ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​២​នាក់​បង្ក​ការ​ភ្ញាក់ផ្អើល​ក្នុង​ផ្សារ​ទាំង​ព្រឹក​តែ​ម្តង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ស្ត្រី​អ្នកលក់​ត្រី​ក្នុង​ផ្សារ​ម្នាក់​មិន​បាន​សម្រេច ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ដេញ​តាម​ចាប់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​តែ​ម្តង ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាល​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ ក្នុងផ្សារ​ដំដែក ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦…

ខេត្តសៀមរាប ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ស្ត្រី​អ្នកលក់​ត្រី​ក្នុង​ផ្សារ​ម្នាក់​មិន​បាន​សម្រេច ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ដេញ​តាម​ចាប់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​តែ​ម្តង ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាល​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ ក្នុងផ្សារ​ដំដែក ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង ភូមិ​កំពង់​គរ ឃុំ​គៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ LUO GONG CHEN ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​ជនជាតិ ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​សកម្មភាព និង​ម្នាក់​ទៀត​ឈ្មោះ LUO BIN ភេទប្រុស អាយុ​៤៣​ឆ្នាំ ជា​ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​ថតចម្លង​លេខ E១៨២៩៣១៤៧ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​រាជធានី​ភ្នំពេញ ​ជា​អ្នកបើកបរ​ម៉ូតូ​ចាំ​នៅ​ខាងក្រៅ​ ។​ ពួក​គេ​ទាំង​ពីរ​នាក់​នេះ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​កាន់​ខេត្តសៀមរាប​ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​​គី​ស្មាស់ ។ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​កាបូប​ឈ្មោះ យឹ​ម ច​ន្ថា ហៅ​ស្រី ភេទ​ស្រី អាយុ​៥៦​ឆ្នាំ មុខរបរ​លក់​ត្រី មាន​ទីលំនៅ​ភូមិ​ដំ​ដែក​ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

តាម​ការ​ឱ្យ​ដឹង​ពី​ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ គាត់​នៅ​លក់​ត្រីក្នុង​ផ្សារ​ដំដែក​ និង​ទុក​កាបូប​លុយ​ដូច​សព​មួយ​ដង ពេល​កំពុង​តែ​លក់​ត្រី​នោះ​ក៏​ឃើញ​ជនសង្ស័យ​ម្នាក់​ចូល​មក​ក្នុង​ផ្សារ​ដើរ​ទិញ​ត្រី និង​ទិញ​បន្លែ​ធម្មតា ប៉ុន្តែ​គាត់​មិន​នឹក​ស្មានថា ជនសង្ស័យ​នោះ​មក​ឆក់​យក​កាបូប​លុយ​របស់​គាត់​សោះ ពេល​ឃើញ​ទាន់ គាត់​ក៏​ប្រទាញប្រទង់​គ្នា ដើម្បី​ដណ្តើម​យក​កាបូប​លុយ​នោះ​មក​វិញ ហើយ​បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង​តែ​ម្តង ចំណែក​ជនសង្ស័យ​ក៏​រត់​ចេញ​ទៅ​ក្រៅ​បាត់ ។

ស្ត្រី​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​ផ្សារ​ដំ​ដែក​នេះ​មិន​ដែល​មាន​ជនជាតិ​ណា​មក​ធ្វើ​សកម្មភាព​ប្លន់ ឬ​លួច​យក​អ្វី​នោះ​ទេ នេះ​គឺជា​លើក​ទី​១​សម្រាប់​ផ្សារ​ដំ​ដែក ។

លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក បានឱ្យដឹង​​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ផ្សារ​ដំ​ដែក​ថា មាន​ជនសង្ស័យ​ចូល​ក្នុង​ផ្សារ និង​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​អ្នកលក់​ត្រី​មិន​បាន​សម្រេច ភ្លាម​ៗ​នោះ​លោក​បាន​បញ្ជា​ឱ្យ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​នគរបាល​ស្រុក​សូទ្រនិគម និង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល តាម​មូលដ្ឋាន​ចេញ​ប្រ​តិ​ប​តិ្ត​ការ​ស្ទាក់​តាម​ផ្លូវ​ជាតិ​លេខ​៦ ពេល​នោះ​ក៏​បានឃើញ​ជនសង្ស័យ​២​នាក់​កំពុង​ជិះ​ម៉ូតូ​ម៉ាកស៊ុយហ្សុ៊យគីស្មាស់​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦ មាន​ភិនភាគ​ដូច​ពលរដ្ឋ​​បាន​រាយការណ៍​មែន សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង២នាក់​ភ្លាម​ៗដើម្បី​​យក​មក​សួរនាំ​នៅ​អធិការ​ស្រុក ទើប​ដឹង​ថាជនសង្ស័យ​​ជា​ជនជាតិ​ចិនទាំង​២នាក់​នោះ​អត់​ចេះ​និយាយ​ភាសា​ខ្មែរ​សោះ លោក​ក៏​ឱ្យ​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ផ្នែក​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្ត​ភ្លាម​ៗ​ដើម្បី​ចាត់ការ​បន្ត ។

បច្ចុប្បន្ន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​ពីរ​នាក់ខាងលើ​​ត្រូវ​បាន​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ឱ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​ការ​សាកសួរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ