ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​រវល់​ងាក​បន្តិច ស្រាប់តែ​បែរមក​វិញ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​សណ្តោង​ធុន​ធំ​ដឹក​ជ្រូក​មួយ​គ្រឿង​ទៀត ដែល​ខូច​បាន​ឈប់​ជួសជុល​នៅ​កណ្តាលផ្លូវ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​សណ្តោង​ធុន​ធំ​ដឹក​ជ្រូក​មួយ​គ្រឿង​ទៀត ដែល​ខូច​បាន​ឈប់​ជួសជុល​នៅ​កណ្តាលផ្លូវ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្កុប​ភី ស៊េរី​០១៨ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GL-0247 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​នារី​ដែល​ជា​អ្នក​បើក​ម៉ូតូ​រវល់​តែ​ងាក​មើល​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ទៀត ដែល​បើក​ស្រប​ទិស​គ្នា​នៅ​ខាងស្តាំ​ដៃ ដោយ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-6377 ជា​រថយន្ត​សណ្តោង​ដឹក​ជ្រូក​បាន​ខូច​ឈប់​នៅ​ចំ​កណ្តាលផ្លូវ បណ្តាល​ឲ្យ​នារី​រង​គ្រោះ​រង​របួស​បែកក្បាល ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ។ ចំណែកឯ​ម៉ូតូ​រង​ការ​ខូចខាត​បែក​ចង្កៀង​ផ្នែក​ខាង​មុខ ដោយឡែក​រថយន្ត​រង​ការ​ខូចខាត​បន្តិចបន្តួច ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ហើយ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ