ឌួ​ង ហ្ស៊ូ​រី​ដា បាត់​ទាំង​មុខ​ទាំង​ក្រោយ


រាជធានី​ភ្នំពេញ​ ៖​ តារា​សម្តែង និង​ពិធី​ការិនី​កញ្ញា​ឌួ​ង ហ្ស៊ូរី​ដា ត្រូវ​ចោរលួច​យក​ស្លាក​លេខ​​រថយន្ត​ទាំង​មុខ និង​ក្រោយ កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៨ ខែសីហា ២០១៨​ នៅ​ពេល​នាង​ចត​រថយន្ត​នោះ​នៅ​មុខ​ហាង​តាម​បណ្ដោយ​មហាវិថី​ទេព​ផ​ន ក្នុង​សង្កាត់​ទឹកល្អក់​៣ រាជធានី​ភ្នំពេញ ។

ឌួ​ង ហ្ស៊ូ​រី​ដា បាន​សម្តែង​ការ​ហួសចិត្ត ដ្បិត​ចោរ​មិន​លួច​អ្វី​ក្រៅពី​ស្លាក​លេខ​ដែល​មិនមែន​ជា​លេខ​ល្អ​ផង​នោះ ។ ទោះជា​យ៉ាងណា​នាង​បាន​កំណត់​ភិនភាគ​ចោរ​នោះ​បាន​ហើយ ដោយ​ផ្អែក​លើ​កាមេរ៉ា​សុវត្ថិភាព ។ ពេល​នេះ​នាង​ត្រៀម​ធ្វើ​ស្លាក​លេខ​ថ្មី ដោយ​យក​លេខ​​ចាស់​ដដែល ។

ឌួ​ង ហ្ស៊ូ​រី​ដា បាន​រៀបរាប់​តាម​ហ្វេ​ស​ប៊ុ​កថា ៖ «​អស់សំណើច និង​ហួសចិត្ត​ទាំង​ព្រឹក​នឹង​លោក​ចោរ​…! កញ្ចក់​ឡាន​អី​មិន​លួច មក​លួច​ដោះ​ស្លាក​ឡាន​ទាំង​មុខ និង​ក្រោយ​យក​ទៅ​បាត់​ធ្វើ​ព្រងើយ​…! អាសូរ​តែ​ស្លាក​លេខ​ឡាន​ខ្ញុំ​ហ្នឹង​លេខ​កា​រ៉េ លេខ​ហុងស៊ុយ លេខ ថ្លៃ​ៗ​អី​ទៅ​មិន​ថា​ទេ លោក​ព្រះ​អើយ ? និយាយ​ពី​លេខ​ឲ្យ​ធម្មតា​ឲ្យ​សុទ្ធ គ្រាន់តែ​ជា​លេខ​កុម្ម៉ង់​ដែល​ជា​តួលេខ​នៃ​ភាព​ចង​ចាំ​របស់ខ្ញុំ​តើ ។ មើល​មិនឃើញ​ថា​ ហេតុ​អ្វី​គាត់​ត្រូវ​មក​លួច ហើយ​ជំនាញ​ខ្លាំង​មែនទែន មើល​តែ​ក្នុង​វី​ដេ​អូ​កាមេរ៉ា​ឃើញច្បាស់​ហើយ» ។

ឌួ​ង ហ្ស៊ូ​រី​ដា បាន​រៀបរាប់បន្តថា សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ស្លាក​ឡាន​នាង​ខ្ញុំ​2AM-2113 ត្រូវ​បាន​ចោរលួច​យប់​មិញ​វេលា​ម៉ោង​២.១៥​នាទី​ភ្លឺ​នេះ ដោយ​បុរស​ម្នាក់​ពាក់​ខោស​ខ្លី និង​អាវ​ស ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​ឥណ្ឌា​កង់​បីដូច​ក្នុង​រូប​នេះ ។ បើ​មាន​ករណី​ឡាន​ផ្សេង​ពាក់​ស្លាក​នេះ (2AM-2113) មិនមែន​ជា​ឡាន MG-GS2.0 ពណ៌​ខ្មៅ​របស់​នាង​ខ្ញុំ យក​ទៅ​បង្ក​បញ្ហា​ណាមួយ​ប៉ះពាល់​ដល់​អ្នក​ដទៃ នាង​ខ្ញុំ​មិន​ទទួលខុសត្រូវ​ឡើយ ។

ឌួ​ង ហ្ស៊ូ​រី​ដា បាន​បន្តទៀតថា ចាំ​មើល​លោកពូ​ប៉ូលិស​ក្នុង​សង្កាត់​ទឹកល្អក់​៣​យើង​នេះ លោក​អាច​ធ្វើ​ការងារ​ស្វែងរក​ជន​ដៃដល់​ឃើញ​អត់ ? ផ្លូវ​ទេព​ផ​ន​នេះ និយាយ​ពី​រឿង​ចោរឆក់ ចោរលួច​វិញ ដូច​ជា​ល្បី​ខ្លាំង​គួរសម​ដែរ តាំងពី​មក​បើកហាង​បាន​ជាង​៣​ឆ្នាំ​នៅ​ទឹកដី​នេះ ហើយ​ក៏​ធ្លាប់​ជួយ​សង្គ្រោះ​​ជន​រង​គ្រោះ​ច្រើន​ករណី​ហើយដោយ​សារ​ចោរឆក់​តាម​ផ្លូវ និង​អ្នក​ជិតខាង​មក​សុំ​ឲ្យ​បើក​កា​ម៉េ​រ៉ា​មើល​ករណី​បាត់​ម៉ូតូ​»៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ