ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកណាព្រម… ​មកកាត់លុយថ្ងៃបោះឆ្នោតទៅវិញ…!

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កម្មករ កម្មការិនី​រោងចក្រ​សេង​យ៉ាវ​ប្រមាណ​១,៤០០​នាក់ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​មក​ហើយដោយ​មិន​ចូល​ធ្វើការ ហើយ​ក៏​បាន​ផ្ទុះ​ជា​បាតុកម្ម​តវ៉ា​ដោយសារ​ថៅកែ​ចិន កាត់​លុយ​ថ្ងៃ​ទៅ​បោះ​ឆ្នោត​២​ថ្ងៃ គឺ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​ចន្ទ ហើយ​ដាក់​ចំនួន​សម្ភារ​ឱ្យ​ផលិត​កើនឡើង និង​បង្ខំ​ឱ្យធ្វើ​ការ​ថែម​​​ម៉ោង​ទៀត…

ខេត្តស្វាយរៀង ៖ កម្មករ កម្មការិនី​រោងចក្រ​សេង​យ៉ាវ​ប្រមាណ​១,៤០០​នាក់ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​មក​ហើយដោយ​មិន​ចូល​ធ្វើការ ហើយ​ក៏​បាន​ផ្ទុះ​ជា​បាតុកម្ម​តវ៉ា​ដោយសារ​ថៅកែ​ចិន កាត់​លុយ​ថ្ងៃ​ទៅ​បោះ​ឆ្នោត​២​ថ្ងៃ គឺ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​ចន្ទ ហើយ​ដាក់​ចំនួន​សម្ភារ​ឱ្យ​ផលិត​កើនឡើង និង​បង្ខំ​ឱ្យធ្វើ​ការ​ថែម​​​ម៉ោង​ទៀត បើ​កម្មករ​កម្មការិនី​ណា​មិន​ធ្វើ​តាម​ត្រូវ​បញ្ឈប់​ពី​ការងារ ទើប​ផ្ទុះ​ការ​តវ៉ា​ឡើង​និង​អំពាវ
នាវ​ឱ្យ​ក្រសួង​ការងារ និង​វិជ្ជាជីវៈ ជា​ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​លើ​លក្ខខណ្ឌ​១៣​ចំណុច ។

ការ​តវ៉ា​នេះ​បាន​កើតឡើង​ចាប់ពី​ថ្ងៃ​ទី​៧ និង​ទី​៨ សីហា នៅ​រោងចក្រ​សេង​យ៉ាវ​ធ្វើ​អំ​ពូ​ល​ភ្លើង ស្ថិត​នៅ​ភូមិ​ដើម​ពោធិ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។ បើ​តាម​តំណាង​កម្មករ​ឈ្មោះ គង់ ដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ឆ្អឹង​ពោះ ឃុំ​ចក ស្រុក​រំដួល​បានឱ្យ​ដឹង​ថា មូលហេតុ​នាំ​ឱ្យ​កម្មករ​ធ្វើ​កូដកម្ម​និង​បាតុកម្ម​នេះ ៖

ទី​១-​គឺ​ថៅកែ​ចិន សេង យ៉ាវ បាន​កាត់​លុយ​កម្មករ​ថ្ងៃ​បោះ​ឆ្នោត​២​ថ្ងៃ គឺ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​ចន្ទ ទឹកប្រាក់​សរុប​១៥​ដុល្លារ​គឺជា​ការ​រំលោភសិទ្ធិ​កម្មករ កម្មការិនី ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ឱ្យ​បុគ្គលិក​កម្មករ និយោជិត ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃ​ទៅ​បោះ​ឆ្នោត ។

ទី​២-​ដាក់​កំណត់​ចំនួន​សម្ភារ​ឱ្យ​កម្មករ​ផលិត​កើនឡើង ហើយ​បង្ខំ​ឱ្យ​កម្មករ​ធ្វើការ​បន្ថែម​ម៉ោង បើ​កម្មករ​កម្មការិនី​ណា​មិន​ព្រម​តាម​ថៅកែ​កំណត់​បញ្ឈប់​ពី​ការងារ ។ កន្លង​មក​ថៅកែ​ចិន​បាន​កំណត់​ឱ្យ​កម្មករ​ម្នាក់​ធ្វើ​អំ​ពូ​ល​ភ្លើង​ចំនួន​៥,០០០​ដុំ​ក្នុង​មួយ​ថ្ងៃ​ដោយ​ចូល​ធ្វើការ​ចាប់ពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក រហូត​ដល់​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ធ្វើ​ស្ទើរតែ​មិន​គ្រប់​ចំនួន ថ្ងៃ​ខ្លះ​មានការ​ស្ទះផ្លូវ​យឺតយ៉ាវ​ធ្វើ​មិន​បាន​តាម​ការ​តម្រូវ ថៅកែ​ព្រមាន ហើយ​បើ​គ្រប់​៣​ដង​ត្រូវ​បញ្ឈប់​ការងារ ដូច្នេះ​ហើយ បើ​ថៅកែ​បន្ថែមចំនួន​សម្ភារ​ឱ្យ​ផលិត​កើនឡើង​ទៀត កម្មករ​មិន​អាច​ធ្វើ​បាន​ទេ។

ទី​៣-​សូម​ឱ្យ​ថៅកែ​ចិន​បញ្ចូល​កម្មករ កម្មការិនី​បណ្តែត​៣០០​នាក់ ឱ្យ​ក្លាយជា​កម្មករ​ពេញ​សិទ្ធិ ។ បើ​តាម​លក្ខខណ្ឌ​ការងារ កម្មករ​ចូល​ថ្មី ធ្វើការ​បណ្តែត​សាកល្បង​រយៈពេល​៥៤​ថ្ងៃ បើ​ធ្វើការ​ល្អ​តាម​លក្ខខណ្ឌ​ត្រូវ​ទទួល​ឱ្យធ្វើ​ការ​ពេញ​សិទ្ធិ ចំណែក​កម្មករ កម្មការិនី​ធ្វើការ​ម្នាក់​ៗ​ចាប់ពី​៤​ខែ​ទៅ​៥​ខែ ហើយ​នៅ​តែ​មិន​បាន​ពេញ​សិទ្ធិ​ទៀត ដោយ​ថៅកែ​ប្រើ​ល្បិច​មួយ​ខែ​ប្តូរ​កាត​ម្តង ដូច្នេះ​ថ្មី​រហូត​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​របស់​កម្មករ
(​ប្រាក់​​សុខភាព​)​ បើ​តវ៉ា​បញ្ឈប់​ពី​ការងារ​ភ្លាម ។

ទី​៤-​សុំ​ជ្រើសរើស តំណាង​សហជីព​ប្រចាំ​រោងចក្រ​ដោយ​ខ្លួនឯង ដោយ​បោះ​ឆ្នោត​កន្លង​មក គ្មាន​សហជីព​គ្មាន​តំណាង​កម្មករ ។ ចំណែក​៩​ចំណុច​ទៀត ជា​ចំណុច​អាច​ចរចា​បាន ។

កម្មករ កម្មការិនី ភាគច្រើន​និយាយ​ថា​ពួក​គេ​ចូល​ធ្វើការ​នៅ​រោងចក្រ​សេង​យ៉ាវ​នេះ ដើម្បី​សម្ភាសន៍​ជាប់​បាន​ធ្វើការ​គឺ​ត្រូវ​បង់​ឱ្យ​អ្នក​សម្ភាសន៍​១៣០​ដុល្លារ ទៅ​១៥០​ដុល្លារ ទើបបាន​ជាប់ ហើយ​ខ្លះ​ធ្វើ​បាន​៥​ខែ​ត្រូវ​គេ​បញ្ឈប់​ការងារ ហើយ​ប្រកាស​ជ្រើសរើស​បុគ្គលិក កម្មករ​ថ្មី​រាល់ថ្ងៃ​ដែល​ករណី​នេះ​ក៏ សូម​ក្រសួង​ការងារ​មេត្តា​ជួយ​អន្តរាគមន៍​ផង ៕​

អត្ថបទសរសេរ ដោយ