ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​ចរចា​ថ្លៃ​…​មេព្រៃ​ដឹង​ចាប់​ម្តងទៀត

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ឈើ​មួយ​ឡាន​ធំ​ដែល​ឈ្មួញ​ដឹក​ប្រុង​លោតឆ័ត្រ​ទៅ​លក់​នៅ​ខេត្តតាកែវ​នោះ​ពេល​នេះ​ត្រូវ​សមត្ថកិច្ច​មេព្រៃ​ធ្វើការ​បង្ក្រាប​ទាំង​ឈើ​ទាំង​ឡាន ខណៈ​ពី​ដើម​មក​ការ​ចរាចរណ៍​របស់​ឈ្មួញ​ដ៏​ធំ​មួយ​នេះ រួច​ផុត​ពី​ការ​បង្ក្រាប​គ្រប់ពេល ។ តៃកុង​ឡាន​ដឹកឈើ​ត្រូវ​បាន​ស្គាល់ និង​ដឹង​ថា ជា​ប្អូនបង្កើត​របស់​ឈ្មួញ​ឈើ​ណុ​ប​ឌី​តែ​ម្តង គឺ​ឈ្មោះ…

ខេត្តកំពង់ស្ពឺ ៖ ឈើ​មួយ​ឡាន​ធំ​ដែល​ឈ្មួញ​ដឹក​ប្រុង​លោតឆ័ត្រ​ទៅ​លក់​នៅ​ខេត្តតាកែវ​នោះ​ពេល​នេះ​ត្រូវ​សមត្ថកិច្ច​មេព្រៃ​ធ្វើការ​បង្ក្រាប​ទាំង​ឈើ​ទាំង​ឡាន ខណៈ​ពី​ដើម​មក​ការ​ចរាចរណ៍​របស់​ឈ្មួញ​ដ៏​ធំ​មួយ​នេះ រួច​ផុត​ពី​ការ​បង្ក្រាប​គ្រប់ពេល ។

តៃកុង​ឡាន​ដឹកឈើ​ត្រូវ​បាន​ស្គាល់ និង​ដឹង​ថា ជា​ប្អូនបង្កើត​របស់​ឈ្មួញ​ឈើ​ណុ​ប​ឌី​តែ​ម្តង គឺ​ឈ្មោះ វឿ​ន រស់នៅ​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ការ​ឃាត់​ឡាន​ដឹកឈើ​នេះ​ធ្វើ​ឡើង​នៅ​ចំណុច​ផ្លូវ​១៤៤០ នា​វេលា​ម៉ោង​១២ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ សីហា ២០១៨ តាំងក្រសាំង ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ឡាន​ប្រភេទ​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-4905 ។

បើ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា តាម​ការ​ពិត​ឡាន​ដឹកឈើ​របស់​ឈ្មួញ​ខាងលើ​មាន​០២​គ្រឿង ដែល​ដឹកឈើ​ចេញពី​ខេត្តពោធិ៍សាត់​តាម​ច្រក​អូរ​ត្រាវ ឆ្លងកាត់​អូរ​រទេះ​ភ្លូក​កាត់​ផ្លូវ​ខាងលើ​ឡើង​ទៅ​ក្រុង​ច្បារមន​បន្ត​ទៅ​ខេត្តតាកែវ តែ​ជា​អកុសល​ក៏​ជួប​ជាមួយ​អ្នកកាសែត​មួយ​ក្រុម​ដែល​មាន​ទាំង​ប៉េ​អឹ​ម​ផង បាន​ស្ទាក់​ឃាត់​នៅ​ចំណុច​ខាងលើ ដោយ​បាន​ច​ចារ​គ្នា ពេល​នោះ​ឈ្មួញ​បាន​ចំណាយ​លុយ​ដល់​សមត្ថកិច្ច​ទាំងនោះ​ជា​ថ្នូរ នឹង​ដោះ​តៃកុង​ឡាន និង​លែង​ឡាន​យី​ឌុ​ប​មួយ​គ្រឿង​ផ្សេង​ទៀត​ឲ្យ​រួច​ផុត​ពី​ការ​ចាប់ខ្លួន ។ ប្រភព​បន្ត​ថា ក្រោយមក​ដំណឹង​នេះ​ក៏​ដឹង​ដល់​អស់លោក​មេព្រៃ​ក៏​ចុះ​ទៅ​ចាប់​ឃាត់​រថយន្ត​ខាងលើ​តែ​ម្តង ។
បន្ទាប់​ពី​មេព្រៃ​ទៅ​ដល់​ក៏​ធ្វើការ​អូស​យក​រថយន្ត​ខាងលើ​ទៅ​កាន់​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ ដើម្បី​ធ្វើការ​វាស់វែង និង​ចាត់វិធានការ​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ ។

បើ​តាម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ប្រាប់​ថា រហូត​មក​ដល់​ពេល​នេះ ក្រោយ​វាស់វែង​រួច រក​ឃើញ​ថា ឡាន​ដែល​មេព្រៃ​ឃាត់​បាន​មាន​ចំនួន​ឈើ​សរុប​ជាង​៥​ម៉ែត្រត្រីគុណ ។ ដោយឡែក​ចំពោះ​ការ​លើក​ឡើង​ថា មាន​ឡាន​យី​ឌុ​ប​រត់​រួច​០១​គ្រឿង​នោះ​ខាង​មេព្រៃ​មិន​បានដឹង​ឡើយ គឺ​ពេល​ទី​ដល់​ឃើញ​តែ​មួយ​គ្រឿង​ខាងលើ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ