ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ត្រាស់​បង្គា​ប់​លើកលែង​ទណ្ឌិត​ចំនួន​៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្កា​ប់​លើកលែង​ទណ្ឌិត​ចំនួន​៤​នាក់​ឲ្យ​មាន​សេរីភាព​វិញ ។ ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ព្រះ​ទាន​លើកលែងទោស​ដល់​ទណ្ឌិត​ទាំង​៤​នាក់​កន្លង​មកនេះ ។ យោង​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ចេញ​ចុះ​ផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្កា​ប់​លើកលែង​ទណ្ឌិត​ចំនួន​៤​នាក់​ឲ្យ​មាន​សេរីភាព​វិញ ។

ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ព្រះ​ទាន​លើកលែងទោស​ដល់​ទណ្ឌិត​ទាំង​៤​នាក់​កន្លង​មកនេះ ។ យោង​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ចេញ​ចុះ​ផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៨ បាន​ឡាយ​ព្រះ​ហ​ស្ថ​លេខា ដោយ​ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម​សីហ​មុនី​បាន​ឲ្យ​ដឹង​ថា ទណ្ឌិត​ដែល​លើកលែងទោស​ចំនួន​៤​នាក់​រួម​មាន ទណ្ឌិត​ទេព វ​ន្នី , ទណ្ឌិត ហេង មុំ , ទណ្ឌិត បូ​ឆវី , និង​ទណ្ឌិត គង់ ច​ន្ថា ។

ការ​លើក​ឡើង​ទោស​ដល់​ទណ្ឌិត​នេះ​ដែរ ព្រះរាជក្រឹត្យ​ក៏​បាន​លើកយក​កម្មវត្ថុ​ទ្រង់​យល់​ឃើញ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៣ ស្តី​ពី​ការ​តែ​តាំង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​យល់​ព្រះរាជក្រម​លេខ​០២/​ន​ស​/ ៩៤ ចុះ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​១៩៩៤ ដែល​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តី​ពី​ការ​រៀបចំ និង​កា​ប្រព្រឹត្តិ​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​ទ្រង់​យល់​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១២១១/០២១ ចុះ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១១ ដែល​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តី​ពី​ពន្ធនាគារ និង​ទ្រង់​បាន​យល់​សេចក្តី​ក្រាប់​បង្គំ​ទូល​ថ្វាយ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ព្រះរាជក្រឹត្យ​បាន​ត្រាស់​បង្គាប់​លើកលែងទោស​ទណ្ឌិត​ចំនួន​៤​នាក់​រួម​មាន​ទី​១.​ទណ្ឌិត​ឈ្មោះ​ទេព វ​ន្នី ភេទ​ស្រី ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់ទោស​តាម​អំណាច​សាលដីកា លេខ​៣៩៤ ចុះ​ថ្ងៃ​ទី​៨០.១២.២០១៧ របស់​តុលាការ​កំពូល និង​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​អំណាច​សាលដីកា លេខ​៥១ ចុះ​ថ្ងៃ​ទី​០៧.០២.២០១៨ របស់​តុលាការ​កំពូល ។ ទី​២.​ទណ្ឌិត​ឈ្មោះ ហេង មុំ ភេទ​ស្រី អាយុ​៤២​ឆ្នាំ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្ទ​ន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​បទ​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់ទោស​តាម​អំណាច​ដីកា លេខ​៣៩៤ ចុះ​ថ្ងៃ​ទី​០៨.១២.២០១៧ របស់​តុលាការ​កំពូល ។

ទី​៣.​ទណ្ឌិត​ឈ្មោះ បូ ឆវី ភេទ​ស្រី អាយុ​៤២​ឆ្នាំ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្ទ​ន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​បទ​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់ទោស​តាម​អំណាច​សាលដីកា លេខ​៣៩៤ ចុះ​ថ្ងៃ​ទី​០៨.១២.២០១៧ របស់​តុលាការ​កំពូល ។ និង​ទី​៤.​ទណ្ឌិត ឈ្មោះ គង់ ច​ន្ថា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់ទោស តាម​អំណាច​សាលដីកា លេខ​៣៩៤ ចុះ​ថ្ងៃ​ទី​០៨.១២. ២០១៧ របស់​តុលាការ​កំពូល ។

ព្រះរាជក្រឹត្យ​ក៏​បាន​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​ចាប់ពី​ថ្ងៃ​ឡាយ​ព្រះ​ហត្ថលេខា​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ