ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលឹមស្រិចៗ​ដើរឆ្លងផ្លូវទាំងងងឹត ជួបគ្រោះអកុសលយ៉ាងអាណោចអាធ័ម​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ជា​ជនអនាថា​ដើរ​ឆ្លងផ្លូវ​ទាំង​ងងឹត ហើយ​មេឃ​កំពុង​តែ​រលឹម​ស្រិច​ៗ ត្រូវ​ម៉ូតូ​បុក​បោក​នឹង​ថ្នល់ បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ នៅ​តាមបណ្ដោយ​ផ្លូវជាតិ​លេខ​៤…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ជា​ជនអនាថា​ដើរ​ឆ្លងផ្លូវ​ទាំង​ងងឹត ហើយ​មេឃ​កំពុង​តែ​រលឹម​ស្រិច​ៗ ត្រូវ​ម៉ូតូ​បុក​បោក​នឹង​ថ្នល់ បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ នៅ​តាមបណ្ដោយ​ផ្លូវជាតិ​លេខ​៤ មុខ​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​កំ​បូល ស្ថិត​នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ស្លៀកខោ​កីឡា​ព​ណ៌​ខៀវ អត់​ពាក់អាវ មាន​អាយុ​ជាង​៣០​ឆ្នាំ សម្បុរ​ខ្មៅ​ស្រអែម​។

តាម​ប្រភព​ព័ត៌មាន​ពី​អ៊ំ​ស្រី​ម្នាក់​បាន​និយាយ​ថា ជន​រង​គ្រោះ​ខាងលើ​សង្ស័យ​ថា​ជា​មនុស្ស​អនាថា តែងតែ​ដើរ​តាម​ដងផ្លូវ​ជា​រៀងរាល់ថ្ងៃ ហើយ​មិនដឹង​ថា​មាន​បងប្អូន​នៅ​ទីណា​នោះ​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កំ​បូល​ម្នាក់​បាន​និយាយ​ថា គាត់​ដឹង​ព័ត៌មាន​ខាងលើ​តាម​រយៈ​ពលរដ្ឋ​បាន​ប្រាប់​ថា ឃើញ​ជន​រង​គ្រោះ​ខាងលើ​ដើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ដើរមក​ដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​ខាងលើ​ដើរ​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង​បាន​បន្តិច ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក មិនដឹង​ជិះ​គ្នា​ប៉ុន្មាន​នាក់​នោះ​ឡើយ​បាន​បុក​បុរស​ជា​ជន​រង​គ្រោះ​ខាងលើ​ពេញទំហឹង បណ្តាល​ឱ្យ​​ដួល​បោក​នឹង​ថ្នល់​បែកក្បាល​ស្លាប់​នៅ​កន្លែង​ភ្លាម​ៗ​តែ​ម្តង​។ ចំណែក​ជន​បង្ក​បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​កំ​បូល​បាន​ទាក់ទង​ទៅ​ជំនាញ​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​មក​ពិនិត្យ​ទីតាំង​កន្លែង​កើតហេតុ រួច​ហើយ​ជន​រង​គ្រោះ​ដោយ​មិន​មាន​សាច់ញាតិ សព​ត្រូវ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ