មនុស្ស​ស្លាប់​ម្នាក់ និង​ជ្រូក​ជា​ច្រើន​ក្បាល​ងាប់​នៅ​​កន្លែង


ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ២​នាក់​ទៀត​របួសធ្ងន់​ស្រាល ហើយ​ជ្រូក​ជា​ច្រើន​ក្បាល​ងាប់​លើ​រថយន្ត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ធំ​បុក​គ្នា​ពេញទំហឹង លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​លើ​ស្ពាន​តា​ប៉ុន ស្ថិត​ក្នុងភូមិ​តា​ប៉ុន ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ កាលពី​វេលា​ម៉ោងជាង​២៣​យប់ ថ្ងៃ​ទី​២៩ សីហា ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដំបូង​រថយន្ត​០១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ចំណុះ​៥​តោន ពណ៌​ស គ្មាន​ផ្លា​ក​លេខ ផ្ទុក​ជ្រូក​ពេញ ដែល​បើកបរ​ដោយ​ឈ្មោះ ហុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នៅ ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពេល​ដល់​ចំណុច​កើតហេតុ​មិនដឹង​ថា យ៉ាងម៉េច បាន​រេ​ចង្កូត​ចូល​ទៅ​បុក​នឹង​រថយន្ត​០១​គ្រឿង​ខាងលើ ចំណុះ​៥​តោន​ដូច​គ្នា ពណ៌​ស ពាក់​ផ្លា​ក​លេខ​តាកែវ 3A- 0301 ដែល​បើកបរ​បញ្ច្រាសទិស​ពី​កើត​ទៅ​លិច​ដោយ​ឈ្មោះ អូន អុំ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ចក ឃុំ​ថើប ស្រុក​ត្រូ​ង​ឃ្មុំ ខេត្ត​ត្បូងឃ្មុំ​ពេញទំហឹង បណ្តាល​ឲ្យ​កើត​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​តែ​ម្តង ។

ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ជ្រូក​ឈ្មោះ ហុង ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ អ្នកបើកបរ​រថយន្ត​ម្ខាង​ទៀត និង​ព្រូ​ឈ្មោះ អូន អុំ របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ឈ្មោះ ហៃ ម៉ៅ របួសស្រាល បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ ។

ដោយឡែក​រថយន្ត​ទាំង​ពី​គ្រឿង​ខូចខាត​ធ្ងន់​ត្រូវ​នគរបាល​ជំនាញ​ធ្វើការ​វាស់វែង​បន្ទាប់​មក​យក​ទៅ​រក្សា​ទុក​នៅ​អធិករ​ដ្ឋា​ន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ដើម្បី​បន្ត​នីតិវិធី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ