ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​បាន​កើត​ក្នុង​ថ្ងៃ​តែ​១ តែ​បាន​ចូល​គុក​ក្នុង​ថ្ងៃ​តែ​១

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់ មាន​២​នាក់​ជា​ជន​ដៃដល់​លួច​គាស់​តូប​វេ​លុយ និង​ប្តូរ​ប្រាក់​យក​អស់​លុយ​៣​ម៉ឺន​បាត និង​ប្រាក់​រៀល​៤​លាន​រៀល កាត់​ទូរស័ព្ទ​គឹ​ត​ជា​ប្រាក់​៨០០​ដុល្លារ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់ មាន​២​នាក់​ជា​ជន​ដៃដល់​លួច​គាស់​តូប​វេ​លុយ និង​ប្តូរ​ប្រាក់​យក​អស់​លុយ​៣​ម៉ឺន​បាត និង​ប្រាក់​រៀល​៤​លាន​រៀល កាត់​ទូរស័ព្ទ​គឹ​ត​ជា​ប្រាក់​៨០០​ដុល្លារ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨ ។

ជនសង្ស័យ​៧​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​មាន​ទី​១-​ឈ្មោះ កន ធុន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​(​ជន​ដៃដល់​), ទី​២-​ឈ្មោះ ណុ​ច វ​ណ្ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​(​ជន​ដៃដល់​), ទី​៣-​ឈ្មោះ ហោម បឿន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៤-​ឈ្មោះ អ៊ី ឡា​ដែន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ទី​៥-​ឈ្មោះ សៅ យ៉​ក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ទី​៦-​ឈ្មោះ សុខ ខា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ និង​ទី​៧-​ឈ្មោះ យឿ​ង សុ​មាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជន​ទាំង​៧​នាក់​នេះ​រស់នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។

លោក​វរសេនីយ៍ទោ ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ព្រម្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ដោយ​យោង​តាម​ពាក្យបណ្តឹង​ជន​រង​គ្រោះ​ឈ្មោះ ញ៉ុ​ល ស៊ី​ថា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​(​ជា​ម្ចាស់​តូប​វេ​លុយ និង​ប្តូរ​ប្រាក់​) និង​ប្រពន្ធ​ឈ្មោះ ថាប់ តន្ត្រី អាយុ​៣៣​ឆ្នាំ ដែល​រស់នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​នៅ​អំឡុង​ម៉ោង​១​យប់​រំ​ឡង​អធ្រាត្រ​រហូត​ដល់​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​តូប​វេ​លុយ និង​ប្តូរ​ប្រាក់​នៅ​ចំណុច​ផ្សា​របឹង​ត្រកួន ស្ថិត​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក មាន​ជនសង្ស័យ​១​ក្រុម​ចូល​លួច​គាស់​តូប​ចូល​យក​អស់​លុយ​បាត​៣​ម៉ឺន​បាត និង​ប្រាក់​រៀល​អស់​៤​លាន​រៀល និង​កាត​ទូរស័ព្ទ​សម្រាប់​លក់​គឹ​ត​ជា​លុយ​៨០០​ដុល្លារ ។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ជនសង្ស័យ​គាស់​តូប​វេ​លុយ និង​ប្តូរ​ប្រាក់​យក​អស់ទ្រព្យ​សម្បត្តិ​ហើយ​កម្លាំង​នគរបាល​បាន​ទទួល​បណ្តឹង​ហើយ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ចាត់​អោយ​លោក​ដឹកនាំ​កម្លាំង​ជំនាញ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ហើយ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​បាន​ចំនួន​៧​នាក់​នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ នៅ​ភូមិសាស្ត្រ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​ជនសង្ស័យ​៧​នាក់​បាន​ធ្វើការ​សាកសួរ​បាន​ឆ្លើយ​សារ​ភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​គាស់​តូប​វេ​លុយ និង​ប្តូរ​ប្រាក់​តូប​ផ្សា​របឹង​ត្រកួន​ពិត​ម៉ែ​ន​ដែល​ធ្វើ​សកម្មភាព​ដៃដល់​២​នាក់​និង​៥​នាក់​ជា​បក្ខពួក​ចូលរួម​ក្រោយ ។ ដោយ​យោង​តាម​ចម្លើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ