ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​បំផ្លាញ​ព្រះ​ពុទ្ធរូប​ចំនួន​៣​ព្រះ​អង្គ​ធំ​ៗ​ក្នុង​ករណី​នេះ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អគ្គិភ័យ​ឆាបឆេះ​នូវ​សា​ឡុំ​ចំនួន​មួយ​ខ្នង នៅ​វេលា​ម៉ោង​១២​យប់ ថ្ងៃ​ទី​០៦ ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៨ នៅ​វត្ត​សុ​វ​ណ្ណា​រាម ហៅ​វត្ត​មេ​ម៉​ង់…

ខេត្តមណ្ឌលគិរី ៖ អគ្គិភ័យ​ឆាបឆេះ​នូវ​សា​ឡុំ​ចំនួន​មួយ​ខ្នង នៅ​វេលា​ម៉ោង​១២​យប់ ថ្ងៃ​ទី​០៦ ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៨ នៅ​វត្ត​សុ​វ​ណ្ណា​រាម ហៅ​វត្ត​មេ​ម៉​ង់ ស្ថិត​ក្នុងភូមិ​ទួល ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ។

សា​ឡុំ​ដែល​ត្រូវ​ឆេះ​ហ្មត់​មាន​ទំហំ​១២​គុណ​២១​ម៉ែត្រ​ធ្វើអំពើ​ឈើ​ដំបូល​ប្រក់​ស័ង្កសី ដោយ​ពុំ​អាច​ជួយ​ពន្លត់​បាន​ឡើយ​ព្រោះ តំបន់​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​អាច​ចូល​ទៅ​ដល់ ។

ប្រភព​ពី​ព្រះសង្ឃ​នៅ​ទី​អារាម​នោះ​មាន​សង្ឃដីកា​ថា មូលហេតុ គឺ​បណ្ដាល​មក​ពី​ការ​ដួល​រលំ​ទៀនវស្សា​ដែល​អុច​បំភ្លឺ​ក្នុង​សា​ឡុំ​នោះ ។ ករណី​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ទេ គឺ​ឆេះ​បំផ្លាញ​តែ​ព្រះ​ពុទ្ធរូប​ចំនួន​៣​ព្រះ​អង្គ​ធំ​ៗ ហើយ​ក្រៅពី​នេះ​ពុំ​មានទ្រព្យ​សម្បត្តិ​អ្វី​ផ្សេង​ៗ​ខូចខាត​ក្នុង​បរិវេណ​វត្ត​នោះ​ដែរ ។ សា​ឡុំ​ដែល​ត្រូវ​ឆេះ​ហ្មត់​មាន​ទំហំ ១២​គុណ​២១​ម៉ែត្រ ធ្វើអំពើ​ឈើ​ដំបូល​ប្រក់​ស័ង្កសី​ដោយ​ពុំ​អាច​ជួយ​ពន្លត់​បាន​ឡើយ ព្រោះ​តំបន់​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​អាច​ចូល​ទៅ​ដល់ ។ ប្រភព​ពី​ព្រះសង្ឃ​នៅ​ទី​អារាម​នោះ​មាន​សង្ឃដីកា​ថា មូលហេតុ គឺ​បណ្ដាល​មក​ពី​ការ​ដួល​រលំ​ទៀនវស្សា​ដែល​អុច​បំភ្លឺ​ក្នុង​សា​ឡុំ​នោះ ។

ទោះជា​យ៉ាងណា​ករណី​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នា​រងគ្រោះថ្នាក់​ទេ គឺ​ឆេះ​បំផ្លាញ​តែ​ព្រះ​ពុទ្ធរូប​ចំនួន​៣​ព្រះ​អង្គ​ធំ​ៗ ហើយ​ក្រៅពី​នេះ​ពុំ​មានទ្រព្យ​សម្បត្តិ​អ្វី​ផ្សេង​ៗ​ខូចខាត​ក្នុង​បរិវេណ​វត្ត​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ