ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាង​មិច​អ​ញ្ចេះ ដូចមិនស្រួលសោះ​…​បាត់​លេង ឬ​បាត់​មែន?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ទោរទន់​បាត់​រថយន្ត​មិនដឹង​គោលដៅ​ច្បាស់​ជិះ​ម៉ូតូឌុប​ទៅ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ នៅ​ម្តុំ​វ​ង្វ​ង​មូល​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​មានឈ្មោះ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ទោរទន់​បាត់​រថយន្ត​មិនដឹង​គោលដៅ​ច្បាស់​ជិះ​ម៉ូតូឌុប​ទៅ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ នៅ​ម្តុំ​វ​ង្វ​ង​មូល​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​មានឈ្មោះ សឹម វុ​ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ និង លក់​សាច់​គោ​អាំង រស់នៅ​ភូមិ​ច្រេស សង្កាត់​គោ​គរ​កា ខណ្ឌ​ព្រែក​ព្នៅ ។ រថយន្ត​ដែល​បាត់​ម៉ាក ឡិច​ស៊ី​ស RX-300 ពណ៌​កាំ​មៃ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-3807 ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និ​យា​យា​ថា នៅ​មុន​ពេល​កើតហេតុ​នៅ​ពេល​ល្ងាច​រូប​គាត់​បាន​បើករថយន្ត​ខាងលើ​ទៅ​ផឹកស៊ី​ជាមួយ​បងប្អូន​នៅ​ភូមិ​ជ្រៃ​កោង លុះ​ផឹកស៊ី​ស្រវឹង​គាត់​បាន​ត្រឡប់​មក​វិញ​មក​ដល់​នៅ​ម្តុំ​ផ្សារ​ចោម​ចៅ​គាត់​បាន​ចុះ​ទៅ​ទិញ​ទឹក​ហូប​ដោយសារ​តែ​ស្រវឹង​ខ្លាំង​ពេក​បាន​ដេក​លង់លក់​រហូត​ដឹងខ្លួន​វិញ​ស្រាប់តែ​ដេក​នៅ​លើ​តូប​លក់​ខោអាវ​ជជុះ​ជាប់​ផ្លូវ​វេ​ង​ស្រេង​ដោយ​មិនឃើញ​រថយន្ត និង​ហោប៉ៅ​របស់​គាត់​ត្រូវ​ជនសង្ស័យ​វះ​ហោប៉ៅ​យក​កាបូប​លុយ​អស់ ហើយ​មិនដឹង​មាន​លុយ​ប៉ុន្មាន​នោះ​ទេ​ក៏​បាន​ជិះ​ម៉ូតូឌុប​ទៅ​ប្តឹង​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​៣​ដើម្បី​អោយ​សមត្ថកិច្ច​ស៊ើបអង្កេត​រថយន្ត​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ខណៈ​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣​ភ្លាម​សមត្ថកិច្ច​មិន​ទាន់​ទទួល​ពាក្យបណ្តឹង​ទេ បាន​ជូន​ជន​រង​គ្រោះ​ទៅ​មើល​កន្លែង​កើតហេតុ​ដើម្បី​មើល​ទីតាំង​ខាងលើ​រួច​ត្រឡប់​មក​វិញ​សមត្ថកិច្ច​មិន​ទាន់​ទាំង​សួរនាំ​ផង ពេល​ឃើញ​អ្នក​សារព័ត៌មាន​ថតរូប​ភាព​បែរជា​ម្ចាស់​រថយន្ត​រត់​ចេញពី​សមត្ថកិច្ច​វិញ​ដោយ​និយាយ​ថា មិន​ប្តឹង​សមត្ថកិច្ច​ក៏​បាន​ដែរ​ បាត់​រថយន្ត​ចោល​ក៏​បាន​ដែរ​ ហើយ​ដើរ​ចេញ​ទៅ​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ