បង្រៀន​ចាប៉ី​ដង​វែង​ចល័ត​ដល់​កុមារ


រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​ធ្វើ​បទ​បង្ហាញ​នៅ​តាម​ទី​តំបន់​នានា​កន្លង​មក​នោះ សហគមន៍​ចាប៉ី​​អមតៈ​បាន​បង្កើត​គម្រោង​មួយ​ថ្មី គឺ​ថ្នាក់រៀន​ទម្រង់​ចាប៉ី​ដល់​កុមារ ក្នុង​ន័យ​បំផុស​គំនិត​ការ​យល់​ដឹង និង​ចូលរួម​ថែរក្សា​លើ​ទម្រង់​សិល្បៈ​ដ៏​ចំណាស់​មួយ​នេះ ។

ប្រធាន​សហគមន៍​ចាប៉ី​អមតៈ​លោក​ពេជ្រ សា​រ៉ាត បាន​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ទម្រង់​សិល្បៈ​ចាប៉ី​ដង​វែង​នេះ​សម្រាប់​កុមារ​មិន​ដែល​មាន​ទេ តែ​ដើម្បី​បណ្តុះ​ស្មារតី​កុមារ លោក​បាន​បង្កើត​គំរោង​មេរៀន​មួយ​នេះ​ឡើង ។ ក្រោយ​ពី​ធ្វើតេស្ត​សាកល្បង​លោក​សង្កេត​ឃើញ​ការ​រៀន​ពី​កុមារ គឺ​ពួក​គេ​មាន​ភាព​សប្បាយ​រីករាយ និង​ចូលរួម​ថែរក្សា​កាន់តែ​ខ្លាំង​សម្រាប់​វប្បធម៌​បេតិកភណ្ឌ​ជាតិ​យើង ។

លោក​ពេជ្រ សា​រ៉ាត និយាយ​ថា​« យើង​បាន​រៀបចំ​មេរៀន​ជំហាន​ដំបូង ដោយ​ត្រូវ​ចំណាយ​ពេល​បង្រៀន​យ៉ាងតិច​៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដើម្បី​ឲ្យ​កុមារ​ទ​ទូល​បានការ​យល់​ដឹង ខណៈ​ពេល​ការ​បង្រៀន​នេះ​យើង​ស​ម្តៅ​ទៅ​លើ​កុមារ​ដែល​មាន​អាយុ​១២​ឆ្នាំ​ឡើង​ទៅ ។ ដំបូង​ខ្ញុំ​មិន​គិតដល់​បញ្ហា​នេះ​ទេ តែ​ឆ្លងកាត់​បទ​ពិសោធ​កន្លង​មក ខ្លះ​ៗ​ឃើញ​ថា ក្មេង​ៗ​ចាប់អារម្មណ៍​ហើយ​គាត់​បាន​ហៅ​គ្នា​គាត់​មក​ចូល​រៀន​ផង​ដែរ​ហើយ​គាត់​ចេះ​សួរនាំ​ច្រើន​ពី​ចាប៉ី​នេះ ។

គម្រោង​មួយ​នេះ​យើង​អាច​នឹង​មិន​បើក​នៅ​ទីតាំង​នៅ​កន្លែង​ណាមួយ​ឡើយ ពោល​គឺ​យើង​អាច​នឹង​ចល័ត​ទៅ​តាម​តំបន់​នានា ដើម្បី​ប្រមូល​កុមារ​ណា​ដែល​មាន​បំណង​ចង់​រៀន​សិល្បៈ​មួយ​នេះ »​។

លោក​ពេជ្រ សា​រ៉ាត បញ្ជាក់​ថា គម្រោង​បើក​បង្រៀន​ថ្នាក់​ចាប៉ី​ដង​វែង​ដល់​កុមារ​របស់​សហគមន៍​របស់​លោក​នា​ពេល​នេះ​នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​ធំដុំ​ឡើយ ដោយសារ​តែ​នៅ​មានការ​ការ​ខ្វះខាត​ប្រាក់ ។ ប្រសិនបើ​រក​ជំនួយ​ពី​សប្បុរសជន​នានា​បាន​គ្រប់គ្រាន់​ហើយ​នោះ នឹង​ខិតខំ​ព្យាយាម​សម្រេច​នូវ​គំរោង​នេះ​ឲ្យ​ជោគជ័យ ក្នុង​ពេល​ដែល​កុមារ​គឺជា​ទំពាំង​ស្នង​ឫស្សី​បន្តវេន​។ អ្វី​ដែល​នឹង​ទទួល​បាន​នោះ គឺ​ការ​ឲ្យ​យុវ​វ​ជន​ជំនាន់​ក្រោយ ចូលរួម​ថែរក្សា​កេរ​មរតក​ដូនតា​ខ្មែរ​ឲ្យ​បាន​គង់វង្ស ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ