ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ជាង​២​ម៉ឺន​ខ្នង និង​សត្វ​គោក្របី​ជិត​២​ពាន់​ក្បាល​ត្រូវ​បាន​ជន់​លិច​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដោយសារ​តែ​ស្ថានភាព​ទឹកជំនន់​នៅ​ក្នុង​ខេត្តព្រៃវែង​នៅ​តែ​បន្ត​កើនឡើង​បាន​ធ្វើ​ឲ្យ​ដីស្រែ​ចម្ការ និង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ជាង​២​ម៉ឺន​ខ្នង​ត្រូវ​បាន​ជន់​លិច​ជាមួយ​គ្នា​នោះ មាន​សត្វពាហនៈ​របស់​ពួក​គាត់​ដែល​រួម​ទាំង​សត្វ​គោក្របី​ជ្រូក​ជិត​២​ពាន់​ក្បាល​ក៏​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ផង​ដែរ ។ ការ​រស់នៅ​លាយឡំ​នៅ​លើ​ទីតាំង​ប្រមូលផ្តុំ​តែ​មួយ​ក៏​ដូច​ជា នៅ​តាម​ដងផ្លូវ​ដែល​មានទឹក​ភក់ជ្រាំ គឺជា​លក្ខណៈ​ងាយ និង​បង្ក​ឲ្យ​សត្វ​គោក្របី​របស់​អ្នកស្រុក​មាន​ជំងឺ​ខ្លាំង​ណាស់…

ខេត្តព្រៃវែង ៖ ដោយសារ​តែ​ស្ថានភាព​ទឹកជំនន់​នៅ​ក្នុង​ខេត្តព្រៃវែង​នៅ​តែ​បន្ត​កើនឡើង​បាន​ធ្វើ​ឲ្យ​ដីស្រែ​ចម្ការ និង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ជាង​២​ម៉ឺន​ខ្នង​ត្រូវ​បាន​ជន់​លិច​ជាមួយ​គ្នា​នោះ មាន​សត្វពាហនៈ​របស់​ពួក​គាត់​ដែល​រួម​ទាំង​សត្វ​គោក្របី​ជ្រូក​ជិត​២​ពាន់​ក្បាល​ក៏​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ផង​ដែរ ។

ការ​រស់នៅ​លាយឡំ​នៅ​លើ​ទីតាំង​ប្រមូលផ្តុំ​តែ​មួយ​ក៏​ដូច​ជា នៅ​តាម​ដងផ្លូវ​ដែល​មានទឹក​ភក់ជ្រាំ គឺជា​លក្ខណៈ​ងាយ និង​បង្ក​ឲ្យ​សត្វ​គោក្របី​របស់​អ្នកស្រុក​មាន​ជំងឺ​ខ្លាំង​ណាស់ ជា​ពិសេស​ពពួក​ប្រភេទ​ជំងឺសារ​ទឹក និង​ជំងឺ​អុតក្តាម ដែល​ឆ្លង​ពី​មួយ​ទៅ​មួយ​យ៉ាង​ឆាប់រហ័ស ហើយ​ជំងឺ​ប្រភេទ​នេះ​ក៏​អាច​បង្ក​ឲ្យ​សត្វ​គោក្របី​ជ្រូក​ឈឺ​ងាប់​យ៉ាង​លឿន បើ​ព្យាបាល​មិន​ទាន់​ពេលវេលា​នោះ​ទេ ។

លោក ចិន វិសាល ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង​បាន​មាន​ប្រសាសន៍​ថា ដើម្បី​បង្ការ និង​ទប់ស្កាត់​កុំ​ឲ្យ​កើត​មាន​ជំងឺ​ទាំងនេះ​ទៅ​លើ​សត្វ​គោក្របី​របស់​អ្នកស្រុក​ទើប​នៅ​ថ្ងៃ​ទី​២៣ សីហា​នេះ រូប​លោក​បាន​ដឹកនាំ​មន្ត្រី​ចុះ​ធ្វើ​យុទ្ធនាការ​សំខាន់​ៗ​នៅ​ក្នុងស្រុក​ពោ​ធ៌​រៀង ជា​ស្រុក​ដែល​រង​គ្រោះ និង​ប្រឈម​ខ្លាំង​ជាងគេ ។

លោក ចិន វិសាល បាន​បន្ត​ទៀត​ថា ជា​លទ្ធផល​នៅ​ក្នុង​យុទ្ធនាការ​ថ្ងៃ​ទី​២៣ សីហា​នេះ មន្ត្រី​ពេទ្យសត្វ​បាន​ផ្សព្វផ្សាយ​ដល់​ប្រជា​កសិករ​ចំនួន​១៥៧​គ្រួសារ អំពី​វិធីសាស្ត្រ​នៃ​ការ​ចិញ្ចឹមសត្វ នៅ​តាម​ទីទួល​សុវត្ថិភាព និង​តាម​ដងផ្លូវ​ក្នុង​រដូវ​ទឹកជំនន់ ។ ចុះ​ចែក​ខិត្តប័ណ្ណ​ណែនាំ​អំពី​ប្រភេទ​ជំងឺ​នៃ​សត្វ​បាន​ចំនួន​៣០១​សន្លឹក និង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺសារ​ទឹក និង​ជំងឺ​អុតក្តាម​លើ​សត្វ​គោក្របី​របស់​អ្នកស្រុក​បាន​ចំនួន​២៨៣​ក្បាល ។

ដោយឡែក​បន្ទាប់​ថ្ងៃ​ទី​២៣ សីហា​នេះ​ទៅ មន្ត្រី​អន្តរាគមន៍ និង​មន្ត្រី​ពេទ្យសត្វ​ស្រុក​រួម និង​ភ្នាក់ងារ​សុខភាព​សត្វ​តាម​ភូមិ និង​បន្ត​ធ្វើ​យុទ្ធនាការ​នេះ​ទៀត​ជា​រៀងរាល់ថ្ងៃ​រហូត​សម្រេច​បាន​គ្រប់​ចំនួន​តាម​ផែនការ​កំណត់ គឺ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​សត្វ​គោក្របី​របស់​អ្នកស្រុក ចំនួន​១៧០៤​ក្បាល ដែល​ស្ថិត​នៅ​គ្រប់​តំបន់​តាម​ទីទួល​សុវត្ថិភាព​ទូ​ទាំង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ