ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ទំនើប​២​គ្រឿង លុយ​សុទ្ធ​៦៦៣០​ដុល្លារ​…​ចូល​គុក​បាន​សម្រេច

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ជា​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​បែកគំនិត​ដោយ​ប្រើ​ល្បិច​ជា​ជួល​រថយន្ដ​គេ​ចំនួន​២​គ្រឿង​រួច​យក​រថយន្ដ​នោះ​ទៅ​បញ្ចាំ​ដើម្បី​យក​ប្រាក់​តែ​ត្រូវ​ម្ចាស់​រថយន្ដ​ដឹង​បាន​ប្ដឹង​នគរបាល​ឲ្យ​ធ្វើការ​ចាប់ខ្លួន ។ ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង​០១​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ…

ខេត្តកណ្ដាល ៖ បុរស​ជា​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​បែកគំនិត​ដោយ​ប្រើ​ល្បិច​ជា​ជួល​រថយន្ដ​គេ​ចំនួន​២​គ្រឿង​រួច​យក​រថយន្ដ​នោះ​ទៅ​បញ្ចាំ​ដើម្បី​យក​ប្រាក់​តែ​ត្រូវ​ម្ចាស់​រថយន្ដ​ដឹង​បាន​ប្ដឹង​នគរបាល​ឲ្យ​ធ្វើការ​ចាប់ខ្លួន ។ ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង​០១​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ។

នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឃិ​ន វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ សេង ប៊ុ​ន​សិញ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្នាយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ។

ដោយឡែក​ទ្រព្យសម្បត្តិ​បាត់បង់​មាន រថ​យ​ន្ត​ចំនួន​២​គ្រឿង​ម៉ាក LEXUS RX-300 ពាក់​ស្លាក​លេខ ភ្នំពេញ 2AU-7052 ចំនួន​១​គ្រឿង និង​រថយន្ដ​ម៉ាក HYUNDAI ពាក់​ស្លាក​លេខ ភ្នំពេញ 3B-9486 ចំនួន​១​គ្រឿង និង​ប្រាក់ដ​ល្លារ​ចំនួន​៦៦៣០​ដុល្លារ ។

នគរបាល​បញ្ជាក់​ថា កាលពី​រយៈពេល​២​ខែ​កន្លង​ទៅ​ជនសង្ស័យ​បាន​ជួល​រថយន្ដ​របស់​ជន​រង​គ្រោះ​ចំនួន​២​គ្រឿង​ដោយ​ពុំ​ដឹង​ថា ជនសង្ស័យ​យក​រថយន្ដ​២​គ្រឿង​នោះ​ទៅ​ឯណា​នោះ​ទេ លុះ​មក​ដល់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​បាន​លក់​រថយន្ដ​ទៅ​ឲ្យ​ជនសង្ស័យ​មួយ​គ្រឿង​ទៀត​ម៉ាក COROLA ស៊េរី​ឆ្នាំ​1994 ក្នុង​តំលៃ​៣៩០០​ដុល្លារ តែ​ជនសង្ស័យ​ពុំ​ទាន់​ប្រគល់​ប្រាក់​ទៅ​ឲ្យ​ជន​រង​គ្រោះ​នោះ​ទេ ដោយ​បាន​ធ្វើ​កិច្ចសន្យា​ប្រគល់​ប្រាក់​គ្រប់​ចំនួន​នៅ​ម៉ោង​០២​រសៀល ថ្ងៃខែ​ដដែល ទៅ​ឲ្យ​ជន​រង​គ្រោះ ។

លុះ​មក​ដល់​វេលា​ម៉ោង​០២​រសៀល​ជា​ពេលវេលា​ដែល​ជនសង្ស័យ​កំណត់​ប្រគល់​ប្រាក់​ឲ្យ​ជន​រង​គ្រោះ​ស្រាប់តែ​ជនសង្ស័យ​ពុំ​បាន​ប្រគល់​ប្រាក់​ឲ្យ​ជន​រង​គ្រោះ​ដូចដែល​បាន​កំណត់​ក្នុង​កិច្ចសន្យា​នោះ​ទេ ភ្លាម​នោះ​ជន​រង​គ្រោះ​មានការ​សង្ស័យ​ថា ជនសង្ស័យ​មានគំនិត​មិនល្អ​ក៏​សួរ​ដេញដោល​អំពី​រថយន្ដ​ចំនួន​២​គ្រឿង​បន្ថែម​ទៀត​ដែល​ជនសង្ស័យ​បាន​ជួល​អស់​រយៈពេល​២​ខែ​កន្លង​ទៅ ។

ក្រោយ​ពី​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ដ​សួរ​រួច​ជនសង្ស័យ​បាន​ឆ្លើយ​ថា រថយន្ត​ទាំង​២​គ្រឿង​នោះ ខ្លួន​បាន​យក​ទៅ​ដាក់បញ្ចាំ​នៅ​ទៅ​ឲ្យ​ឈ្មោះ ផល វិចិត្រ ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ លក់​សាំង​នៅ​គល់​ស្ពាន​ព្រែក​សំរោង ក្រុង​តា​ខ្មៅ ត្រើយ​ខាងកើត ក្នុង​តំលៃ​១៥០០០​ដុល្លារ ។ ទន្ទឹម​ដែល​ជនសង្ស័យ​ជួល​រថយន្ដ​នោះ​ផង​ដែរ ជនសង្ស័យ​ក៏​បាន​ចងការ​ប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន​សរុប​២៧៣០​ដុល្លារ នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៨ បន្ថែម​ទៀត​ដោយ​និយាយ​ថា យក​ទៅ​ទិញ​ប្រេង ។

ប្រភព​ដដែល​បន្ដ​ទៀត​ថា ក្រោយ​ពី​ជន​រង​គ្រោះ​ស្ដាប់​ការ​រៀបរាប់​របស់​ជនសង្ស័យ​រួច​ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​សមត្ថកិច្ច​ស្រុក​ស្អាង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ភ្លាម​នោះ​សមត្ថកិច្ច​ក៏​បាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ដ្ឋា​ន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ដ​ដើម្បី​ចាត់ការ​បន្ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ