ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ឆមាស​ទី​1​ឆ្នាំ​នេះក្រសួងពាណិជ្ជកម្ម​ចុះបញ្ជី​ម៉ាក​ផលិតផល​ជិត​4​ពាន់​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ ក្រសួងពាណិជ្ជកម្ម​សម្រេច​ចុះបញ្ជី​ម៉ាក​ផលិតផល​ជាតិ និង​អន្តរជាតិ បាន​ចំនួន​៣.៨០៨​មុខ កើនឡើង​១៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ ក្រសួងពាណិជ្ជកម្ម​សម្រេច​ចុះបញ្ជី​ម៉ាក​ផលិតផល​ជាតិ និង​អន្តរជាតិ បាន​ចំនួន​៣.៨០៨​មុខ កើនឡើង​១៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម ។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ឆមាស​ទី​១ ឆ្នាំ​នេះ ក្រសួងពាណិជ្ជកម្ម​បាន​ទទួល​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ម៉ាក​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​សរុប​ចំនួន​៣.៨០៨​មុខ ក្នុង​នោះ​ផលិតផល​ក្នុងស្រុក​មាន​ចំនួន​២.៦៧០​ម៉ាក និង​ម៉ាក​សញ្ញា​អន្តរជាតិ​មាន​ចំនួន​១.១៣៨​មុខ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កើនឡើង​១៦% ។

ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ការ​ចុះបញ្ជី​ម៉ាក​ផលិតផល​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ក្រុមហ៊ុន ឬ​ម្ចាស់​ម៉ាក​ផលិតផល​នីមួយ​ៗ ដើម្បី​សម្គាល់​ម៉ាក​ទំនិញ ក៏​ដូច​ជា​ទទួល​បាន​សិទ្ធិ​ផ្តាច់មុខ​នៅ​ពេល​ដែល​ម្ចាស់​ម៉ាក​បាន​ចុះបញ្ជី​ស្របច្បាប់​រួច​ហើយ ។

លោក អប់ រ៉ា​ឌី ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២០ សីហា ថា រាល់​សំណើសុំ​ចុះបញ្ជី​ម៉ាក​របស់​ក្រុមហ៊ុន​ណាមួយ​តាម​រយៈ​អន​ឡាញ ឬ​ដោយ​ដៃ​ក្នុង​មួយ​លើក​មាន​តម្លៃ​ប្រមាណ​តែ​៤២​ម៉ឺន​រៀល ឬ​ស្មើនឹង​ជាង​១០០​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​សុពលភាព​រហូត​ដល់​១០​ឆ្នាំ ។
លោក​បញ្ជាក់​ថា ៖« ការ​ចុះបញ្ជី​ម៉ាក​ផលិតផល គឺ​មាន​សារសំខាន់​ណាស់ ព្រោះ​នៅ​ពេល​ម្ចាស់​ម៉ាក​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​ស្របច្បាប់​ហើយ​នោះ ម្ចាស់​ម៉ាក​គឺ​មាន​សិទ្ធិ​ប្តឹង​ចំពោះ​ជន​ណា​ដែល​បាន​ក្លែងបន្លំ​ម៉ាក ឬ​ទំនិញ​ដែល​មាន​លក្ខណៈ​ដូច ឬ​ស្រ​ដៀង និង​ប្រហាក់ប្រហែល​ដែល​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​ជាដើម »​។

កាលពី​ខែឧសភា ឆ្នាំ​២០១៧​កន្លង​ទៅ ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ចុះបញ្ជី​ម៉ាក​ពាណិជ្ជកម្ម​តាម​អន​ឡាញ ក្នុង​គោលបំណង​ផ្តល់​ភាព​ងាយស្រួល ដោយ​កាត់​បន្ថយ​ពេលវេលា​, ការ​ចំណាយ​ក្នុង​ការ​ស្នើ​សុំ​ចុះបញ្ជី និង​សេវា​ផ្សេង​ៗ​ពាក់ព័ន្ធ ព្រមទាំង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ចុះបញ្ជី​ម៉ាក​ប្រកបដោយ​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ