ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! ស្ត្រី​ម្នាក់​បាន​ក្អួត​ឈាម និង​បែកពពុះមាត់​ស្លា.ប់​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨​នេះ​មានការ​ភ្ញាក់ផ្អើល​ដោយ​មាន​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បែកពពុះមាត់ និង​ក្អួត​ឈាម​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុងផ្ទះ​សំណាក់ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨​នេះ​មានការ​ភ្ញាក់ផ្អើល​ដោយ​មាន​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បែកពពុះមាត់ និង​ក្អួត​ឈាម​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុងផ្ទះ​សំណាក់ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ត្រូវ​បាន​បុរស​ម្នាក់​ឌុ​ប​ចូល​មក​ស្នាក់​ក្នុងផ្ទះ​សំណាក់​នោះ​តាំងពី​រសៀល​ថ្ងៃ​ទី​១៣ ម្សិលមិញ លុះ​ម៉ោង​៩​យប់​ដដែល​បុរស​ម្នាក់​នោះ​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​តែ​ម្នាក់ឯង​បាត់​ទៅ ។ លុះ​មុន​នេះ​បន្តិច​ដល់​ម៉ោង​ត្រូវ​បោសសំអាត​បន្ទប់ និង​ដល់​ម៉ោង​ចេញ​មិនឃើញ​ចេញ​ក៏​បាន​ទៅ​គោះ​ទ្វារ និង​ចាក់សោ​ចូល​ទៅ​មើល ត្រូវ​បាន​ប្រទះ​ឃើញ​នាង​ដេក​ស្លាប់​បាត់​ទៅ​ហើយ ដោយ​មាន​បែកពពុះមាត់ និង​ក្អួត​ឈាម​ស្លាប់​បាត់​ទៅ​ហើយ ។

ពាក់​ព​ន្ធ័​ទៅ​ករណី​ស្ត្រី​ម្នាក់​បែកពពុះមាត់ និង​ក្អួត​ឈាម​ស្លាប់​របស់​ស្ត្រី​ម្នាក់​ខាងលើ​នេះ​ដែរ គេ​មិន​ទាន់​ដឹង​ថា រូប​គាត់​ស្លាប់​ដោយសារ​ករណី​ឃាតកម្ម ឬ​ក៏​ជា​ករណី​អ្វី​ឡើយ ហើយ​ពេល​នេះ​កម្លាំង​មាន​សមត្ថកិច្ច​កំពុង​តែ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​ផង​ដែរ ៕ (ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។)


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ