ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកមុងចូលស្រួល… តែចេញពិបាកហើយ​ប៉ិ

5 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្លាំង​នគរបាល​ស្រុក​មេមត់​ ​បានចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ កាលពី​យប់​ថ្ងៃ​ទី​១០ ​សីហា​ កន្លង​ទៅ ពាក់ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​បើក​មុង​​​រំលោភ​សេព​ន្ថ​វៈលើ​​ស្ត្រី​ម្នាក់ ​កំពុង​ដេក​​លង់លក់ក្នុង​រោង​ចាំចម្ការ…

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្លាំង​នគរបាល​ស្រុក​មេមត់​ ​បានចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ កាលពី​យប់​ថ្ងៃ​ទី​១០ ​សីហា​ កន្លង​ទៅ ពាក់ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​បើក​មុង​​​រំលោភ​សេព​ន្ថ​វៈលើ​​ស្ត្រី​ម្នាក់ ​កំពុង​ដេក​​លង់លក់ក្នុង​រោង​ចាំចម្ការ នៅ​ឃុំ​មេ​មង ស្រុក​មេមត់ ។

សេចក្តីរាយការណ៍បន្តថា បុរស​រូប​នេះ​ ឈ្មោះ ជា វ៉ៃ អាយុ​២៩​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ុ​ខាងលើ ចំណែក​ស្ត្រី​ដែល​អះអាង​ថា​ ជា​ជន​រង​គ្រោះ​ឈ្មោះ មាន​អាយុ​៤៣​ឆ្នាំ ។

តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​រង​គ្រោះ​បាន​ឱ្យ​​សមត្ថកិច្ច​ដឹង​ថា កាលពី​​វេលា​ម៉ោង​ប្រមាណ​១២ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ​សីហា ខណៈ​គាត់​កំពុង​ដេក​លង់លក់​តែ​ម្នាក់ឯង​ ក្នុង​រោង​ចាំចម្ការ​ដូច​សព្វដង ។ ស្រាប់តែ​ជន​ម្នាក់​នេះ​ ប្រដាប់​ដោយ​កូនកាំបិត​ចុង​ស្រួច បើក​មុង​បម្រុង​ចូល​គំរាម​​រំលោភ តែ​គាត់​ភ្ញាក់​ទាន់​ ក៏​ស្រែក​ឆោ​ឡោ​​ឡើង និង​ប្តឹង​សមត្ថកិច្ច​ឱ្យ​​ចាប់ខ្លួន​បាន​តែ​ម្តង ។

អត្ថបទសរសេរ ដោយ