ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចនឹង​ផ្តល់​ជូន​នូវ​ផ្លូវ​ខាងក្រោម​ដោយ​មិន​យក​ប្រាក់​ចាប់ពី​ថ្ងៃនេះ​តទៅ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ យោង​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នេះ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នក​ប្រកប​របរ​អាជីវកម្ម​យានយន្ត​ដឹក​ទំនិញ…

ខេត្តតាកែវ ៖ យោង​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នេះ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នក​ប្រកប​របរ​អាជីវកម្ម​យានយន្ត​ដឹក​ទំនិញ យានយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ ដោយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២១ ដោយ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២ ខាងលិច​មន្ទីរ​សុខាភិបាល មក​ទល់​នឹង​ផ្លូវ​លេខ​១២៥​ក ឬ​ហៅ​ថា​ផ្លូវ​វាង​ក្រុង សម្តេច​ផ្តល់​ជូន​បងប្អូន​នូវ​ផ្លូវ​ខាងលើ​ដោយ​មិន​យក​ប្រាក់​ចាប់ពី​ម៉ោង​២៤ (​ម៉ោង​១២​អធ្រាត្រ​) ថ្ងៃ​ទី​១៤ ខែសីហា​នេះ​តទៅ ។  ព័ត៌មានលម្អិតសូមមើលខាងក្រោម ៖

ក្នុង​នាម​រដ្ឋបាល​ខេត្ត និង​នាម​ជា​ពលរដ្ឋ និង​អាជីវករ សូម​សម្តែង​នូវ​ការ​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹកចិត្ត​ប្រកបដោយ​មេត្តាធម៌ និង​ការ​គិតគូរ​ប្រកបដោយ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​ការ​ផ្តល់​នៅ​ការ​ប្រើប្រាស់​ផ្លូវ​ខាងលើ​ដោយ​មិន​យក​ប្រាក់​ដល់​យើងខ្ញុំ​ទាំងអស់​គ្នា ។

រដ្ឋបាល​ខេត្ត និង​ប្រជាពលរដ្ឋ និង​អាជីវករ ទទួល​ប្រើប្រាស់​ផ្លូវ និង​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​ក្រុង​ខាងលើ​ប្រកបដោយ​សេចក្តី​រីករាយ ដោយ​សុវត្ថិភាព និង​គោរព​ច្បាប់​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ