ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សវនាការ​សំណុំរឿង​សកម្មជន​បឹង​កក់ចំនួន​៦​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ សីហា​បាន​លើកយក​សំណុំរឿង​លោកស្រី​ទេព វ​ន្នី រួម​និង​មនុស្ស​៥​នាក់​ទៀត​មក​បើក​សវនាការ​ជំនុំជម្រះ​លើ​អង្គសេចក្តី​ដែល​ជាប់ចោទ​ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ និង​បទ​គំរាម​ថា នឹង​សម្លាប់​តាម​មាត្រា​៣០៧ និង​២៣៣​នៃ​ក្រមព្រហ្មទណ្ឌ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ សីហា​បាន​លើកយក​សំណុំរឿង​លោកស្រី​ទេព វ​ន្នី រួម​និង​មនុស្ស​៥​នាក់​ទៀត​មក​បើក​សវនាការ​ជំនុំជម្រះ​លើ​អង្គសេចក្តី​ដែល​ជាប់ចោទ​ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ និង​បទ​គំរាម​ថា នឹង​សម្លាប់​តាម​មាត្រា​៣០៧ និង​២៣៣​នៃ​ក្រមព្រហ្មទណ្ឌ ។

សវនាការ​នោះ​ដឹកនាំ​ដោយ​លោក ប៊ុ​ន ធី ជា​ចៅក្រម​ជំនុំជម្រះ និង​មាន​លោក តុ​ប ឈុ​ន​ឡុ​ង ព្រះរាជអាជ្ញា​រង​ជា​តំណាង​អយ្យការ ។ សំណុំរឿង​នេះ​រួម​មាន​ទី​១- អ្នកស្រី ទេព វ​ន្នី ២- អ្នកស្រី ហេង មុំ ៣- អ្នកស្រី ង៉ែត ឃុន ៤- អ្នកស្រី ឆេ​ង លាប ៥- អ្នកស្រី គង់ ចាន់​ថា និង​៦- អ្នកស្រី តុល ស្រី​ពៅ ទាំង​៦​នាក់​សុទ្ធតែ​ជា​សកម្មជន​តវ៉ា​ដីធ្លី​បឹង​កក់ ។

ដើមបណ្តឹង​ក្នុង​សំណុំរឿង​នេះ គឺ​ឈ្មោះ លី មុំ អតីត​ក៏​ជា​តំណាង​ក្រុម​អ្នក​ភូមិ​បឹង​កក់​ដូច​គ្នា ។ អ្នកស្រី លី មុំ ធ្លាប់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា មូលហេតុ​ដែល​អ្នកស្រី​ប្តឹង​ទៅ​ស្ត្រី​ទាំង​៦​នាក់​ខាងលើ​នេះ​ពីព្រោះ​ពួក​គេ​បាន​ប្រមូល​អ្នក​ភូមិ​បឹង​កក់​ជា​ច្រើន​នាក់​ទៅ​គំរាមកំហែង និង​ជេរ​ប្រមាថ​អ្នក​ដល់​មុខ​ផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ