មិន​គួរ​សោះ​…​គាត់​សម្រេចចិត្ត​ផឹកទឹក​ថ្នាំ​លាង​បង្គន់​រហូត​ស្លាប់


ខេត្តបន្ទាយមានជ័យ ៖ ក​ម្លោះ​ចាស់​ម្នាក់​បាន​ផឹកទឹក​ថ្នាំ​លាង​បង្គន់​រង​របួសធ្ងន់​ត្រូវ​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ប៉ុន្តែ​ជា​អកុសល​បាន​ស្លាប់​ព្រោះតែ​អាការ​ធ្ងន់ធ្ងរ​ពេក​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​បាន ។

ហេតុ​ការ​ណ៌​ផឹកទឹក​ថ្នាំ​លាង​បង្គន់​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ភូមិ​ថ្មី ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ។ ជន​រង​គ្រោះ​ឈ្មោះ សួ ដ​ន អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ជន​រង​គ្រោះ​ផឹកទឹក​ថ្នាំ​លាង​បង្គន់​របួស​ធ្ងន់ធ្ងរ​ត្រូវ​គេ​ដឹក​តាម​រថយន្ត​សង្គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​ម៉ោង​ជាង​២​រំលោង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៨ នេះ​គ្រូពេទ្យ​មិន​អាច​ជួយ​បាន ព្រោះតែ​អាការ​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ​ពេក និង​ត្រូវ​បាន​ដឹក​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ករណី​ប៉ុនប៉ង​សម្លាប់​ខ្លួន​រហូត​បាន​សម្រេច​នេះ​គេ​មិនដឹង​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​អ្វី​ពិតប្រាកដ​នោះ​ទេ រវាង​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ ព្រោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន ប៉ុន្តែ​បើ​យោង​តាម​របាយ​ការ​ណ៌​របស់​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ម៉ា​ឡៃ​បញ្ជាក់​ថា ជន​រង​គ្រោះ​ផឹកទឹក​ថ្នាំ​លាង​បង្គន់​ដើម្បី​បញ្ចប់ជីវិត​គឺ​ដោយសារ​ខឹង​នឹង​ក្រុម​គ្រួសារ​មិនសូវ​ស្រឡាញ់​ខ្លួន ។

លោក​វេជ្ជបណ្ឌិត ហ៊ុ​ល សុ​ផ​ល្លី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​ករណី​ខាងលើ​ពិតជា​កើត​មាន​មែន ប៉ុន្តែ​លោក​ថា ជន​រង​គ្រោះ​អាច​ស្លាប់​មុន​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ព្រោះ​ពេល​ក្រុម​គ្រូពេទ្យ​របស់​លោក​ពិនិត្យ​តាម​បច្ចេកទេស គឺ​ជន​រង​គ្រោះ​ផុតដង្ហើម​បាត់​ទៅ​ហើយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ