ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប​សម្រុកដកថយឈប់រកសីុជាមួយអីុរ៉ង់ព្រោះតែរឿង១

5 ឆ្នាំ មុន

ប្រទេស​អីុ​រ៉​ង់ ៖ ដោយសារ​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ប្រឆាំង​អីុ​រ៉​ង់​អាច​ប៉ះពាល់​ដល់​ពួក​គេ​បើ​បន្តរ​កសីុ​ជាមួយ​ប្រទេស​នេះ​ទៀត ដល់​វេន​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ​របស់​អឺរ៉ុប ប្រកាស​ផ្ដាច់​ការ​រក​សីុ​ជាមួយ​អីុ​រ៉​ង់ ពិសេស​ក្រុមហ៊ុន​ AIR FRANCE បារាំង​ ។…

ប្រទេស​អីុ​រ៉​ង់ ៖ ដោយសារ​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ប្រឆាំង​អីុ​រ៉​ង់​អាច​ប៉ះពាល់​ដល់​ពួក​គេ​បើ​បន្តរ​កសីុ​ជាមួយ​ប្រទេស​នេះ​ទៀត ដល់​វេន​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ​របស់​អឺរ៉ុប ប្រកាស​ផ្ដាច់​ការ​រក​សីុ​ជាមួយ​អីុ​រ៉​ង់ ពិសេស​ក្រុមហ៊ុន​ AIR FRANCE បារាំង​ ។

ក្រុមហ៊ុន ​AIR FRANCE ​ប្រកាស​នាថ្ងៃ​ទី​២៣ ​សីហា​ ថាដោយសារ​មើលទៅ​ពុំអាចរ​កសីុ​បាន​កាក់កប បន្ទាប់​ពី​អា​មេ​រិ​ក ដាក់​ទណ្ឌកម្ម​ជា​ថ្មី​ប្រឆាំង​អីុ​រ៉​ង់ ក្រុមហ៊ុន​AIR FRANCE​ត្រៀម​បញ្ឈប់​ទំនាក់ទំនង​តាមអាកាស​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់​ចាប់ពី​ថ្ងៃ​ទី​១៨​ កញ្ញា​ តទៅ ។

កាលពី​ថ្ងៃ​ទី​២៣​សីហា​ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស​ BRITISH AIRWAYS​ ក៏​គូសបញ្ជាក់​ដែរ​ថា​ចង់​បញ្ឈប់​ការ​ហោះហើរ​មក​កាន់​ក្រុង​តេ​ហេ​រ៉​ង់ ចាប់ពី​ដំណាច់​ខែកញ្ញា​ទៅ​។​ក្រុមហ៊ុន​នោះ​និយាយ​ថា ការ​រក​សីុ​ហាក់​ពុំ​កក់ក្ដៅ​ឡើយ​នា​ពេល​បច្ចុប្បន្ន ។

ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍​ហូ​ឡង់ ​KLM ​ប្រកាស​តាំងពី​ដើមខែ​កក្កដា​មក​ពី​ការ​ផ្អាក​ការ​ហោះហើរ​រវាង​ក្រុង​អាំ​ស្ទ័​រ​ដាម​និង​ក្រុង​តេ​ហេ​រ៉​ង់​ចាប់ពី​ថ្ងៃ​ទី​២៤ ​ខែកញ្ញា ​ទៅ​ ។

ការ​ដកថយ​របស់​អា​មេ​រិ​ក​ពី​កិច្ចព្រមព្រៀង​នុយ​កេ្ល​អ៊ែ​រ​អីុ​រ៉​ង់ ហើយ​ការ​ចូល​ជា​ធរមាន​ចាប់ពី​ដើមខែ​សីហា​ទៅ​នៃ​ទណ្ឌកម្មសេដ្ឋកិច្ច​យ៉ាង​ខ្លាំងក្លា​បំផុត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង​វិនិយោគ​ជា​ច្រើន​របស់​បណ្ដា​សហគ្រាស​អឺរ៉ុប ។ ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​អា​ល្លឺ​ម៉​ង់​ DAIMLER ក៏​ប្រកាស​ដកខ្លួន ចំណែក​ក្រុមហ៊ុន​បារាំង ​PSA ​អះអាង​រួច​ហើយពី​ការ​ដក​គម្រោង​វិនិយោគ​ច្រើន​ពាន់​លាន​ដុល្លារ ។

ក្រុមហ៊ុន​ឧស្ម័ន​បារាំង​ AIR LIQUIDE​ បាន​បញ្ឈប់​សកម្មភាព​ពាណិជ្ជកម្ម​នៅ​អីុ​រ៉​ង់ រីឯ​ក្រុមហ៊ុន​ប្រេង​បារាំង​តូ​តា​ល់​ប្រកាស​ជា​ផ្លូវការ​ពី​ការ​ផ្អាក​គម្រោង​វិនិយោគ​មាន​ទឹកប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ