ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នា​ដើររកទាំង​មុខ​និង​ក្រោយ​ផ្ទះ ស្រាប់តែប្រទះឃើញ​គួរឱ្យ​រន្ធត់​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារ​តែ​ដើរ​លេង​លើ​មាត់​ស្រះ ហើយ​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ បណ្តាល​ឱ្យ​លង់​ស្លាប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ សីហា នៅ​ចំណុច​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ​ក្មេង​ប្រុស​រង​គ្រោះ​ចម្ងាយ​៥​មែ​ត្រ ស្ថិត​ក្នុងភូមិ​ចំការ​តា​ម៉ូយ…

ខេត្តព្រៃវែង ៖ ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារ​តែ​ដើរ​លេង​លើ​មាត់​ស្រះ ហើយ​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ បណ្តាល​ឱ្យ​លង់​ស្លាប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ សីហា នៅ​ចំណុច​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ​ក្មេង​ប្រុស​រង​គ្រោះ​ចម្ងាយ​៥​មែ​ត្រ ស្ថិត​ក្នុងភូមិ​ចំការ​តា​ម៉ូយ ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

ក្មេង​ប្រុស​ដែល​ស្លាប់​ខាងលើ​ឈ្មោះ រាង មក​រា អាយុ​៥​ឆ្នាំ មាន​ឪពុក​ឈ្មោះ ឃុន រាង អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ និង​ម្តាយ​ឈ្មោះ វិ​ន មុំ អាយុ​២៨​ឆ្នាំ មុខរបរ​ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​គឺជា​កូនទោល​ក្នុង​គ្រួសារ ហើយ​មុន​ពេល​កើតហេតុ ដោយ​ឃើញ​កូនប្រុស​នៅ​លេង​មុខ​ផ្ទះ​គ្មាន​អ្វី​គួរ​ឱ្យ​ចាប់អារម្មណ៍ ឪពុក​ម្តាយ​ក៏​នាំ​គ្នា​ចូល​ក្នុងផ្ទះ​ធ្វើ​កិច្ចការ​ផ្ទះ​រៀង​ៗ​ខ្លួន ដោយ​មិន​បាន​តាម​មើល​កូន​នោះ​ទេ លុះ​ប្រមាណ​ជាង​១​ម៉ោង​ក្រោយមក ពេលធ្វើការ​រួច​ហើយ ឪពុក​ក៏​ចេញ​មក​ក្រៅ​ផ្ទះ ហើយ​ក៏​មានអារម្មណ៍​ថា​​បាត់​កូន ទើប​ស្រែកហៅ​ប្រពន្ធ​នាំ​គ្នា​ដើរ​រក​កូន លុះ​រក​ខាង​មុខ​ផ្ទះ​ក៏​មិនឃើញ ក៏​នាំ​គ្នា​ទៅ​រក​ក្រោយ​ផ្ទះ​ទៀត ស្រាប់តែ​ឃើញ​ស្បែកជើង​កូន​នៅ​ក្នុង​ស្រះ​ទឹក សង្ស័យ​ថា​កូន​ធ្លាក់​ចូល​ទឹកស្រះ ទើប​ឪពុក​ក៏​ចុះ​រាវរក​​ក៏​ប្រទះ​ឃើញ និង​ស្រង់​កូន​ឡើង​មក​លើគោក ខំ​ធ្វើ​ចលនា​ជួយ​សង្គ្រោះ​ដែរ តែ​ហួសពេល​ទៅ​ហើយ គឺ​កូន​បាន​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ​។

ក្រោយ​ពី​ដឹង​ថា​កូន​ស្លាប់​ហើយ ទើប​ឪពុក​ម្តាយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​ចុះ​ទៅ​ពិនិត្យ​សព​ដល់​កន្លែង​កើតហេតុ រក​ឃើញ​ថា ក្មេង​ប្រុស​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ក៏​ប្រគល់​សព​ឱ្យទៅ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ