ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឆ្លងទន្លេរួច ចង់​បាន​​រាង​ស្អាត​ត្រូវ​ធ្វើ​តាម​វិធី​នេះ

5 ឆ្នាំ មុន

មាន​ស្ត្រី​ភាគច្រើន​មិន​ហ៊ាន​សម្រាលកូន​ទេ ព្រោះ​ខ្លាច​ខូច​រូបរាង​ដ៏​ស្អាត​របស់​ខ្លួន​ប៉ុន្តែ​ខាងក្រោម​នេះ​នឹង​ប្រាប់​អ្នក​ពី​របៀប​ធ្វើ​យ៉ាងណា​ឲ្យ​អ្នកមាន​រូបរាង​ស្អាត​ដូច​ពី​មុន ទោះ​សម្រាលកូន​រួច​ក៏​ដោយ ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​អ្នក​មិន​ត្រូវ​បរិភោគ​ប្រៃ​ពេក​ក្រោយ​ពេល​សម្រាលកូន​រួច​៤​អាទិត្យ​ឡើយ ។ ហើយ​មិន​ត្រូវ​បរិភោគ​ទឹកស៊ីអ៊ីវ ទឹកខ្មេះ…

មាន​ស្ត្រី​ភាគច្រើន​មិន​ហ៊ាន​សម្រាលកូន​ទេ ព្រោះ​ខ្លាច​ខូច​រូបរាង​ដ៏​ស្អាត​របស់​ខ្លួន​ប៉ុន្តែ​ខាងក្រោម​នេះ​នឹង​ប្រាប់​អ្នក​ពី​របៀប​ធ្វើ​យ៉ាងណា​ឲ្យ​អ្នកមាន​រូបរាង​ស្អាត​ដូច​ពី​មុន ទោះ​សម្រាលកូន​រួច​ក៏​ដោយ ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​អ្នក​មិន​ត្រូវ​បរិភោគ​ប្រៃ​ពេក​ក្រោយ​ពេល​សម្រាលកូន​រួច​៤​អាទិត្យ​ឡើយ ។ ហើយ​មិន​ត្រូវ​បរិភោគ​ទឹកស៊ីអ៊ីវ ទឹកខ្មេះ ឬ​ទឹក​ប៉េងប៉ោះ​ជាដើម ព្រោះ​សុទ្ធតែ​អាច​ធ្វើ​ឲ្យ​រាង​អ្នក​មិន​ងាយ​ត្រឡប់​មក​វិញ ។

2.​អ្នក​មិន​ត្រូវ​ផឹកទឹក​ច្រើន​ពេក​ក្រោយ​ពេល​កើត​១​អាទិត្យ​ទេ ព្រោះ​អ្នក​ត្រូវការ​បញ្ចេញ​ជាតិ​ទឹក​មក​ក្រៅ​ដើម្បី​ឲ្យ​អ្នក​អាច​ស្រក​ទម្ងន់​បាន ។

3.​អ្នក​មិន​ត្រូវ​បរិភោគ​របស់​ប៉ូវ​ពេក​នៅ​ក្រោយ​ពេល​កើត​បាន​មួយ​អាទិត្យ​ឡើយ ព្រោះ​អ្នក​ត្រូវការ​បញ្ចេញ​ជាតិពុល​ឲ្យ​អស់​សិន​ទើប​ប៉ូវ​ក្រោយ ។ ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ចៀស​ពី​ការ​ធាត់​បាន ។

អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ខ្លាញ់​ពេក​ទេ ត្រូវ​បរិភោគ​បន្លែ​ច្រើន ទើប​អាច​រកបាន​រាង​ពី​មុន​របស់​អ្នក​មក​វិញ ។ ដូចនេះ​អ្នក​ម្តាយ​ទាំងអស់​គួរតែ​ធ្វើ​តាម​វិធី​ខាងលើ​ដើម្បី​រក្សា​រាង​ដ៏​ស្អាត​របស់​អ្នក ប៉ុន្តែ​អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុន​នឹង​អនុវត្ត ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ