ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឡើយ ដល់​ទៅ​៣​លើក​!

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួន​ទាំង​វ័យក្មេង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​ផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​តា​មិ​ញ ឃុំ​ក្រយា…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួន​ទាំង​វ័យក្មេង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​ផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​តា​មិ​ញ ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​នគរបាល​ស្រុក​ស​ន្ទុ​កបាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ អ៊ុ​ក សៀង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

បើ​យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ អៀ​ប ឃ​ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​ប្រាប់​ថា ប្តី​របស់​នាង​ជា​មនុស្ស​ញៀន​ស្រា ផឹក​ស្រវឹង​ជា​ប្រចាំ​ថ្ងៃ រហូត​កើត​ជំងឺ​សរសៃ​ប្រាសាទ ហើយ​កន្លង​មក​តែង​ប៉ង​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ចំនួន​ពីរ​លើក​រួច​មក​ហើយ ដោយ​ចង​.​ក​ម្តង និង​ម្តងទៀត​បាន​យក​ផ្លែ​ឡា​ម​មក​អា​រក តែ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ ដល់​ពេល​លើក​ទី​បី​នេះ ពេល​រូប​នាង​មិន​នៅផ្ទះ ស្រាប់តែ​ប្តី​នាង​បាន​ចង​.​ក នៅ​លើ​ផ្ទះ បណ្តាល​ឲ្យ​ស្លាប់ ពេល នាង​ត្រឡប់​មក​វិញ ឃើញ​ហើយ​ក៏​ស្រែកហៅ​ឲ្យ​បងប្អូន​ជួយ​ដែរ តែ​ប្តី​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ដោយ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ក្រយា លោក​មេ​ភូមិ និង​គ្រួសារ​សព ដើម្បី​ពិនិត្យ​កន្លែង​កើតហេតុ និង​សព​ទើប​សន្និដ្ឋាន​បាន​ថា សព​ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន ។ មូលហេតុ ស្រវឹងស្រា ញៀន​ស្រា​កើត​ជំងឺសរសៃប្រសាទ ក្រោយ​ពី​ពិនិត្យ​ចប់​សព្វគ្រប់ កម្លាំង​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ