ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អាជ្ញាធរជួយមើលៗផង… ​កុំឱ្យដើរបិទ​​​ស្រេចតែ​អញពេក…!​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​ហេតុតែ​ចង់​ចំណេញខ្លាំង ព្រោះមិន​ចង់​​ចំណាយ​​ប្រាក់ច្រើន​​​​​ទៅ​​លើ​​ការ​ផ្សព្វ​ ផ្សាយ​​​​ពាណិជ្ជ​​កម្ម​​​របស់​​ខ្លួន គឺមានក្រុមហ៊ុនមួយចំនួន​​បាន​ត្រឹមតែ​​​ចំណាយទៅ​លើ​​​បោះ​ពុម្ពស្ទីកឃើរ ហើយ​ប្រើ​ឱ្យ​​​មនុស្ស​​ដើរ​បិ​ទ​​ផ្សាយនៅ​តាម​គ្រប់ទីកន្លែង​ពាសវាល​ពាសកាល​ ​​ដោយ​​មិន​​​ខ្វល់​​ពីការ​ប៉ះពាល់​​​​សណ្តាប់​ធ្នាប់ និង​សោ​ភ័ណ​ភាព​នៅតាមទីសាធារណៈ​នោះ​​ឡើយ ​។…

រាជធានី​ភ្នំពេញ ៖ ដោយ​ហេតុតែ​ចង់​ចំណេញខ្លាំង ព្រោះមិន​ចង់​​ចំណាយ​​ប្រាក់ច្រើន​​​​​ទៅ​​លើ​​ការ​ផ្សព្វ​
ផ្សាយ​​​​ពាណិជ្ជ​​កម្ម​​​របស់​​ខ្លួន គឺមានក្រុមហ៊ុនមួយចំនួន​​បាន​ត្រឹមតែ​​​ចំណាយទៅ​លើ​​​បោះ​ពុម្ពស្ទីកឃើរ ហើយ​ប្រើ​ឱ្យ​​​មនុស្ស​​ដើរ​បិ​ទ​​ផ្សាយនៅ​តាម​គ្រប់ទីកន្លែង​ពាសវាល​ពាសកាល​ ​​ដោយ​​មិន​​​ខ្វល់​​ពីការ​ប៉ះពាល់​​​​សណ្តាប់​ធ្នាប់ និង​សោ​ភ័ណ​ភាព​នៅតាមទីសាធារណៈ​នោះ​​ឡើយ ​។

ជាក់ស្តែង នៅ​​ថ្ងៃ​ទី​១៦ សីហា នេះ  គ្រប់គ្នា​បាន​​ឃើញ​​​ស្ទីក​ឃើ​រជាច្រើន​ត្រូវគេបិទ​​បង្ហាញ​ពី​អាជីវកម្ម​ និង​សេវា​របស់​ខ្លួន​បែប​​អនាធិបតេយ្យ​បំផុត​ ​តាម​ក្រោម​ស្ពាន​ដូច​ជា​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ និង​ស្ពាន​អា​កាស​​​តិច​ណូ ដែល​កន្លងមក គេឃើញបិទនៅតាម​ជញ្ជាំងផ្ទះ បង់​អង្គុយ និង​តាម​បង្គោលភ្លើង​តែ​ប៉ុណ្ណោះ ។

ទាក់ទិន​ករណី​​នេះ ត្រូវ​បាន​មហាជន​រិះគន់ខ្លាំង ដោយ​បាន​​​សំណូមពរ​​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន មេត្តាជួយចុះ​​ពិនិត្យ​និង​ទប់ស្កាត់ផង ​កុំបណ្តោយ​ឱ្យ​​យកទីសាធារណៈ ឬតាមផ្ទះគេដើរ​បិទ​បែបសេរី ដោយ​មិន​ខ្វល់​ពីអារម្មណ៍​ម្ចាស់​​លំនៅឋានទាល់សោះ ហើយ​វាក៏បាន​ធ្វើឱ្យប៉ះពាល់​សោភ័ណ​ក្រុង​ខ្លាំ​ង​ណាស់ដែរ​ ។