ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ​មិន​គួរ​ទេ​… គាត់​ប្រាប់​ថា​ទៅ​មុជទឹក

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​​ប្រទះ​ឃើញ​លង់ទឹក​ស្ទឹង​ស្លាប់ កាលពី​វេលា​ម៉ោង​០៥ និង​២០​នាទី​ល្ងាច​​ថ្ងៃ​ទី​១០ សីហា ស្ថិត​នៅ​ចំណុច​ក្នុង​ស្រះ​ទឹក​​អន្លង់​នាង ​ក្នុង​ភូមិ​ស្រុក​ចេក…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​​ប្រទះ​ឃើញ​លង់ទឹក​ស្ទឹង​ស្លាប់ កាលពី​វេលា​ម៉ោង​០៥ និង​២០​នាទី​ល្ងាច​​ថ្ងៃ​ទី​១០ សីហា ស្ថិត​នៅ​ចំណុច​ក្នុង​ស្រះ​ទឹក​​អន្លង់​នាង ​ក្នុង​ភូមិ​ស្រុក​ចេក ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើ ឈ្មោះ​​ ស៊ន ឆេ​ង អាយុ៦៣ឆ្នាំ ជាកសិករ រស់នៅ​​ភូមិ​កំពុង​​តាឡុ​ង ឃុំ​បឹង​ខ្យា​ង ស្រុក​​កណ្ដាលស្ទឹង ខេត្តកណ្ដាល ​ ។ តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ សេង ផា​ន ប្រាប់សមត្ថ​កិច្ច​​ថា មុនពេល​​កើត​ហេតុ​វេលា​ម៉ោង​ប្រមាណ​២ និង៣០​នាទី​រសៀល គាត់ (ជនរងគ្រោះ​)​បាន​ដើរ​ចេញពីផ្ទះ ក្នុង​គោលបំណង​ទៅ​ងូតទឹក​ស្រះ​​អន្លង់​នាង​ ដោយទៅ​តែ​ម្នាក់ឯងទេ​ រួច​ហើយ​គិត​ថា​ ដើរ​បង្ហួស​ទៅ​លេង​ផ្ទះ​កូន ។

ស្ត្រី​ជា​ភរិយា​បន្ត​ថា លុះដល់​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ដដែល មិន​បានឃើញ​​ត្រឡប់​មក​ផ្ទះទេ​ ពេល​នោះ​គាត់​ក៏​បាន​ដើរ​រក​មើល ស្រាប់តែ​ឃើញ​​គាត់​​លង់ទឹក​ស្រះ​ខាងក្រោយ​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ។ ឃើញ​ដូច្នោះ​ គាត់​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ឲ្យ​បានដឹង​ពី​ហេតុការណ៍​ប្តី​គាត់​លង់ទឹក​ស្លាប់ ។

បន្ទាប់​មក​សមត្ត​កិច្ច​បាន​បង្កើត​គណៈកម្មការ ស្រង់​សាកសព​ប្តី​គាត់​ឡើងគោក និង ពិនិត្យ​សព្វគ្រប់ ឃើញ​ថា ប្តី​គាត់​ពិតជា​លង់ទឹក​ស្លាប់​មែន ។ ក្រោយ​សមត្ត​កិច្ច​ពិនិត្យ​រួច គាត់​និង​កូនចៅ​ក៏​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី  ។

អត្ថបទសរសេរ ដោយ