ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​៤​លើ​មក​ហើយ​រួចខ្លួន ដល់​លើក​ទី​៥​សមត្ថកិច្ច​ចាប់​ក្របួច​ជាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​គ្នា​៣​នាក់ ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច ខណ្ឌដូនពេញ​ចាប់​ឃាត់ខ្លួន ខណៈ​ពេល​ដែល​ពួក​គេ​នាំ​គ្នា​ជិះ​ម៉ូតូ​ចំនួន ២​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​ឡាំ​ប្រឺ​តា​ឥណ្ឌា​នៅ​តាម​ផ្លូវ​នោះ​។ ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ ដែរ…

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​គ្នា​៣​នាក់ ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច ខណ្ឌដូនពេញ​ចាប់​ឃាត់ខ្លួន ខណៈ​ពេល​ដែល​ពួក​គេ​នាំ​គ្នា​ជិះ​ម៉ូតូ​ចំនួន ២​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​ឡាំ​ប្រឺ​តា​ឥណ្ឌា​នៅ​តាម​ផ្លូវ​នោះ​។ ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​R6 (​ផ្លូវ​រថភ្លើង​) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវជន​ជា​ជន សង្ស័យ ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​មានឈ្មោះ លីវ ម៉ុង​ខា អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៨ នៃ​សាលា​វត្ត​ភ្នំ ស្នាក់​នៅផ្ទះ​លេខ​៧ ក្នុង​ខណ្ឌឫស្សីកែវ​។ មុន​ពេល​កើតហេតុ ស្ត្រី​ជា ជន​រង​គ្រោះ​បាន​ធ្វើ ដំណើរ​តាម​ឡាំ​ប្រឺ​តា​ឥណ្ឌា​មួយ​គ្រឿង តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​៥​នាក់​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​មក​ក្បែរ ហើយ​បក្ខពួក​របស់​គេ​ចំនួន ២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ទៀត​នាំ​គ្នា​ធ្វើ​សកម្មភាព​ឆក់​យក​ទៅ​បាត់​តែ​ម្តង​។

តាម​ប្រ​ព​ដដែល​បាន​ប្រាប់​ឱ្យ ដឹង​ថា ក្រោយ​ពី​បក្ខពួក​របស់​គេ​ទាំង​៥​នាក់​នាំ​គ្នា​ជិះ​ម៉ូតូ​ចំនួន ៣​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​បាន​កាបូប​ពី​ស្ត្រី ជា​ជន​រង​គ្រោះ​ហើយ​នោះ នាង​ក៏​បាន​ស្រែ​កថា <<​ចោរ​ៗ>> ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​អ្នកដំណើរ តាម​ផ្លូវ​ដេញចាប់​បាន​យុវជន​ជា​អ្នក​ជិះ​ម៉ូតូ​បិទ​គូទ​បាន​ម្នាក់ និង​ម៉ូតូ​ម៉ាក ហុងដា​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១GS-៦៨៣៩ មួយ​គ្រឿង និង​ប្រគល់​ឲ្យ​កម្លាំង មាន​សមត្ថកិច្ច​តែ​ម្តង​។

ក្រោយ​ពេល​ដែល​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យក​មក​កាន់​អធិការដ្ឋាន​ខណ្ឌដូនពេញ​រួច​ហើយ​នោះ ត្រូវ​បាន​រូបគេ​បាន​សារភាព​ប្រាប់​ថា <<​ខ្លួន និង​បក្ខពួក​របស់​គេ​ទាំង ៤​នាក់​ទៀត​ធ្លាប់​បាន​ធ្វើ សកម្មភាព​ឆក់​កាបូប និង​ទូរស័ព្ទ​របស់​គេ​ចំនួន​៤​លើក​មក​ហើយ និង​លើក​នេះ​ទៀត​ជា​លើក​ទី​៥ ក៏​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​បាន​តែ​ម្តង >>​។ ក្រោយ​ពេល​កើ​ហេតុ ហេតុ​ស្ត្រី​ជា​ជន​រង​គ្រោះ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នគរ​បាន​ប៉ុស្តិ៍​ស្រះ​ចក ចំណែកឯ​យុវជន​ជា​ជនសង្ស័យ​ក៏​បាន​នាំ​ខ្លួន មក​កាន់​អធិការដ្ឋាន​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់ និង​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់ ខ្លួន​បក្ខពួក​ចំនួន​៤​នាក់​ទៀត​យក​មក​ធ្វើការ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ