ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ផឹក​កាហ្វេ​មើល​វី​ដេ​អូ​ជក់ចិត្ត​ផង លោក​បង​នេះ​លប​ៗ​មក (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ផឹក​កាហ្វេ ដោយពេល​ទៅ​ដល់​បាន​ចត​ម៉ូតូ​នៅ​មុខ​ហាង បន្ទាប់​មក​ចូល​ទៅ​ផឹក​កាហ្វេ​បណ្ដើរ និង​មើល​វី​ដេ​អូរ​បណ្ដើរ​យ៉ាង​ជក់ចិត្ត ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ចូល​ទៅ​លួច​កាច់​សោ​.​ក​ម៉ូតូ​បម្រុង​ជិះ​គេចខ្លួន ប៉ុន្តែ​ត្រូវ​ម្ចាស់​ហាង​ឃើញ​ទាន់ ស្រែក ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ផឹក​កាហ្វេ ដោយពេល​ទៅ​ដល់​បាន​ចត​ម៉ូតូ​នៅ​មុខ​ហាង បន្ទាប់​មក​ចូល​ទៅ​ផឹក​កាហ្វេ​បណ្ដើរ និង​មើល​វី​ដេ​អូរ​បណ្ដើរ​យ៉ាង​ជក់ចិត្ត ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ចូល​ទៅ​លួច​កាច់​សោ​.​ក​ម៉ូតូ​បម្រុង​ជិះ​គេចខ្លួន ប៉ុន្តែ​ត្រូវ​ម្ចាស់​ហាង​ឃើញ​ទាន់ ស្រែក ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ឆ្នាំ​២០១៨ នៅ​ហាង​កាហ្វេ​ផ្ទះ​លេខ​១៧ ផ្លូវ​លេខ​៥ ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ សុខ ចាន់​ណា អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ហើយ​នគរបាល​ដកហូត​បាន​ឧបករណ៍​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ​១​កំ​ប្លេ​រ ចំណែក​ម៉ូតូ​ដែល​ជន​នេះ​លួច​មិន​បាន​សម្រេច​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មិន​ចាំ​ស្លាក​លេខ ។ រីឯ​បុរស​ជា​ម្ចាស់​ម៉ូតូ​ខាងលើ​ក៏​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ដែរ ព្រោះ​ឆ្លៀតពេល​កំពុង​មានការ​ភ្ញាក់ផ្អើល​បាន​ជិះ​ម៉ូតូ​ទៅ​បាត់ ដោយ​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ បុរស​មិន​ស្គាល់​ខាងលើ​បាន​ជិះ​ម៉ូតូ​ទៅ​ផឹក​កាហ្វេ​នៅ​ចំណុច​កើតហេតុ លុះ​ទៅ​ដល់​បាន​ទុក​ម៉ូតូ​នៅ​មុខ​ហាង រួច​ចូល​ទៅ​អង្គុយ​ផឹក​កាហ្វេ​និង​មើល​វី​ដេ​អូរ​យ៉ាង​ជក់ចិត្ត រហូត​ដល់​ពេល​កើតហេតុ​ស្រាប់តែ​ជន​សង្ស័យ​ចូល​ទៅ​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​បាន​សម្រេច និង​បម្រុង​ជិះ​ចេញ​គេចខ្លួន ប៉ុន្តែ​សំណាង​ហើយ​ដែល​បាន​ម្ចាស់​ហាង​កាហ្វេ​ឃើញ​ទាន់​ក៏​ស្រែ​កថា «​ចោរ​ៗ» បង្ក​ការ​ភ្ញាក់ផ្អើល​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​ផ្ដួល​ម៉ូតូ​ចោល និង​រត់គេច​ខ្លួន តែ​រត់​មិន​រួច ព្រោះ​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​គ្នា​ដេញ​តាម​ចាប់​បាន​ប្រគល់​ជូន​នគរបាល​សាកសួរ និង​​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប​។ ដោយឡែក​បុរស​ជា​ម្ចាស់​ម៉ូតូ​ឆ្លៀតពេល​កំពុង​​ភ្ញាក់ផ្អើល​ក៏​បាន​លើកយក​ម៉ូតូ​របស់​ខ្លួន​ដែល​ចោរ​ផ្ដួល​ចោល​នោះ ជិះ​ចេញ​ទៅ​បាត់​​មិន​បាន​ដាក់​ពាក្យ​ប្ដឹង ឬ​សហការ​ជាមួយ​នគរបាល ដើម្បី​ដាក់បន្ទុក​លើ​ជនសង្ស័យ​នោះ​ឡើយ ទើប​ពុំ​មាន​នរណា​ម្នាក់​បាន​ស្គាល់​ពី​អត្តសញ្ញាណ​របស់​គាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ