ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ខុស​ខឹង​ខាត គប់​​ប្រពន្ធ​បែរជា​ឡង​​ត្រូវ​ខ្លួនឯង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ បុរស​ម្នាក់​កំពុង​ដេក​លង់លក់ ស្រាប់តែ​ប្រពន្ធ​មក​ហៅ ខឹង​ក៏​យក​កូនកាំបិត​គប់​ប្រពន្ធ​តែ​ត្រូវ​ចំ​កជើង​ខ្លួនឯង បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ ។…

ខេត្ត​រតនគីរី ៖ បុរស​ម្នាក់​កំពុង​ដេក​លង់លក់ ស្រាប់តែ​ប្រពន្ធ​មក​ហៅ ខឹង​ក៏​យក​កូនកាំបិត​គប់​ប្រពន្ធ​តែ​ត្រូវ​ចំ​កជើង​ខ្លួនឯង បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ ។

តាម​របាយ​ការ​ណ៍​ប៉ូលិស​ស្រុក​បានឱ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​របួស​ខាងលើ​ឈ្មោះ​កោះ រោះ អាយុ​៣៥​ឆ្នាំ ជាជនជាតិព្រៅ មុខរប​កសិករ រស់នៅ​ភូមិ​តា​បូក ឃុំ​តា​វែង​លើ ស្រុក​តា​វែង​។

បើ​តាម​សម្ដី​របស់​បុរស​រង​គ្រោះ​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ គាត់​ដេក​លក់ ហើយ​ប្រពន្ធ​បាន​មក​ហៅ​ជា​ញឹកញាប់​ពេក ខឹង​ប្រពន្ធ​បាន​យក​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​គប់​ប្រពន្ធ ពេល​គប់​នោះ​ស្រាប់តែ​កូនកាំបិត​ក៏​ហោះ​ទៅ​បុក​ជើង​គ្រែ​ក្បែរ​គាត់​ដេក ហើយ​ឡង​មក​ត្រូវ​ខ្លួនឯង​ចំ​កែងជើង​ខាងឆ្វេង បណ្ដាល​ឱ្យ​មុត​ជម្រៅ​មួយ​ចង្អុលដៃ​។

បុរស​រង​គ្រោះ​បាន​បន្ដ​ទៀត​ថា គាត់​គ្មាន​បំណង​យក​កូនកាំបិត​គប់​ប្រពន្ធ​ទេ គាត់​គ្រាន់តែ​គំរាម​ប្រពន្ធ​លេង​តែ​ប៉ុណ្ណោះ ក្រោយ​ពេល​កើតហេតុ បុរស​រង​គ្រោះ​ត្រូវ​បាន​បងប្អូន និង​ប្រពន្ធ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​តា​វែង​។ ពេល​បញ្ជូន​បុរស​រង​គ្រោះ​ខាងលើ​ទៅ​ដល់​មណ្ឌល​សុខភាព​តា​វែង ពេទ្យ​បាន​និយាយ​ថា សំណាង​ហើយ​មិន​ដាច់​សរសៃ​កែងជើង បើ​ដាច់​សរសៃ​កែងជើង​វិញ ពិតជា​ពិបាក​ត​ភ្ជាប់​ណាស់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ និង​អប់រំ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​ខាងលើ នឹង​ឱ្យ​ត្រឡប់​ទៅ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ