ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលពេញសណ្ឋាគារ​ ខណៈបុរសម្នាក់​ដេកស្លា.ប់​ក្នុង​បន្ទប់​​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​លេខ​១១១ ក្នុង​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​សៀមរាប យីហោ GOLDENBUTTERFLYVILLA ត្រូវ​បាន​បុគ្គលិក​សណ្ឋាគារ​ប្រទះ​ឃើញ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​សណ្ឋាគារ​កាលពី​វេលា​ម៉ោង​ប្រហែល​២​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ…

ខេត្តសៀមរាប​៖ បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​លេខ​១១១ ក្នុង​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​សៀមរាប យីហោ GOLDENBUTTERFLYVILLA ត្រូវ​បាន​បុគ្គលិក​សណ្ឋាគារ​ប្រទះ​ឃើញ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​សណ្ឋាគារ​កាលពី​វេលា​ម៉ោង​ប្រហែល​២​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ GILDRED JOSEPH DANIEL ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​ជនជាតិ​អា​មេ​រិ​កាំ​ង កាន់​លិខិតឆ្លងដែន​លេខ​៤៨៤០៨១៣៨៨ ជា​ភ្ញៀវ​ទេសចរណ៍ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​បុគ្គលិក​សណ្ឋាគារ GOLDENBUTTERFLYVILLA​ថា មាន​ករណី​ជនបរទេស​ម្នាក់​ស្លាប់ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ពិនិត្យ​ឃើញ​ថា បុរស​រង​គ្រោះជា​ជនជាតិ​អា​មេ​រិ​កាំ​ង​បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​លេខ​១១០​នៃ​សណ្ឋាគារ GOLDENBUTTERFLYVILLA​។

ប្រភព​ដដែល​បាន​បន្ត​ថា បុរស​ជា​ជន​រង​គ្រោះ​ខាងលើ​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១ ខែ សីហា ឆ្នាំ ២០១៨ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប ស្នាក់​នៅ​បន្ទប់​លេខ​១១១ សណ្ឋាគារ GOLDENBUTTERFLYVILLA ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​ពេទ្យ​បង្អែក​ខេត្ត​ចុះ​មក​ពិនិត្យ​សព ព្រមទាំង​ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ និង​លោក​វេជ្ជបណ្ឌិត គង់ រិ​ទ្ធី ជា​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប បន្ទាប់​មក​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​ស្លាប់​តាំងពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ មក​ម្ល៉េះ ដោយសារ​ជម្ងឺ​ស្ទះ​សរសៃឈាម​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ​កំពុង​រៀបចំ​បញ្ជូន​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត (​ពេទ្យ​រុ​ស្ស៊ី​) នៃ​រាជធានី​ភ្នំពេញ​តាម​សំណូមពរ​របស់​ក្រុម​គ្រួសារ​និង​តំណាង​ស្ថានទូត​អា​មេ​រិ​ក​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ