ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​ចង់​ដាក់​ពន្ធ​លើ​ភេសជ្ជៈ​សូ​ដា កាត់​បន្ថយ​ការ​ទទួលទាន​ជាតិ​ស្ករ

5 ឆ្នាំ មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ លោកនាយក​រដ្ឋមន្ត្រី​មា​ហា​ធា មហា​មេ​ដ (Mahathir Mohamad) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​មក​ថា រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​កំពុង​តែ​ពិចារណា​លើ​ការ​អនុម័ត​ពន្ធ​លើ​ភេសជ្ជៈ​សូ​ដា ដើម្បី​កាត់​បន្ថយ​ការ​ទទួលទាន​ជាតិ​ស្ករ និង​ជំរុញ​ដល់​ការ​រស់នៅ​ដែល​មាន​សុខភាព​ល្អ​នៅ​ក្នុង​ប្រទេស…

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ លោកនាយក​រដ្ឋមន្ត្រី​មា​ហា​ធា មហា​មេ​ដ (Mahathir Mohamad) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​មក​ថា រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​កំពុង​តែ​ពិចារណា​លើ​ការ​អនុម័ត​ពន្ធ​លើ​ភេសជ្ជៈ​សូ​ដា ដើម្បី​កាត់​បន្ថយ​ការ​ទទួលទាន​ជាតិ​ស្ករ និង​ជំរុញ​ដល់​ការ​រស់នៅ​ដែល​មាន​សុខភាព​ល្អ​នៅ​ក្នុង​ប្រទេស ។

លោក​មាន​ប្រសាសន៍​ថា ៖« អត្រា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​នៅ​ក្នុង​ម៉ា​ឡេ​ស៊ី​មាន​កម្រិត​ខ្ពស់​ណាស់ ព្រោះ​ពួក​យើង​ទទួលទាន​ស្ករ​ច្រើន​ពេក »​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោកនាយក​រដ្ឋមន្ត្រី​រូប​នេះ​បាន​បន្ត​ថា រដ្ឋាភិបាល​ចង់​ឲ្យ​ទីក្រុង Cyber City ដំបូង​របស់​ម៉ា​ឡេ​ស៊ី​ដែល​មានឈ្មោះ​ថា Cyberjaya ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​ៗ និង​ការ​ប្រើប្រាស់​របស់​ពួក​គេ​ជាដើម ។

លោក​បាន​បន្ថែម​ថា ការ​អភិវឌ្ឍ​ដំណាក់កាល​ទី​ពីរ​ក្នុង​ច្រករបៀង Multimedia Super Corridor អាច​នឹង​កើត​មាន​ឡើង​ដោយ​មានការ​ជំរុញ​ពី​ទំនើប​កម្ម​ផ្នែក​បច្ចេកវិទ្យា​ក្នុង​ជំនាន់​ឌី​ជី​ថ​ល ។

ទាក់ទិន​នឹង​គម្រោង​Forest City នៅ Johor វិញ លោកនាយក​រដ្ឋមន្ត្រី Mahathir បាន​និយាយ​ថា លោក​ប្រឆាំង​នឹង​គំនិត​សាងសង់​ទីក្រុង​មួយ​សម្រាប់​ជនបរទេស ។

លើស​ពី​នេះ​ទៅ​ទៀត ទាក់ទិន​នឹង​ក្រុមប្រឹក្សា​មនុស្ស​ជាន់ខ្ពស់​វិញ លោក Mahathir ឲ្យ​មុខសញ្ញា​ថា មិន​មាន​គោលបំណង​ក្នុង​ការ​ប្រកាស​របាយការណ៍​របស់​CEP ជា​សាធារណៈឡើយ ។

លោក​បាន​បន្ត​ថា កាតព្វកិច្ច​របស់ CEP គឺ​ស៊ើបអង្កេត និង​បង្ហាញ​របាយការណ៍​ដល់​លោក​ដើម្បី​ចេញ​សកម្មភាព ។ លោក​បាន​បន្ថែម​ថា ៖« ការងារ​របស់​ពួក​គេ​គឺ​ស៊ើប​អង្កេត ។ មិន​ថា​ខ្ញុំ​ទទួលយក​ឬ​អត់​គឺជា​រឿង​របស់ខ្ញុំ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ការ​ផ្តល់​ព័ត៌មាន​ដែល​ខ្ញុំ​ត្រូវការ​ដល់​ខ្ញុំ​ដើម្បី​ធ្វើការ​សម្រេចចិត្ត »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ