ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រែកឡើងផ្អើលបឹងកក់…លុះ​ចាប់បាន​ថាគេដេញ​តាម​ពីក្រោយ​ទើប​រត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹក​ល្បាត​ជិះ​កាត់​តាម​ផ្លូវ​៥១ ក៏​ប​្រទះឃើញជនសង្ស័យ ស្របពេលនោះ​​មាន​គេ​ស្រែ​កថា​ចោរ​ៗ ទើប​ជិះម៉ូតូ​ដេញ​តាម​មក​ដល់​ម្តុំ​​បឹង​កក់​វិហារ​ចាម​ក៏​ឃាត់​បាន​ជនសង្ស័យ​២​នាក់​យក​ទៅ​សួរនាំ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹក​ល្បាត​ជិះ​កាត់​តាម​ផ្លូវ​៥១ ក៏​ប​្រទះឃើញជនសង្ស័យ ស្របពេលនោះ​​មាន​គេ​ស្រែ​កថា​ចោរ​ៗ ទើប​ជិះម៉ូតូ​ដេញ​តាម​មក​ដល់​ម្តុំ​​បឹង​កក់​វិហារ​ចាម​ក៏​ឃាត់​បាន​ជនសង្ស័យ​២​នាក់​យក​ទៅ​សួរនាំ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​បេតុង នៅ​ចំណុច​ប្លុក​បឹង​កក់​វិហារ​ចាម ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​សមត្ថ
កិច្ច​ប៉ុស្តិ៍​ទំនប់​ទឹក​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូ​ល្បាត​កាត់​តាម​ផ្លូវ​៥១ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CK-៤៣៨១​ បើកបរ​តាម​បណ្តោយ​ផ្លូវ​៥១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​មាន​គេ​តាម​ស្រែក​ពីក្រោយ​ថា​ចោរ​ៗ ។

ប្រភព​ដដែល​បាន​បន្ត​ថា ឮ​គេ​ស្រែក​ចោរ​ៗ​ដូច្នេះ ធ្វើ​ឱ្យ​សមត្ថកិច្ច​សង្ស័យ​ថា​ជា​ករណី​ឆក់​ទូរស័ព្ទ​ដៃ ឬ​មួយ​ឆក់​កាបូប ទើប​សមត្ថកិច្ច​ជួយ​ដេញ​តាម​រហូត​ទៅ​ដល់​ចំណុច​ម្តុំ​បឹង​កក់​វិហារ​ចាម ទើប​ឃាត់​បាន​ទាំង​២​នាក់​តែ​ម្តង ហើយ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង បណ្តាល​ឱ្យ​រង​របួស​យ៉ាងដំណំ ហើយ​យុវជន​ជា​ជនសង្ស័យ​ទាំង​២​នាក់​នោះ​បាន​ឆ្លើយ​ប្រកែក​ថា ខ្លួន​មិន
មែន​ជា​ចោរឆក់​នោះ​ទេ គឺ​ពួក​ខ្លួន​ទាំង​២​នាក់​ទើបតែ​ចេញ​មក​ពី​ផ្លូវ​ស្ពាន​អាកាស​៥​មក​រា ហើយ​ក៏​មាន​ជនសង្ស័យចំនួន​​៤​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​២​គ្រឿង​ដេញ​វាយ​ពួក​ខ្លួន រួច​ស្រែ​កថា​ចោរ​ៗ ទើប​ពួក​ខ្លួន​បើក​ម៉ូតូ​គេចខ្លួន​ក៏​ជួប​រឿង​បែប​នេះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​យក​ទៅ​ប៉ុស្តិ៍​បឹង​កេងកង​១​ដើម្បី​សួរនាំ​រួច​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ