម៌​រំលែក​របស់​ដែល​ខ្លួន​មាន​មក​ដល់​បងប្អូន​ដែល​ខ្វះខាត​ដើ​ម្បី្្​បាន​ប្រើប្រាស់​និង​ស្លៀកពាក់​»​។

ជំនួស​មុខ​បងប្អូន​ទាំង​៨​គ្រួសារ​នា​ឱកាស​នេះ​ដែរ លោកយាយ​ញឹ​ប រស់នៅ​ភូមិ​បឹង​ងោង​បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់​អំណោយ​ដែល​បាន​ចែករំលែក​គ្រឿង​ប្រើប្រាស់​របស់​ខ្លួន​មក​ចែក​ជូន​ដល់​រូប​គាត់​ក៏​ដូច​ជា​អ្នក​ខ្វះខាត​ដទៃ​ទៀត​។ លោកយាយ​បន្ត​ថា ទឹកចិត្ត​របស់​ម្ចាស់​អំណោយ​ពិតជា​ថ្លៃថ្លា​ប្រពៃ​ពេក​កន្លង​ដែល​រក​អ្វី​មក​ប្រៀប​ស្មើ​ពុំ​បាន ។ លោកយាយ​សុំ​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិ​ទ្ឋិ​ក្នុង​លោក សូម​តាម​ជួយ​ថែរក្សា​ថ្នាក់​ដឹក​នាម​កោះសន្តិភាព​ក៏​ដូច​ជា​ម្ចាស់​អំណោយ​សូម​ជួប​តែ​សេចក្តីសុខ​ចម្រើន​រកស៊ី​មានបាន​កុំឱ្យ​មាន​សត្រូវ​មក​បៀតបៀន​បាន​ឡើយ​។

លោក​ចក់ សា​រិ​ន មេឃុំ​ទឹកល្អក់​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ថ្វី​ត្បិត​តែ​យើង​មិន​អាច​ទទួល​បាន​អ្វី​ច្រើន​ជាង​ហ្នឹង តែ​យើង​អាច​ទទួល​បានជា​សម្លៀក​បំពាក់​នា​ពេល​នេះ​ពិតជា​គាប់ប្រសើរ​ណាស់​ទៅ​ហើយ​ព្រោះថា សម្លៀក​បំពាក់​គឺជា​គ្រឿង​បិទ​បាំង​រូប​កាយ​អោយ​ចៀស​ផុត​ពីសីតុណ្ហភាព​ក្តៅ​រងា​បាន​គ្រប់ពេលវេលា​។

លោក​មេឃុំ​បន្ត​ថា ក្នុង​នាម​អាជ្ញាធរ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ស្ថាបនិក​កោះសន្តិភាព​ដែល​ខិតខំ​ស្វែងរក​សប្បុរសជន​មក​ជួយ​ដល់​អ្នក​ដែល​ខ្វះខាត​នា​ពេល​នេះ ជាង​នេះ​ទៅ​ទៀត​លោក​ក៏​សូម​ជូនពរ​ដល់​ម្ចាស់​អំណោយ ព្រមទាំង​បុគ្គលិក​កោះសន្តិភាព​ទាំងអស់​សូម​ជួប​ប្រទះ​នូវ​ពុ​ទ្ឋ​ពរ​៤​ប្រការ​គឺ​អាយុ​វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ