រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានប្រកាសពីការបញ្ចុះតម្លៃអគ្គិសនី និងថ្លៃទឹកជាថ្មីនៅឆ្នាំ២០១៩ខាងមុខនេះ ។ ក្នុងឱកាសជួបសំណេះ សំណាលជាមួយកម្មករ និយោជិតប្រមាណជាង១៥.០០០នាក់នៅតាមតំបន់ផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃទី១៥ សីហា សម្តេចតេជោបានមានប្រសាសន៍ថា តម្លៃអគ្គិសនី នឹងត្រូវបញ្ចុះបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងវិស័យឧស្សាហកម្មកម្ពុជា ។
សម្តេចបន្តថា ចំណែកតម្លៃទឹកមិនទាន់កំណត់នៅឡើយទេ ដោយសារទឹកត្រូវការប្រើប្រាស់សារធាតុដើម្បីធ្វើឲ្យទឹកស្អាត ព្រោះទឹកនៅតំបន់មួយចំនួនត្រូវប្រើប្រាស់សារធាតុច្រើន ដើម្បីធ្វើឲ្យទឹកស្អាតនិងអាចប្រើប្រាស់បាន ។ សម្តេចបន្តថា ៖« កម្មករនិយោជិត នឹងទទួលបានផលប្រយោជន៍ផងដែរ តាមរយៈការប្រកួតប្រជែង និងការទទួលបានផលប្រយោជន៍ពីការបញ្ចុះតម្លៃអគ្គិសនី ដែលពួកគេនឹងទទួលបានផលប្រយោជន៍កាន់តែច្រើនពីការបញ្ចុះតម្លៃអគ្គិសនី »។ នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវការបញ្ចុះតម្លៃអគ្គិសនី, ការរៀបចំតំបន់ឧស្សាហកម្ម, ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីប្រែក្លាយពីឧស្សាហកម្មដោយប្រើប្រាស់អតិពលកម្ម ទៅជាកម្លាំងពលកម្មជំនាញដែលអាចបង្កើត និងទាញយកតម្លៃបន្ថែមកាន់តែច្រើន ។
ទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងថា បញ្ហាប្រឈមរបស់សេដ្ឋកិច្ចកម្ពុជា គឺតម្លៃអគ្គិសនីថ្លៃជាងគេ បើធៀបនឹងប្រទេសនៅក្នុងតំបន់។ បន្ថែមលើនេះ ការដឹកជញ្ជូន និងធនធានមនុស្សក៏ជាបញ្ហាដែរ ប៉ុន្តែបញ្ហាទាំងនេះ រាជរដ្ឋាភិបាលបាននិងកំពុងដោះស្រាយហើយដើម្បីឈានទៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ។ លោកបន្តថា ៖« គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ជាគោលនយោបាយមួយ ដែលរុញសេដ្ឋកិច្ចកម្ពុជាទៅកាន់លំដាប់ថ្មីមួយទៀត ព្រោះគោលនយោបាយដែលមានពីមុន វាប្រៀបដូចជារថយន្តចាស់ ហេតុនេះយើងត្រូវមានរថយន្តថ្មី ដែលអាចឲ្យរថយន្តរបស់យើងរត់បានលឿនជាងមុន »។ លោកបន្តថា ៖« ការដោះស្រាយបញ្ហាទាំងនេះ វាទាមទារពេលវេលា ប៉ុន្តែការដោះស្រាយបានឬមិនបាន វាទាមទារឆន្ទៈនយោបាយ »។
គួររំលឹកថា នៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការងារអាទិភាពសំខាន់មួយក្នុងចំណោមការងារអាទិភាពសំខាន់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះ គឺការបញ្ចុះតម្លៃអគ្គិសនី ដែលនឹងនាំប្រយោជន៍ដល់ប្រជាជនគ្រប់រូប ។
សម្តេចតេជោបានប្រកាសថា ការដាក់ចេញនូវការបញ្ចុះតម្លៃអគ្គិសនីជូនប្រជាពលរដ្ឋនេះ មិនត្រឹមតែបានជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែផ្នែកពាក់ព័ន្ធផ្សេងទៀតជាមួយអគ្គិសនី ក៏ទទួលបានប្រយោជន៍ដែរ ក្នុងនោះពេលតម្លៃអគ្គិសនីចុះ តម្លៃទឹកនឹងចុះថ្លៃដែរ, នៅពេលតម្លៃអគ្គិសនីធ្លាក់ចុះ ម្ចាស់រោងចក្រនិងម្ចាស់អាជីវកម្ម នឹងទទួលបានប្រាក់ចំណេញកើនឡើង ដូច្នេះលទ្ធភាពការដំឡើងប្រាក់ខែជូនកម្មករ កម្មការិនី ក៏កាន់តែប្រសើរផងដែរ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ « ការបញ្ចុះថ្លៃអគ្គិសនី នឹងបានជាប្រយោជន៍ដល់ប្រជាជនគ្រប់រូបតាមរយៈនៃការបញ្ចុះថ្លៃអគ្គិសនី ។ ខ្ញុំសូមយកឱកាសនេះដើម្បីបញ្ជាក់ជូនថា ក្នុងនាមជាអនាគតនៃនាយករដ្ឋមន្ត្រីបន្ត ខ្ញុំនឹងបញ្ជាទៅស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យរកវិធីបញ្ចុះថ្លៃទឹកបន្ថែមទៀត ព្រោះថ្លៃភ្លើងក៏ជាផ្នែកមួយទាក់ទងទៅដល់តម្លៃទឹក នៅពេលដែលតម្លៃភ្លើងត្រូវបានធ្លាក់ចុះ នៅពេលខាងមុខតម្លៃទឹក ក៏ត្រូវមានការធ្លាក់ចុះទៅតាមនោះដែរ ទោះបីតិច ទោះបីច្រើន ព្រោះថាទឹកនៅកន្លែងនីមួយៗ មិនដូចគ្នានោះទេ កន្លែងខ្លះត្រូវប្រើប្រាស់នូវថ្លៃដើមខ្ពស់ និងកន្លែងខ្លះមានថ្លៃដើមទាប ដែលមានតម្លៃលក់នៅតាមទីកន្លែងខុសៗគ្នា »។
សម្តេចតេជោបានបន្ថែមថា ៖« ការបញ្ចុះថ្លៃអគ្គិសនី វាក៏នាំមកនូវការប្រកួតប្រជែងរវាងកម្ពុជា ជាមួយនឹងប្រទេសជិតខាង ដែលក្នុងនោះការបញ្ចុះថ្លៃអគ្គិសនី វាមិនគ្រាប់តែសម្រួលដល់ម្ចាស់រោងចក្រ ម្ចាស់សណ្ឋាគារ និងម្ចាស់អាជីវកម្មប៉ុណ្ណោះទេ ក៏ប៉ុន្តែប្រាក់ដែលចំណេញ ពីការបញ្ចុះថ្លៃអគ្គិសនី វានឹងបានទៅជាផលប្រយោជន៍ ដែលដំឡើងដល់ប្រាក់បៀវត្សសម្រាប់កម្មករ កម្មការិនី ដែលធ្វើការនៅទីនោះ » ៕
ទីក្រុងបាងកក ៖ វិនិយោគិនជនជាតិចិនបានបន្តវិនិយោគលើវិស័យអចលនទ្រព្យថៃ បើទោះជាមានភាពមិនប្រាកដប្រជាដែលកើតមានឡើងមកពីការបោះឆ្នោតពិតមែនក្តី ។ សារព័ត៌មានCNBCបាន...
ទីក្រុងហុងកុង ៖ យោងតាម Financial Times បានឲ្យដឹងកាលពីថ្ងៃសុក្រថា ហុងកុងត្រូវបានចាត់ទុកជាទីផ្សារលំនៅឋានដែលមិនមានផលចំណេញខ្ពស់អស់៩ឆ្នាំកន្លងមកហើយ ហើយវាអាចនឹងបន្ត...
រាជធានីភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ច និងជាទីប្រឹក្សាក្រុមហ៊ុន Emerging Markets Consulting លោកង៉ែត ជូ ដែលកំពុងមានឈ្មោះបោះសំឡេងនៅក្នុងពិភពសារព័ត៌មាន និងជាគ្រូបង្គោលបណ្ដុះគំនិត...
ម្ចាស់់ឆ្នាំទាំង៤នេះត្រូវដឹងថា នៅចុងខែកុម្ភៈនេះរាសីរបស់លោកអ្នកមិនល្អទាល់តែសោះ ត្រូវជួបទុក្ខធំ បញ្ហាស្មុគស្មាញចាក់ស្រែះជាច្រើនទាំងអ្នកធ្វើការក្នុង...
រាជធានីភ្នំពេញ ៖ គូដណ្តឹងមួយគូជិតដល់ថ្ងៃរៀបការទៅហើយ ឆ្លៀតឱកាសឌុបគ្នាដើរលេង ស្រាប់តែត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបដែលកាន់នៅនឹងដៃបានសម្រេចហើយជិះ...
ខេត្តព្រះសីហនុ ៖ តាមសេក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំមួយគ្រឿងបុករះរថយន្តធុនតូចៗចំនួន៤គ្រឿង បណ្តាលឱ្យមាន...
ខេត្តកំពង់ស្ពឺ ៖ ជីវិតសត្វលោកកើតមកតែងមានវាសនាខុសៗគ្នា អ្នកខ្លះក៏មានគូ មានកូនចៅជួយទំនុកបំរុងនៅពេលខ្លួនចាស់ជរា ដោយឡែកស្ត្រីម្នាក់នេះមិនមានគូគាប់ និងកូនចៅ...
រាជធានីភ្នំពេញ ៖ ស្នូរផ្ទុះអាវុធជាបន្តបន្ទាប់ជិត១០គ្រាប់ពីសំណាក់នគរបាលខណ្ឌជ្រោយចង្វារនៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដោយឃាត់ខ្លួន ជនសង្ស័យចំនួន៨នាក់...
រាជធានីភ្នំពេញ ៖ ជនសង្ស័យមុខសញ្ញាចាស់ម្នាក់ចំណោមបក្សពួក២នាក់ ត្រូវបានជនរងគ្រោះចាប់ប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីបន្លំខ្លួនចូលក្នុងបន្ទប់ទ្រូម៉ាន់នីលួច...
រាជធានីភ្នំពេញ ៖ ឡុង សំណាង មកពីក្លិបសាលវ័ន្តកីឡា និងឌុម កែវដា មកពីក្លិមកុដរាជសីហ៍ បើទោះជានៅសល់១ប្រកួតម្នាក់ក្នុងដៃទៀតមែន ប៉ុន្តែឆ្លងកាត់ការប្រកួតនៅលើ...
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានកៀបជាប់ក្នុងកាប៊ីនរថយន្តដឹកមាន់ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ទាំងព្រឹកព្រលឹមរវាងរថយន្តរបស់ខ្លួនដែលដឹក...
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានកាន់រូបថតប្រុសស្នេហ៍មកប្តឹងសមត្ថកិច្ចមូលរដ្ឋាន ដើម្បីឱ្យជួយអន្តរាគមន៍ ក្រោយពីស្គាល់គ្នាតាមរយៈហ្វេសប៊ុកប្រហែលជាង២ខែ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចោរលួចរថយន្តយ៉ាងសកម្មម្នាក់បានធ្វើសកម្មភាពលួចយករថយន្ត១គ្រឿងជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់បានសម្រេច រួចទៅសម្ងំ...
យើងមកថ្ងៃនេះដើម្បីនិយាយពីភាពប៉ិនប្រសប់ និងអ្នកដែលមានឥទ្ធិពលលើស្នេហា និងជាមនុស្សទាន់សម័យបំផុត, Kalyan Ney១- តើអ្នកអាចប្រាប់ខ្ញុំបានទេ តើថ្ងៃធម្មតារបស់អ្នក...
ព្រះសម្ពុទ្ធត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និងចិត្តសត្វលោកនេះ ត្រូវភ្លើងអកុសលដុតកម្លោចរាល់ថ្ងៃ ដែលពោលឱ្យងាយស្តាប់គឺភ្លើង ជាតិ ជរា...
រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើស...
ខេត្តបាត់ដំបង ៖ បញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ១គ្រួសារ ជាមួយនឹងមន្ត្រីយោធាម្នាក់ ស្ថិតនៅភូមិបួររុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានអភិបាលរង...
ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋនៅភូមិកោះម្យើលបានប្រគល់សត្វត្រដក់ចំនួន២ក្បាល ដល់មន្ត្រីជំនាញអភិរក្សសត្វព្រៃរបស់ក្រុមការងារបង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃ...
ខេត្តស្វាយរៀង ៖ ផ្ទះមួយខ្នងត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងនាំគ្នាជួយបាញ់ទឹក និងជះពន្លត់ ប៉ុន្តែអកុសលហួសពេលទៅហើយ ខណៈ...
ខេត្តកំពង់ធំ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ដូនចាស់ម្នាក់ដើរឆ្លងថ្នល់ត្រូវម៉ូតូមួយគ្រឿងបើកបរក្នុងល្បឿនលឿនបុក បណ្តាលឱ្យរងរបួសធ្ងន់ ក្រោយមកក៏បានស្លាប់...