ចាំ​មើល​អ្នកបើកបរ​រថយន្ត​បង្ក​​គេច​បាន​រហូតដែរ​អត់​?


ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្រោយ​បញ្ជូន​បន្ត​ពី​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​តទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូ​រី ដោយសារ​គ្រោះថ្នាក់​ត្រូវ​រថយន្ត​បុក​ពេល​កំពុង​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៥ នៅ​មុខ​ផ្សារ​កណ្តាល ស្ថិត​ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល​កាលពី​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ទី​២៦ សីហា ២០១៨ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ​ឆេ​ង ល​ក្ខិ​ណា ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ នៅ​ក្នុងភូមិ​កើតហេតុ​។

ករណី​ខាងលើ​នគរបាល​ជំនាញ​ចរាចរ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ ២V-២៨៧៩ ពណ៌​ខ្មៅ បើកបរ​ដោយ​បុរសម្នាក់ធ្វើ​ដំណើរ​​ក្នុង​ទិសដៅ​ពី​​ខាងកើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​បាន​បុក​ស្ត្រី​ម្នាក់​កំពុង​ដើរ​ឆ្លងផ្លូវ​ខណៈ​មេឃ​កំពុង​ភ្លៀង បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​រង​របួសធ្ងន់ ។

សមត្ថកិច្ច​បាន​បន្ត​ថា ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​បាន​លើក​ស្ត្រី​រង​គ្រោះ​ដាក់​លើ​រថយន្ត​ដើម្បី​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ដែរ ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​បាន​គេច​ចេញ​ទៅ​បាត់​ភ្លាម​ៗផងដែរ​ ក្រោយ​ពី​លើក​ស្ត្រី​រង​គ្រោះ​ដាក់​នៅ​មន្ទីរពេទ្យ​រួចមក​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​ពេល​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូ​រី ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​ស្រុក​កំណើត​នៅ​ឯ​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​​​។

នគរបាល​ជំនាញ​អះអាង​ថា ស្គាល់​ម៉ាក​និង​ស្លាក​លេខ​រថយន្ត​បង្ក​ហើយ បើ​ម្ចាស់​រថយន្ត​បង្ក​មិន​ចូលខ្លួន​មក​ដោះស្រាយ ហើយ​នៅ​តែ​លាក់​មុខ សមត្ថកិច្ច​នឹង​ធ្វើ​របាយការណ៍​ស្នើ​សុំ​ទៅ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​ដើម្បី​ឆែក​រក​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ថា​ជា​នរណា​ឱ្យ​ពិតប្រាកដ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ