លោក​ញ៉ែ​ម សុគន្ធ របួស​ធ្ងន់ក្រោយ​ជួបគ្រោះ​ថ្នាក់


រាជធានី​ភ្នំពេញ ​៖ ​តារា​សម្ដែង និង​ពិធីករ​លោក​ញ៉ែ​ម សុគន្ធ បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារ​បើករថយន្ត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​លើ​មហាវិថី​ម៉ៅ​សេ​ទុង ។ របាំង​ថ្ម​បាក់ និង​ខ្ទាតរ​បាត់​រប៉ាយ​ពេញ​ផ្លូវ ខណៈ​រថយន្ត​ខូចខាត​យ៉ាងដំណំ ។

គ្រោះថ្នាក់​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​លើ​មហាវិថី​ម៉ៅ​សេ​ទុង កែង​ផ្លូវ​១៩៣ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ សាក្សី​នៅ​កន្លែង​កើតហេតុ​ថា លោក​​ញ៉ែ​ម សុគន្ធ បាន​បើករថយន្ត​ម៉ាក Highlander ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-5321 ក្នុង​ល្បឿន​លឿន ហើយ​មិនដឹង​ហេតុ​អ្វី ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​រះ​ក្បាល​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​។ លោក​ញ៉ែ​ម សុគន្ធ រង​របួសធ្ងន់ ដោយ​បោក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត ខណៈ​ពោង​សុវត្ថិភាព​ផ្ទុះ​ទាំងអស់ និង​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ។ របាំង​ថ្ម​ជា​ច្រើន​កង់​បាន​បាក់​ខ្ទេច និង​ខ្ទាត​ចេញពី​ជួរ​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ ។

សមត្ថកិច្ច​មូលដ្ឋាន​ដែល​ទៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា​អ្នកបើកបរ​ដែល​រង​របួស​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់ ។  ប៉ូលិស​ចរាចរណ៍​ក្រុង​បាន​ទៅ​វាស់វែង និង​ស្ទូច​រថយន្ត​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​ដោះស្រាយ​សំណង​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ ។

បើ​តាម​អ្នក​រត់​ម៉ូតូ​កង់​បី​ដែល​ឈប់​ចត​នៅ​ចំណុច​នោះ​ឱ្យ​ដឹង​ថា ក្រោយ​ពេល​បុក​រួច លោក​ញ៉ែ​ម សុគន្ធ បាន​បើកទ្វារ​រថយន្ត​ចេញ​ក្រៅ ហើយ​ហៅ​រថយន្ត​មួយ​គ្រឿង​មក​ទទួល​លោក​ចេញ​ទៅ​បាត់ បន្សល់​ទុក​តែ​រថយន្ត​របស់​លោក​ដែល​ខូចខាត​នៅ​នឹង​កន្លែង​កើតហេតុ ។

មិន​ទាន់​មានការ​បំភ្លឺ​ពី​លោក​ញ៉ែ​ម សុគន្ធ ទាក់ទិន​គ្រោះថ្នាក់​នោះ​ទេ ។ ទន្ទឹម​នេះ​ក៏​មិន​មាន​ប្រភព​បញ្ជាក់​ពី​អាការ​របួស​របស់​លោក​ញ៉ែ​ម សុគន្ធ ដែរ ។

កាលពី​ប៉ុន្មាន​ខែ​មុន​លោក​ញ៉ែ​ម សុគន្ធ រង​ការ​វាយប្រហារ​ពី​យុវជន​ម្នាក់​ថា​លោក​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា ហើយ​រូបគេ​ជា​គូស្នេហ៍​ដែល​លោក​ក្បត់ចិត្ត ។ ទោះជា​យ៉ាងណា​ក្តី មិន​បាន​ប៉ុន្មាន​ផង​លោក​សុគន្ធ បាន​ភ្ជាប់ពាក្យ​ជាមួយ​នារី​ម្នាក់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ