ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​យក្ស​កំពុង​បំផ្លាញ​ផ្លូវ​ ហើយ​ផ្គើន​អាជ្ញាធរ​នៅ​ស្រុក​រមាស​ហែក(មានវីដេអូ)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឈ្មួញ​រកស៊ី​ឈើ​អាកា​ស្យា​កំពុង​ផ្គើន​បទបញ្ជា​របស់​អាជ្ញាធរ​ខេត្ត ដោយ​ប្រើប្រាស់​រថយន្ត​យី​ឌុ​ប និង​រថយន្ត​វ៉េ​អង​ធុន​យក្ស ដឹកឈើ​អាកា​ស្យា​ដាក់​ត​ទ្រុង បាន​កំពុង​បំផ្លាញ​ផ្លូវលំ​ជនបទ និង​ផ្លូវជាតិ ដែល​កំពុង​សាងសង់​ឲ្យ​ក្លាយទៅជា​ល្បាប់​ជាប់​រថយន្ត​បន្តកន្ទុយ​គ្នា​ស្ទះចរាចរណ៍​មួយ​នៅ​យប់​ថ្ងៃ​ទី​២៩ ខែសីហា​នេះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣០…

ខេត្តស្វាយរៀង ៖ ឈ្មួញ​រកស៊ី​ឈើ​អាកា​ស្យា​កំពុង​ផ្គើន​បទបញ្ជា​របស់​អាជ្ញាធរ​ខេត្ត ដោយ​ប្រើប្រាស់​រថយន្ត​យី​ឌុ​ប និង​រថយន្ត​វ៉េ​អង​ធុន​យក្ស ដឹកឈើ​អាកា​ស្យា​ដាក់​ត​ទ្រុង បាន​កំពុង​បំផ្លាញ​ផ្លូវលំ​ជនបទ និង​ផ្លូវជាតិ ដែល​កំពុង​សាងសង់​ឲ្យ​ក្លាយទៅជា​ល្បាប់​ជាប់​រថយន្ត​បន្តកន្ទុយ​គ្នា​ស្ទះចរាចរណ៍​មួយ​នៅ​យប់​ថ្ងៃ​ទី​២៩ ខែសីហា​នេះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ២០១៨ ទើប​ធ្វើ​ចរាចរណ៍​បាន​វិញ ។

បើ​តាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ដឹកឈើ​អាកា​ស្យា​២​គ្រឿង​នោះ​ប្រភេទ​វ៉េ​អង ភ្លៅ​៥​ពាក់ ស្លាក​លេខ​ព្រះ​សីហ​នុ 3A-6435 និង​រថយន្ត និង​មួយ​គ្រឿង​ទៀត​គ្មាន​ស្លាក​លេខ បាន​ដឹកឈើ​អាកា​ស្យា​ចេញពី​ស្ថានីយ​ដាំ​កូន​ឈើ​ក្រសាំង ស្ថិត​នៅ​ភូមិ​ទួល​ច្រេះ ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក បាន​បំផ្លាញ​ផ្លូវលំ​ជា​ច្រើន​ខ្សែ ហើយ​បាន​បើកបរ​ឡើង​មក​លើ​ផ្លូវ​លេខ​៣១៤D ដែល​កំពុង​សាងសង់ ក្លាយជា​ល្បាប់​ស្រុត​ខូច​ជា​អន្លើ​ៗ និង​ជាប់​ទៅ​មុខ​លែង​រួច ត្រង់​ចំណុច​ខាងជើង​ផ្សារ​សំរោង​ចម្ងាយ​២០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​សំរោង ឃុំ​អង្គ​ប្រ​ស្រែ ស្រុក​រមាស​ហែក ធ្វើ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ខឹងសម្បារ​ជា​ខ្លាំង ហើយ​និយាយ​ថា សាងសង់​ផ្លូវ​មិន​ងាយ​រួច ដោយសារ​តែ​រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍​ដឹក​ទំនិញ​លើស​ទម្ងន់ ដឹក​បំផ្លាញ​ផ្លូវ​រាល់​យប់ ។


រីឯ​មហាជន​បាន​រិះគន់​ថា ក្រុម​ឈ្មួញ​ដឹកឈើ និង​ដឹក​ទំនិញ​តាម​រថយន្ត​ធុន​យក្ស​នៅ​ពេល​យប់​គ្មាន​ឃើញ​សមត្ថកិច្ច​ណា​អើពើ​ឡើយ លុះ​រថយន្ត​ផុង​ជាប់​ទៅ​មុខ​លែង​រួច ​ស្ទះចរាចរណ៍ ​ទើប​ឃើញ​មាន​សមត្ថកិច្ច​ទៅ​មើល ក៏​ប៉ុន្តែ​មិន​បាន​រំខាន​ដល់​ក្រុម​ឈ្មួញ​ឡើយ ព្រឹក​ឡើង​ឃើញ​រថយន្ត​ទាំងនោះ​ធ្វើ​ដំណើរ​យ៉ាង​រលូន ដូច្នេះ​ប្រជាពលរដ្ឋ​កំពុង​តាមដាន​មើល​ថា តើ​សមត្ថកិច្ច​អនុវត្តន៍​បទបញ្ជា​របស់​លោក​អភិបាលខេត្ត​មាន​ប្រសិទ្ធិ​ភាព​កម្រិត​ណា ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ