ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ… មើល​លោកមេប៉ុស្តិ៍និរោធ ទៅប្រជុំ​ឬទៅសម្រាន្ត?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​​ព្រឹក​ថ្ងៃ​ទី​១៥ ​សីហា នេះ ស្ថិត​ក្នុង​​កិច្ចប្រជំ​ុ​គ​ណៈ​​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារ​​ អំពៅ ដែល​​ដឹកនាំ​ប្រជុំ ​ដោយ​លោក​ចេ​ង មុនី​រ៉ា…

រាជធានី​ភ្នំពេញ ៖ កាលពី​​ព្រឹក​ថ្ងៃ​ទី​១៥ ​សីហា នេះ ស្ថិត​ក្នុង​​កិច្ចប្រជំ​ុ​គ​ណៈ​​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារ​​
អំពៅ ដែល​​ដឹកនាំ​ប្រជុំ ​ដោយ​លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ ​លើកិច្ច​​​ពិភាក្សា​អំពី​​បញ្ហា​សន្តិ
សុខ​សណ្តាប់​ធ្នាប់​​នៅ​ក្នុង​មូលដ្ឋាននោះ ស្រាប់​តែ​បាន​ឃើញ​លោក​​ហេង សុវណ្ណ​តា​​រ៉ា ដែល​ជា​​នាយ​ប៉ុស្តិ៍​និរោធ ​បាន​ដេក​​លង់​លក់​​យ៉ាង​​សុខ​​ស្រួល ​ដោយ​​មិន​ខ្វល់​អំ​​ពី​អង្គប្រជុំ​នោះឡើយ ។

ទ​ង្វើ​ដែល​មិន​​​គោរព​វិន័យ ក៏​ដូច​ជា​មិន​គោរព​​ក្រមសីលធម៌​ក្នុង​កិច្ចប្រជុំ ត្រូវ​បាន​គេដឹងថា ​​លោក​​មេ​​ប៉ុស្តិ៍​និរោធនេះ​ គឺ​​ពុំ​មែន​​ជា​លើក​ទី​១នោះទេ ពោលគឺ​លោក​តែង​តែ​យកពេល​​វេលា​ប្រជុំ​ ជា​វេលា​​ដេក​លង់​លក់​ជា​រឿយៗ​ផង​ដែរ ។ ​ក្នុងនោះ គេ​មិនដឹង​ថា តើ​លោកនាយ​ប៉ុស្តិ៍​រវល់​ការងារ​អ្វីខ្លះ​​​ទេ ​ទើប​​មិន​មាន​ពេលវេលា​សម្រាន្ត​​ឱ្យ​បាន​​គ្រ​ប់​គ្រាន់បែបនេះ​ ទើប​ពេល​ប្រជុំ​លើកណា គឺជាពេលដែលលោក​ដេកលង់លក់ទៅវិញ ។

​គួរ​​បញ្ជាក់​ផងដែរ​​ថា លោក​មេ​ប៉ុស្តិ៍​និរោធ​រូប​នេះ តែងតែ​​រង​ការ​នូវ​​រិះគន់​ចំ​ៗ​​ពីសំណាក់​​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​​​មូលដ្ឋានក្នុង​​សង្កាត់​និរោធ​ទាំងមូល ទាក់ទិន​​​សកម្មភាព​មិន​​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​បម្រើ​ដល់​ប្រជាពលរដ្ឋ ពិសេស​រាល់​ពេល​ទទួល​ពាក្យបណ្តឹង​ផ្សេង​ៗ​ម្តង​ៗ គឺលោក​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត មិន​គិត​ពី​កាតព្វកិច្ច​របស់​ខ្លួន ​ដែល​ជា​មន្ត្រី​នគរបាល មាន​តួនាទី​បម្រើ ក៏​ដូច​ជាដោះ​​ស្រាយ​រាល់​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។

​ប្រភពបន្តថា លោក​នាយ​ប៉ុស្តិ៍​ដដែល​នេះ ធ្លាប់​ត្រូវ​បាន​គ​ណៈ​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ធ្វើ​របាយការណ៍​ទៅ​កាន់​ថ្នាក់លើ​ជា​ច្រើន​លើក​ច្រើន​សារ​​​ដែរ ស្តី​ពី​សកម្មភាព​អសកម្ម​ការងារ និង​មិន​គោរព​តាម​ការ​ណែនាំ​របស់​មេ​កើយ ប៉ុន្តែ​ក្នុងនោះ​ ​គេពុំ​ដែល​ឃើញថ្នាក់លើ​​ ចាត់​​​វិធានការ​ណ៍ទៅ​លើ​នាយ​ប៉ុស្តិ៍​រូប​នេះ​​ម្តងណា​ឡើយ ដោយ​បន្ត​ទុក​ឱ្យ​​លោកនាយ​ប៉ុស្តិ៍​ធ្វើ​​ស្រេច​​តែ​អំពើ​ចិត្ត​ ។

ប្រភព​ពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​និរោធ ក៏បាន​ស្នើ​ដល់​មន្ត្រី​ថ្នាក់លើ ពិសេស​នា​ត​ឧត្តមសេនីយ៍​ជួន សុវណ្ណ អគ្គ​ស្នង​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេត្តា​ពិនិត្យ​មើល​លើ​លោកនាយ​ប៉ុស្តិ៍​ខាងលើ​ផង និង​គួរ​ណាស់​ដាក់​ពិ​និត្យ ឬ​ផ្លាស់​ប្តូរ​​​ចេញ​តែ​ម្តង​ទៅ ដើម្បី​កុំឱ្យប៉ះ​ពាល់​ដល់​​មន្ត្រី​នគរបាល​ផ្សេងៗ ​ដែល​គេ​​សមត្ថភាព និង​មាន​ទំនួល​ខុស​នោះ ​។

តាម​ប្រភព​ច្បាស់​ការណ៍​ឱ្យ​ដឹងទៀត​​ថា មិន​មាន​ន​រ​ណា​ម្នាក់​​ហ៊ាន​ប៉ះពាល់ ឬ​ដាក់​ពិន័យ​ដល់​លោក​ហេង សុវណ្ណ​តា​រ៉ា ឡើយ ព្រេ​ាះ​​គាត់​មាន​ឧត្តមសេនីយ៍​ប្រធាន​នាយកដ្ឋាន​មួយ​​រូប​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិជា​ខ្នងបង្អែក​ដ៏​រឹង​មាំណាស់ ។

អត្ថបទសរសេរ ដោយ