ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​លុប​បាន​…​លុប​ទៅ!

5 ឆ្នាំ មុន
  • ភ្នំពេញ

កម្ពុជា ជា​ប្រទេស​ឯករាជ្យ មាន​អធិបតេយ្យភាព បូរណភាព​ដែនដី​…​មាន​នីតិរដ្ឋ មាន​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស​…​។ និយាយ​អី​មិនសូវ​ល្អ​ក៏​បាន​ដែរ តាម​កាសែត ។ សង្ឃឹម…

កម្ពុជា ជា​ប្រទេស​ឯករាជ្យ មាន​អធិបតេយ្យភាព បូរណភាព​ដែនដី​…​មាន​នីតិរដ្ឋ មាន​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស​…​។ និយាយ​អី​មិនសូវ​ល្អ​ក៏​បាន​ដែរ តាម​កាសែត ។

សង្ឃឹម និង​ជឿជាក់​ច្បាស់​ថា​…​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​នឹង​ប្រសូតចេញ​…​តាម​កាលកំណត់​យ៉ាង​ពិត​ប្រា​ដក​ចុងឆ្នាំ​នេះ​…​និង​កាន់តែ​មិន​ប្រកាន់​អ្នកកាសែត ។

មហាជន​គ្រប់​មជ្ឈដ្ឋាន​…​ជា​ពិសេស​អាជីវករ​តូច​ធំ​ទូ​ទាំង​ប្រទេស​…​កន្លង​មក​ធុញថប់​បំផុត​រឿង «​កុងត្រូល​» កើត​មាន​ដូច​សំបុក​ពីងពាង​…​។

រឿង «​កុងត្រូល​» ដែល​ជា​ពាក្យ​ពេញ​និយម​និយាយ​លេងសើច​…​មាន​ច្រើន​ម៉ាក ច្រើន​ម៉ូ​ដ​…​។ កុងត្រូល «​ជជុះ​» និង​កុងត្រូល «​មិន​ជជុះ​»…​ឱ្យ​តែបាន​ជួប​សុទ្ធតែ «​លុយ​»…​មិន​ខុស​ពី​សន្ទូច​អ្នកនេសាទ​…​បើ​មិន​បាន​ត្រី​ធំ​ក៏​ត្រី​តូច​ដែរ​…​រឿង​ថា​អត់​គឺ​គ្មាន​ទេ !

គ្រប់​មជ្ឈដ្ឋាន​រហូត​ដល់​កំពូល​ដឹកនាំ​…​ក៏​បាន​ជ្រាប និង​សើម​ហើយ​…​នូវ​ពាក្យ​ថា «​ចង្វា​ចិញ្ចឹម​ឆ្តោរ​»…​។ បើ
ឆ្តោរ​មិន​ឱ្យ​ចិញ្ចឹម​ទេ​…​មិនមែន​រុញ​ចង្វា​ឱ្យទៅ​ហែល​ពេញ​ផ្ទៃ​ទឹក​ផ្ទៃ​បឹង​បែប​នេះ​ទេ​…​។

តាម​ខ្សែបន្ទាត់​ព្រំដែន​ពេញ​ទៅ​ដោយ​កងកម្លាំង​…​គ្រប់មុខ​មន្ត្រី​ជំនាញ​ប្រចាំការ ។ មិនមែន​ទៅ​ទប់ទល់​ចម្បាំងរាំងជល់​ទេ​…​ពិសេស​គឺ​ប្រឆាំង​បទល្មើស​នានា​…​មាន​បទល្មើស​សេដ្ឋកិច្ច​ជា​ចម្បង​នា​សម័យនេះ​…​ជា​ភ្នែក​ជា​ច្រមុះ​របស់​សង្គម​ទៅ​ហើយ​…​អាច​រាំង​ខ្ទប់​នូវ​បទល្មើស​បាន​ហើយ​…​ចាំបាច់​អី​បង្កើត​ឱ្យ​មាន «​កុង​ត្រូល​» ដូច​ម្រាម​ដៃដល់​ណា​ទៀត ?

មហាជន​និយាយ​ថា​…​មាន «​កុងត្រូល​» ច្រើន​ពេក​…​ជា​មូលហេតុ​ធ្វើ​ឱ្យ​មុខមាត់​មន្ត្រី​យើង «​ធ្លាក់​កិត្តិយស​»​ទទួល​រង​នូវ​ការ «​មើលងាយមើលថោក​»…​ដៀល​ត្មឹះ​ដល់​បក្ស​កាន់​អំណាច​ក៏​មាន​ដែរ ។

ចាំ​មើល​រាជរដ្ឋាភិបាល​ថ្មី​…​បក្ស​កាន់​អំណាច​ចាស់​ហក់​ឡើង​កាន់​អំណាច​ថ្មី​…​ប្តូរ​យុទ្ធសាស្ត្រ​ចាស់
គំរឹល​…«​ចង្វា​ចិញ្ចឹម​ឆ្តោរ​» ដែល​ជា​ពាក្យ​អាស្រូវ​នេះ​បាន​ដែរ​ឬ​អត់ ?

បើ​លុប​បាន លុប​ទៅ​…​បើ​ធ្វើ​បាន​ធ្វើ​ទៅ​…​បើ​ធ្វើ​មិន​បាន​ទេ​…​សូម​នៅ​ដដែល​ក៏​នៅ​ទៅ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ