ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​ស្រុក​កំពង់​សិលា​ព្រឹក​នេះ​ត្រូវ​បាន​បិទ​ទាំងស្រុង

7 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​កំពង់​សិលា​មាន​ករណី​ជំនន់​ទឹកភ្លៀង​នៅ​ផ្លូវជាតិ​លេខ​៤ គិត​ត្រឹម​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ ដែល​ស្ថានភាព​ទឹក​នៅ​ស្ពាន​ស្ទឹង​សំរោង ទឹកបាន​ហូរ​លើ​ផ្លូវជាតិ​មាន​កម្ពស់​០៨​តឹក ហូរ​កាត់​តាម​បណ្ដោយ​ផ្លូវជាតិ​ប្រហែល​ជាង​៤០០​ម៉ែត្រ ក្នុង​នោះ​ទឹក​នៅ​តែ​បន្ត​ឡើង ព្រោះ​អាកាសធាតុ​មេឃ​កំពុង​ភ្លៀង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ចំពោះ​ការ​ធ្វើ​ចរាចរណ៍​ត្រូវ​ផ្អាក​ទាំង​រថយន្ត​តូច និង​រថយន្ត​ធំ​ទាំងស្រុង​(​ប្រភព​អ​.​ហ​៤០២) បើ​គិតដល់​ពេល​នេះ​ម៉ោង​៦​និង​១០​នាទី ស្ថានភាព​កម្ពស់​ទឹក​នៅ​តែ​បន្ត​ឡើង​លី​វ៉ូ​ទឹក​កម្ពស់​៦,៤០​ម៉ែត្រ កម្ពស់​លើ​ថ្នល់ជាតិ​០៨​តឹក ហូរ​កាត់​តាម​បណ្ដោយ​ផ្លូវជាតិ​ប្រវែង​៤០០​ម៉ែត្រ ។ តាម​ការ​សន្និដ្ឋាន​ទឹក​នៅ​តែ​បន្ត​ឡើង ព្រោះ​អាកាសធាតុ​មេឃ​កំពុង​ភ្លៀង​ដដែល ។

មន្ត្រី​មូលដ្ឋាន​បញ្ជាក់​ថា គិត​មក​ត្រឹម​ម៉ោង​ជិត​៨​ព្រឹក​នេះ​ទឹក​នៅ​បន្ត​ជន់​ឡើង រីឯ​ចរាចរណ៍​ត្រូវ​បាន​បិទ​ទាំងស្រុង ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>