ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ខ្លោច​ចិត្ត ! ដើរ​ជីក​ដំឡូង​សុខ​ៗ​ស្រាប់តែ​ធ្លាក់​រណ្តៅ​ស្លា.ប់​ភ្លាម

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ដើរ​រក​ជីក​ដំឡូង​ព្រៃ​តាម​ចម្ការ​កៅស៊ូ​ធ្លាក់​រណ្តៅ​ជីក​ត្បូង​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធម៌​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​កើតហេតុ ស្ថិត​នៅ​ចម្ការ​កៅស៊ូ​ឈ្មោះ ម៉ៅ…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ដើរ​រក​ជីក​ដំឡូង​ព្រៃ​តាម​ចម្ការ​កៅស៊ូ​ធ្លាក់​រណ្តៅ​ជីក​ត្បូង​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធម៌​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​កើតហេតុ ស្ថិត​នៅ​ចម្ការ​កៅស៊ូ​ឈ្មោះ ម៉ៅ ផ​ល្លី ក្នុងភូមិ​១ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ។

បើ​តាម​របាយការណ៍​សមត្ថកិច្ច​ប៉ូលិស​ស្រុក​បរ​កែវ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ឡែ​វ សុ​ផាត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​មួយ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ។

ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​ប៉ូលិស​ឃុំ និង​ស្រុក​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​ជន​រង​គ្រោះ លទ្ធផល​ឃើញ​ថា សព​ជន​រង​គ្រោះ​ខាងលើ​ពិតជា​បាន​ធ្លាក់​រណ្តៅ​ដី​ស្លាប់​ពិតប្រាកដ​មែន គ្មាន​រឿង​ឃាតកម្ម​កើតឡើង​នោះ​ទេ ។ ស្ថានភាព​នៅ​កន្លែង​កើតហេតុ​ជន​រង​គ្រោះ​បាន​ធ្លាក់​រណ្តៅ​ជីក​ត្បូង​ជម្រៅ​ជាង​២០​ម៉ែត្រ ហើយ​នៅ​លើ​ដងខ្លួន​សព​មាន​ស្នាម​របួស​ទី​១- បាក់​.​ក ទី​២- ខ្ទាំ​ពេញ​ខ្លួន បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឲ្យ​បងប្អូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ដំណើររឿង​មុន​ដំបូង​ជន​រង​គ្រោះ​រួម​ទាំង​អ្នក​ភូមិ​៣-៤​នាក់​ទៀត បាន​នាំ​គ្នា​ទៅ​រក​ជីក​ដំឡូង​ព្រៃ​ឃ្លាត​ពី​ផ្ទះ​ជន​រង​គ្រោះ​ចំងាយ​៧០០-៨០០​ម៉ែត្រ ហើយ​តំបន់​ដែល​គាត់​រក​ជីក​ដំឡូង​ព្រៃ​នោះ ជា​ភូមិសាស្ត្រ​រណ្តៅ​ជីក​ត្បូង រាប់​ពាន់​រណ្តៅ បណ្តាល​ឲ្យ​គាត់​ដើរ​ផុង​ធ្លាក់​រណ្តៅ​ស្លាប់​យ៉ាង​អាណោចអាធម៌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ