ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ខ្លះ​តស៊ូ​ជិះទូក​មក​ប្រឡងមធ្យមសិក្សាបឋមភូមិ​ ខណៈ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កម្ពស់​ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​សា​ជា​ថ្មី​ទៀត​ហើយ​នៅ​ថ្ងៃ​ទី​៧ សីហា ២០១៨កាន់តែកៀក​កំរិត​ឲ្យ​ប្រុង​ប្រយ័ត្ន​១៥,២០​ម៉ែត្រ ។ ជាមួយ​នោះ​គេ​បានឃើញ​សាលា​បឋម​សិក្សា​-​អនុ​វិទ្យាល័យ​គៀន​ជ្រៃ ក្នុង​ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម ត្រូវ​បាន​ទឹកទន្លេ​ឡើង​បណ្តាល​ឱ្យ​ជន់​លិច…

ខេត្តកំពង់ចាម ៖ កម្ពស់​ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​សា​ជា​ថ្មី​ទៀត​ហើយ​នៅ​ថ្ងៃ​ទី​៧ សីហា ២០១៨កាន់តែកៀក​កំរិត​ឲ្យ​ប្រុង​ប្រយ័ត្ន​១៥,២០​ម៉ែត្រ ។ ជាមួយ​នោះ​គេ​បានឃើញ​សាលា​បឋម​សិក្សា​-​អនុ​វិទ្យាល័យ​គៀន​ជ្រៃ ក្នុង​ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម ត្រូវ​បាន​ទឹកទន្លេ​ឡើង​បណ្តាល​ឱ្យ​ជន់​លិច តែ​ទោះបីជា​យ៉ាង
ណា​ក៏​ដោយ ការ​ប្រឡង​មធ្យមសិក្សា​បឋម​ភូមិ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ថែម​ទៀត​ផង​។

បើ​យោង​តាម​របាយ​ការ​ណ៏​របស់​លោក ឃ​ន ប្រុស ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ
ខេត្ត​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៦ សីហា ២០១៨ ទឹកទន្លេ​មេគង្គ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ស្រុក​-​ក្រុង​ចំនួន​៩ ក្នុងនោះ​
មាន​ដូច​ជា ក្រុង​កំពង់ចាម កោះសូទិន ស្ទឹង​ត្រង់ ស្រី​សន្ធរ កំពង់សៀម ជើងព្រៃ កងមាស បា​ធា​យ និង​ព្រៃឈរ ពលរដ្ឋ​ជម្លៀស​មក​ទួល​សុវត្ថិភាព​មាន​ចំនួន​៦៣២​គ្រួសារ បណ្តាល​ឲ្យ​ស្លាប់​ដោយ​លង់ទឹក​ចំនួន​៦​នាក់ លិច​ដំណាំ​ផ្សេង​ៗ​ចំនួន​១.៥១៥​ហិ​កតា​ផង​ដែរ ។

លោកគ្រូ ម៉ៅ អុល នៅ​អនុ​វិទ្យាល័យ​គៀន​ជ្រៃ វិញ​ប្រាប់​ថា ក្នុង​បរិវេណ​សាលា​ត្រូវ​បាន​ទឹកទន្លេបាន
ហក់​ឡើង​​បណ្តាល​ឱ្យ​​ជន់​លិច ​ដោយ​សិស្ស​មិន​អាច​រៀន​កើត​នោះ​ទេ តែ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ សីហា ២០១៨
សិស្ស​រៀន​ថ្នាក់​ទី​៩​ទាំងអស់​ត្រូវ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋម​ភូមិ បាន​ប្រព្រឹត្ត​ទៅ​ដោយរ​លូន ខណៈ​សិស្ស​មួយ​ចំនួន​ដែល​ភូមិ​ឆ្ងាយ ត្រូវ​ជិះទូក​ឆ្លង​មក​ប្រឡង ជាមួយ​នោះ​ក៏​មាន​ក្តី​ព្រួយបារម្ភ​ខ្លាច​ខ្យល់​បក់​បោក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ