គន្លងឬផ្លូវនៃអំពើអាក្រក់ហៅថា អកុសលកម្មបថ អកុសលកម្មបថនេះមាន១០យ៉ាងគឺ កាយកម្ម អំពើដែលសម្រេចដោយកាយមាន៣ វចីកម្ម អំពើដែលសម្រេចដោយវាចាមាន៤ និងមនោកម្ម អំពើដែលសម្រេចដោយចិត្ដមាន៣រួមត្រូវជា១០យ៉ាង ។
កាយកម្មមាន៣គឺៈ
១-បាណាតិបាតោ ករិយាសម្លាប់សត្វដោយខ្លួនឯងឬប្រើគេឲ្យសម្លាប់សត្វនោះៗ ។
២ -អទិន្នាទានំ កិរិយាឆក់លួច ដណ្តើមទ្រព្យគេ ដោយខ្លួនឯង ឬប្រើឲ្យគេលួច ឆក់ ដណ្តើមទ្រព្យនោះ ។
៣-កាមេសុ មិច្ឆាចារា កិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយទាំងស្ត្រីឬបុរសដែលមានគេហួងហែងរក្សា។
វចីកម្ម៤គឺៈ
១-មុសាវាទោ កិរិយាពោលនូវពាក្យកុហក ។
២-បិសុណាវាចា កិរិយាពោលនូវពាក្យញុះញង់ បំបែកបំបាក់អ្នកដទៃ។
៣-ផរុសវាចា កិរិយាពោលពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃ ។
៤-សម្ផប្បលាបោ កិរិយាពោលនូវពាក្យរោយរាយឥតប្រយោជន៍។
មនោកម្ម៣គឺៈ
១-អភិជ្ឈា គំនិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ គិតចង់បានជារបស់ខ្លួន ។
២-ព្យាបាទោ ចិត្តចងគំនុំប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាស សេចក្តីអន្តរាយ ។
៣-មិច្ឆាទិដ្ឋិ ការយល់ខុស តែនៅប្រកាន់ថាជាត្រូវ ។
កម្មអាក្រក់ទាំង១០យ៉ាងនេះបើទោះជាមិនទាន់ឲ្យផល ឲ្យឃើញច្បាស់ដល់អ្នកប្រព្រឹត្តក្នុងពេលបច្ចុប្បន្ននេះ ក៏គង់នឹងឱ្យផលទៅក្នុងបរលោកនាយដែរគឺខានពុំបានឡើយ ។
ចែករំលែកព័តមាននេះ