ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ពីរ​នាក់​ទៀត​ហើយ នៅ​ស្រុក​ព្រៃ​នប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ស្រុក​ព្រៃ​នប់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨​និង​១៥​នាទី លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​២០១-២០២ ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​សេក…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ស្រុក​ព្រៃ​នប់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨​និង​១៥​នាទី លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​២០១-២០២ ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​សេក ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្ក​ដោយ​ខ្លួនឯង​ម៉ូតូ​០១​គ្រឿង​ម៉ាក MSX ពណ៌​ស​-​ខ្មៅ គ្មាន​ផ្លា​ក​លេខ ។

សេចក្តីរាយការណ៍​បន្ត​ថា បើកបរ​ដោយ​ឈ្មោះ ហេង សៀ​ក​ឡុ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​យោធា​ជើង​ទឹក​មូលដ្ឋាន​រាម មាន​ទីលំនៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ម៉​ន ណា​វីត ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​នៅផ្ទះ​មាន​ទីលំនៅ​ដូច​អ្នកបើកបរ​មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​ភ្នំពេញ ។ លុះដល់​ចំណុច​ខាងលើ​ក៏​ធ្លាក់​ជង្ហុក​ដួល​ខ្លួនឯង​តែ​ម្ដង ។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រង​របួស​មនុស្ស​ចំនួន​០២​នាក់​ទី​១- ឈ្មោះ ហេង សៀ​ក​ឡុ​ង អ្នកបើកបរ​ម៉ូតូ រង​របួសធ្ងន់ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​វាល​រេញ ។ ទី​២- ឈ្មោះ ម៉​ន ណា​វីត អ្នក​រួម​ដំណើរ​លើ​ម៉ូតូ​រង​របួសធ្ងន់ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​វាល​រេញ ។ បញ្ជាក់​អ្នកបើកបរ និង អ្នក​រួម​ដំណើរ​លើ​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព​ទេ ​។

អ្នករងគ្រោះទាំង២ខាងលើ ក្រោយ​ពី​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក៏បាន​ស្លាប់ទាំង២នាក់ ព្រោះរបួសធ្ងន់  ​ហើយ​ក៏ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី  ។ រីឯ​វត្ថុ​តាង​ម៉ូតូ​០១​គ្រឿង​បាន​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ឧកញ៉ា​ហេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ